Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីពូជស្រូវចំនួន ១០ប្រភេទ ដែលមានតម្រូវការទីផ្សារខ្ពស់ ទាំងក្នុងប្រទេស និងក្រៅពីប្រទេស ដោយក្នុងនោះ មានពូជស្រូវខ្លះ ប្រជាកសិករមិនសូវបានចាប់អារម្មណ៍ ក្នុងការដាំដុះ ប៉ុន្ដែមានទីផ្សារខ្លាំង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា ចាន់ សុឃាំង បានរៀបរាប់ថា ពូជស្រូវដែលមានការពេញនិយម និងងាយស្រួលរកទីផ្សារនោះ រួមមាន៖ ពូជផ្ការំដួល, ពូជស្រូវសែនក្រអូប និងសែនក្រអូប 01, ពូជស្រូវស្រងែ, ពូជស្រូវនាងអុក-នាងអំ, ពូជស្រូវឆ្មាព្រំ, ពូជស្រូវនាងខុន-ផ្កាខ្ញី, ប្រភេទអង្ករដំណើប និងប្រភេទអង្ករនាងខ្មៅ។

    September 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំសមាជិក សមាជិការាជរដ្ឋាភិបាល ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ

    September 3, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានមកដល់ប្រទេសម៉ុងហ្គោលី ដើម្បីពិភាក្សាអំពីគម្រោងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ដែលនឹងដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់ប្រទេសចិន តាមរយៈប្រទេសម៉ុងហ្គោលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ រុស្ស៊ីបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំ អំពីការសាងសង់បំពង់បង្ហូរប្រេងដើម្បីដឹកជញ្ជូនឧស្ម័នធម្មជាតិចំនួន ៥០ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំពីតំបន់ Yamal របស់ខ្លួនទៅកាន់ប្រទេសចិនតាមរយៈម៉ុងហ្គោលី។ គម្រោងនេះមានសារៈសំខាន់សម្រាប់រុស្ស៊ី ខណៈដែលខ្លួនកំពុងស្វែងរកទីផ្សារថ្មីសម្រាប់ឧស្ម័នរបស់ខ្លួន បន្ទាប់ពីទំនាក់ទំនងជាមួយអឺរ៉ុបកាន់តែយ៉ាប់យ៉ឺន ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ ទោះបីជាមានដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំពោះលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ ក៏វិមានក្រឹមឡាំងបាននិយាយថា

    September 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ចំនួន ២២រូប។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 3, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ ក្រុមមន្រ្តីនិយាយថា ភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលនៃព្យុះត្រូពិក នៅក្នុងប្រទេសហ្វីលីពីន ចូលមកដល់ថ្ងៃទី ២នៅថ្ងៃចន្ទនេះ បណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ហើយបណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ ២០២៤។ ក្រុមជួយសង្គ្រោះនិយាយថា ភាគខាងកើតនៃទីក្រុង Naga ស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុត ខណៈដែលព្យុះត្រូពិច Yagi បានបោកបក់ចេញពីឆ្នេរសមុទ្រ កាលពីយប់ថ្ងៃអាទិត្យ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងទឹកជំនន់។​ លោក Joshua Tuazon មន្រ្តីការការិយាល័យសុវត្ថិភាពសាធារណៈក្រុង បានប្រាប់ AFP ថា «ទឹកជំនន់បានឡើងខ្លាំងនៅតំបន់ខ្លះ

    September 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។ ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ព្រះរាជទាន ព្រះរាជសារលិខិតរំលែកទុក្ខជូន លោកជំទាវ ឧក៉ញា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា

    September 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឬទ័យ ព្រះរាជទាន ព្រះរាជសារលិខិតរំលែកទុក្ខជូន លោកជំទាវ ឧក៉ញា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា

    September 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង សម្តេច មហាមន្ត្រី គុយ សុផល ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព។ ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 2, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានជំរុញឱ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចុះកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ជាមួយ ក្រុមហាម៉ាស ដើម្បីនាំចំណាប់ខ្មាំងនៅសេសសល់ចេញពីតំបន់ហ្កាហ្សា ត្រឡប់មកពីផ្ទះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអំពាវនាវរបស់លោក Yoav Gallant ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនង X កាលពីថ្ងៃអាទិត្យ ទី១ ខែកញ្ញា និងបន្ទាប់ពីយោធាអ៉ីស្រាអែលបានរកឃើញ សាកសពចំណាប់ខ្មាំង ៦នាក់ នៅភាគខាងត្បូងតំបន់ហ្កាហ្សា ក្នុងថ្ងៃដដែលនោះ។ លោក Gallant បានគូសបញ្ជាក់ដូច្នេះថា «វាយឺតពេលណាស់ទៅហើយសម្រាប់ចំណាប់ខ្មាំងដែល ត្រូវបានសម្លាប់យ៉ាងឃោរឃៅ។ ចំណាប់ខ្មាំងដែលនៅសេសសល់កំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស

    September 2, 2024