Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ អំឡុងសុន្ទរកថាប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បេក្ខជនបក្សសាធាណរដ្ឋគឺលោក ដូណាល់ ត្រាំ បានអះអាងថា រូបលោកនឹងមិនចាប់ផ្តើមសង្រ្គាមឡើយ ប៉ុន្តែផ្ទុយទៅវិញ រូបលោកនឹងបិទបញ្ចប់សង្រ្គាមនានា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ដូណាល់ ត្រាំ បានលើកឡើងថា អំឡុងអាណត្តិកាន់អំណាចរយៈពេល៤ឆ្នាំដំបូង របស់លោក គឺមិនមានសង្រ្គាមអ្វីឡើយ ហើយមិនតែប៉ុណ្ណោះ ក្រុមភេរវករអន្តរជាតិ ​ISIS ថែមទាំងត្រូវបានកម្ទាត់ចោលទៀតផង។ លោក ត្រាំ បានបន្តថា មនុស្សមួយចំនួន បានចោទប្រកាន់ថា ប្រសិនបើជាប់ឆ្នោតជាថ្មី

    November 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលទ្ធផលបណ្តោះអាសន្នបង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមើលឃើញថា មានកត្តា ៣ចំណុច ដែលធ្វើឱ្យ លោក ដូណាល់ ត្រាំ បានទទួលជ័យជំនះបែបនេះ។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក ! ការឈ្នះរបស់លោក ត្រាំ

    November 6, 2024
  • ព័ត៌មានជាតិ

    (យូណាន, ចិន)៖ ក្រុមហ៊ុនជំនាញផ្នែកកសិកម្មមួយរបស់ចិន​ បានបង្ហាញបំណងវិនិយោគលើ​វិស័យ​កសិកម្មនៅកម្ពុជា ជាពិសេសការបង្កើតរោងចក្រកែច្នៃទុរេន ដើម្បីនាំចេញទៅប្រទេសចិន។ បំណងនេះ ត្រូវបានលើកឡើងដោយលោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិក​ក្រុមហ៊ុន Zhengzhou Chen’s Sun ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅ​ទីក្រុង​គុន​មិញ ខេត្តយូណាន ប្រទេសចិន។ ក្នុងជំនួបនោះ លោកស្រីប្រធានក្រុមហ៊ុនបានជម្រាបសម្ដេចបវរធិបតីថា លោកស្រីធ្លាប់មកទស្សនា​ប្រទេស​កម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេស គឺឧស្សាហកម្មផ្លែឈើ (ដំណាំទុរេន)។ លោកស្រីប្រធានក្រុមហ៊ុនមានចាប់​អារម្មណ៍​វិនិ​យោគលើវិស័យកសិកម្មនៅកម្ពុជា

    November 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្ពុជាចម្រាញ់រ៉ែមាស បានចំនួនជិត១៣តោន នៅក្នុងខេត្ដមណ្ឌលគិរី។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក អ៉ឹង ឌីប៉ូឡា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន «អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យ» ស្ថិតនៅភូមិសាស្រ្តតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលរៀបចំដោយ ក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោក អ៉ឹង ឌីប៉ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះក្រុមហ៊ុន

    November 6, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានរងការវាយប្រហារដ៏ធំមួយទាក់ទងនឹងការហាមប្រាមការលក់ iPhone 16 និង Apple Watch 10 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជុំវិញការមិនអនុលោមតាមច្បាប់។ ដើម្បីដោះស្រាយបញ្ហានេះ Apple បានសន្យាថា ខ្លួននឹងវិនិយោគខ្ទង់ ១០លានដុល្លារឯណោះ នៅរោងចក្រថ្មីមួយនៅក្នុងទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភពពីសារព័ត៌មាន​ Bloomberg បានរាយការណ៍ថា​ ការវិនិយោគនេះនឹងត្រូវធ្វើឡើងជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុករបស់ Apple ដែលមានឈ្មោះថា Yageo ជាមួយរោងចក្រថ្មី

    November 6, 2024
  • ព័ត៌មានអន្តរជាតិ

    (កង់បេរ៉ា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយនៅថ្ងៃពុធ ទី៦ ខែវិច្ឆិកាថា សហរដ្ឋអាមេរិក ទំនងជានឹងកាន់តែឯកោខ្លាំង បើទោះបីជានរណា នឹងក្លាយជាប្រធានាធិបតីបន្ទាប់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ដោយសំដៅដល់ភាពស្ទាក់ស្ទើរ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយ និងដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រោមអាណត្តិដឹកនាំរបស់ លោក ចូ បៃដិន លោក Jaishankar គូសបញ្ជាក់ថា «ប្រហែល តាំងពីអតីតប្រធានាធិបតី លោក Barack Obama មក សហរដ្ឋអាមេរិកកាន់តែប្រុងប្រយ័ត្ន ចំពោះការប្តេជ្ញាចិត្តជាសកលរបស់ខ្លួន»។ លោក Jaishankar

    November 6, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ នៅទីបំផុតលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយទទួលបាន សំឡេងអង្គបោះឆ្នោតច្រើនជាងលោក លោកស្រី កាម៉ាឡា ហារីស។ តាមរយៈលទ្ធផលបោះឆ្នោតនេះ លោក ដូណាល់ ត្រាំ​ អាយុ៧៨ឆ្នាំ នឹងក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក ​និងជាអាណត្តិ២របស់លោក ខណៈលោក J.D. Vance ឬ James David Vance នឹងក្លាយជាអនុប្រធានាធិបតីរបស់លោក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 6, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានទទួលជ័យម្នះនៅក្នុងរដ្ឋ Georgia ជារដ្ឋ swing states ទី២ បន្ទាប់ពីដណ្ដើមបានរដ្ឋ North Carolina ។ នេះបើតាមសារព័ត៌មានលំដាប់ពិភពលោក AFP ចេញផ្សាយភ្លាមៗ។ រដ្ឋ North Carolina មានអង្គបោះឆ្នោតចំនួន១៦ រូប និងរដ្ឋ Georgia មាន១៦រូប។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។​ គិតត្រឹមពេលនេះ

    November 6, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានទទួលជ័យម្នះនៅក្នុងរដ្ឋ North Carolina ដែលជារដ្ឋ swing states នៅក្នុងចំណោម៧។ នេះ បើតាមសារព័ត៌មានលំដាប់ពិភពលោក AP ចេញផ្សាយភ្លាមៗ។ រដ្ឋ North Carolina មានអង្គបោះឆ្នោតចំនួន១៦ រូប។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។​ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២៤នេះ មានរដ្ឋចំនួន៧ ត្រូវបានគេចាត់ទុកថាជា swing states

    November 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ (CMAS 1st SEA Finswimming Championship Indoor) ឆ្នាំ២០២៤ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ខណៈម្ចាស់ផ្ទះកម្ពុជា បានបញ្ចប់ត្រឹមលេខ២ ក្នុងតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស ២ ប្រាក់ ៧ និងសំរឹទ្ធ ៦) ។ ការប្រកួតប្រចាំតំបន់លើកដំបូងនៅកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំ ក្រោមការគាំទ្ររបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (CMAS)

    November 6, 2024