Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កូនផ្សោតកើតថ្មីមួយក្បាលទៀត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ​នៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន២ទៀត។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ បានឱ្យដឹងថា នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុង​ឆ្នាំ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។ ក្រសួងបានឱ្យដឹងថា នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល និងផ្សោតស្លាប់​ចំនួន ៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន

    November 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនល្មើស៤នាក់ ដែលពាក់ព័ន្ធករណីកាប់ប្រហារដើម្បីប្លន់យកម៉ូតូ នៅភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ និងកាន់កាប់អាវុធគ្មានការអនុញ្ញាត (កាំបិតផ្គាក់)។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែវិច្ឆិកាចំណុចបន្ទប់ជួល ផ្លូវលេខ២០១ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់យកកាំបិតផ្គាក់ ចំនួន១ដើម។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ

    November 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងកម្មវិធី FRESH BUSINESS លើប្រធានបទ៖ «តើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ចំណេញ ឬខាតអ្វីខ្លះ?» លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានបកស្រាយនឹងការលើកឡើងថា «សេដ្ឋកិច្ចកើន ប៉ុន្ដែចំណូលរបស់ពលរដ្ឋនៅពិបាក»។ អ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ខ្ញុំសូមបញ្ជាក់ថា ចំណូលរបស់ប្រជាពលរដ្ឋ មានកំណើន៥ទៅ៦ភាគរយ តែមិនមានតុល្យភាព នៃកំណើននោះទេ អ្វីដែលមានកំណើន គឺវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ»៕ សូមស្ដាប់ការបកស្រាយទាំងស្រុង របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅវីដេអូខាងក្រោមនេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 8, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានស្នើប្រជាពលរដ្ឋដែលធ្វើប្រទីបលក់ ក្នុងឱកាសបុណ្យអុំទូក សូមកុំយកឧបករណ៍ស្នោធ្វើជាប្រទីប ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសូមធ្វើប្រទីបពីដើមចេកវិញ ដែលមិនបង្កហានិភ័យដល់សោភណ្ឌភាពដងស្ទឹង ព្រមទាំងបង្កើតនូវជីវៈចម្រុះនៃដងស្ទឹងទៀតផង។ ម៉្យាងទៀត ចំពោះស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន ប្រសិនបើមានស្តង់មួយណា ដែលមិនរៀបចំអនាម័យបានស្អាតទេនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ។ ការស្នើយ៉ាងដូច្នេះរបស់លោក ប្រាក់ សោភ័ណ នៅក្នុងកិច្ចប្រជុំពិភាក្សាលើបច្ចេកទេស និងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាប សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឲ្យមានភាពរលូនប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិង បរិស្ថានល្អសម្រាប់ទាំងអស់គ្នា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធានអនុគណៈកម្មការ

    November 8, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃថ្លៃបំផុតដំបូងគេក្នុងប្រវត្តិសាស្ត្រទីផ្សារភាគហ៊ុន បន្ទាប់ពីឈានដល់តម្លៃ ៣.៦ ពាន់ពាន់លានដុល្លារ។ ការកើនឡើងតម្លៃភាគហ៊ុនរបស់ Nvidia នៅពេលនេះ គឺបន្ទាប់ពីការវិលត្រឡប់មកសេតវិមានវិញរបស់លោក Donald Trump ដែលទើបជាប់ឆ្នោតថ្មីៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប AI មួយនេះ ហាក់លេចធ្លោខ្លាំងនិងបានកើនឡើង ២.២% បន្ថែមទៀត ខណៈអ្នកវិនិយោគជាច្រើនបង្ហាញពីគំនិតសុទិដ្ឋិនិយមអំពីការកាត់បន្ថយពន្ធ និងការបន្ធូរបន្ថយផ្នែកច្បាប់ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump។ តម្លៃទីផ្សារភាគហ៊ុនរបស់ Nvidia បានបញ្ចប់នៅតម្លៃ ៣.៦៥ពាន់ពាន់លានដុល្លារ

    November 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឡើងវិញផ្ដន្ទាទោសជនជាប់ចោទ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនរហូតដល់៣០ឆ្នាំ ក្រោយសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យម្នាក់រួចខ្លួន និង២នាក់ទៀត ជាប់ពន្ធនាគារត្រឹម៣ឆ្នាំប៉ុណ្ណោះ ក្នុងសំណុំរឿងគ្រឿងញៀនមេតំហ្វេតាមីន ចំនួន៨៦៥,០៤៦៧ក្រាម។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ១៣០៩ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលមានជនជាប់ចោទ ឈ្មោះ ឈឹម ស្រីខួច ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យរួចខ្លួនពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ដោយឡែក ឈ្មោះ

    November 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើឱ្យឪពុកម្ដាយឬអាណាព្យាបាល បង្កើនការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ នៅពេលចាប់ផ្ដើមបាញ់កាំជ្រួចក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ តាមបទពិសោធន៍កន្លងមក លោកឧត្តមសេនីយ៍ឯក បានសង្កេតឃើញថា ក្មេងៗតូចៗដែលងាយនឹងវង្វេងពីឪពុកម្ដាយ ឬអាណាព្យាបាល ភាគច្រើននៅពេលដែលចាប់ផ្ដើមបាញ់កាំជ្រួច ហើយនេះជាបញ្ហាដែលត្រូវស្នើឱ្យឪពុកម្ដាយឬអាណាព្យាបាល បង្កើនការឃុំគ្រងឱ្យបានខ្ពស់។ លោកបានបន្តថា ដើម្បីធានាពីសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺយើងត្រូវបង្កើនសមត្ថកិច្ចជំនាញ សមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ ដើម្បីរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ ជាពិសេសគឺធានាបាននូវសន្តិសុខសុវតិ្ថភាពជូនប្រជាពលរដ្ឋ៕ សូមទស្សនាវីដេអូសម្ភាសរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដូចតទៅ៖

    November 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍​​ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញកម្លាំងជាង៤,៦០០នាក់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ។ ថ្លែងក្នុងកិច្ចសម្ភាស កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា៖ «យើងយកបទពិសោធន៍បុណ្យអុំទូកឆ្នាំ២០២៣ គឺយើងរកឃើញចំណុចខ្វះខាតច្រើន តែយើងត្រូវប្រជុំត្រួតពិនិត្យជាមុនពីអ្វីដែលយើងអាចធ្វើបាន និងអ្វីដែលយើងមិនអាចធ្វើបាន អ្វីដែលសេសសល់ អ្វីដែលជាបញ្ហាប្រឈម គឺយើងត្រូវកែតម្រូវគុណភាពឱ្យកាន់តែល្អជាងឆ្នាំទៅ»។ សូមទស្សនាវីដេអូសម្ភាសរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 8, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ នាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវ លោក ហេង វុទ្ធី និងមន្រ្តី២នាក់ជាកូនចៅរបស់ខ្លួន ដែលអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពីថ្ងៃទី៥ ខែវិឆ្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តតាកែវ នៅថ្ងៃទី០៧ ខែវិច្ឆិកាដោយចោទប្រកាន់ចំនួន៣បទល្មើស។ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាធអមសាលាដំបូងខេត្តតាកែវ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មន្រ្តីទាំង៣នាក់ខាងលើត្រូវបានចោទប្រកាន់តាមច្បាប់ប្រឆាំងអំពើពុករលួយ លើមាត្រា៣៥ ពីបទរំលោភអំណាច និងពុករលួយមាត្រា៣៨ នៃច្បាប់ស្ដីពីសំអាតប្រាក់ និងមាត្រា៧៦ នៃច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ។ មន្ត្រីសាលាខេត្តតាកែវ៣នាក់ រួមមាន លោក ហេង វុទ្ធី

    November 8, 2024
  • ព័ត៌មានអន្តរជាតិ

    (SOCHI, រុស្ស៉ី)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានអបអរសាទរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ជាមួយ ការកោតសរសើរលោក ត្រាំ សម្រាប់ការបង្ហាញភាពក្លាហាន នៅពេលត្រូវបានខ្មាន់កាំភ្លើងម្នាក់ប៉ុនប៉ងធ្វើឃាត ហើយថាទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោត មកពីគណបក្សសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការកត់សម្គាល់ជាសាធារណៈលើកដំបូង ចាប់តាំងពីជ័យជម្នះរបស់លោក ត្រាំ លោក ពូទីន បានបន្ថែមទៀតថាលោក ត្រាំ បានធ្វើសកម្មភាពដូចជាបុរសពិតម្នាក់ អំឡុងត្រូវបានគេប៉ុនប៉ងធ្វើឃាត ខណៈកំពុងថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រក្នុងរដ្ឋ Pennsylvania កាលពីខែកក្កដាកន្លងទៅ។ «ខ្ញុំយល់ថាលោក (លោក

    November 8, 2024