- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ថវិកាជិត ៤០ម៉ឺនដុល្លារ ជួយសាងសង់អគារសិក្សាជូនវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលជាសាលាអប់រំកុមារអូទីស្សឹម។ ថវិកាឧបត្ថម្ភធ្វើឡើងតាមរយៈអ្នកឧកញ៉ា ហ៊ុន តូ, លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុប ៣៦៥,៩៨៣.០៤ ដុល្លារអាមេរិក ដើម្បីជួយសាងសង់អគារសិក្សាចំនួន០១ខ្នង ទំហំសរុបចំនួន ១,៧២៨ ម៉ែត្រការ៉េ ទទឹងប្រវែង ៩ម៉ែត្រ បណ្ដោយប្រវែង
September 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង ៨០% ដោយចំណាយទឹកប្រាក់សរុបអស់ចំនួនប្រមាណ ១២០០ លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៤នេះ។ បើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោកបន្ថែមថា បន្ទាប់ពីបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា
September 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំ នៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់១ខ្សែហើយ គឺផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនា កាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិច ចេញតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃ២ ខែកញ្ញាថា សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ៤ខ្សែ ហើយ១ខ្សែលើកំណាត់ផ្លូវ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រប្រវែងជិត២០០ម៉ែត្ររួចរាល់ទាំងស្រុង ហើយក្នុងនោះ ផ្លូវមួយចំនួនទៀត កំពុងអនុវត្តព្រមគ្នា។ ចំណែកមន្ត្រីជំនាញឱ្យដឹងថា ផ្លូវលេខ
September 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ
September 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ
September 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធតូចទាំងអស់ ដែលមានកាតព្វកិច្ចបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំ សូមប្រើប្រាស់នូវកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូចតាមទូរស័ព្ទដៃ «GDT Tax Prefiling App» ឥឡូវនេះ ដើម្បីងាយស្រួលបង់ពន្ធដោយខ្លួនឯង មិនចាំបាច់ទៅរកភ្នាក់ងារសេវាពន្ធដារ ជួយបង់ជំនួសឡើយ។ ការអំពាវនាវរបស់អគ្គនាយកពន្ធដារ បន្ទាប់ពីសង្កេតឃើញថា ចំនួនសហគ្រាសជាប់ពន្ធតូចមួយចំនួនតូច បានប្រើប្រាស់ GDT Tax Prefiling App សម្រាប់បង់ពន្ធប្រចាំខែ ខណៈអគ្គនាយកដ្ឋានពន្ធដារ ខិតខំបង្កើតកម្មវិធីនេះឡើង ដោយផ្តល់ភាពងាយស្រួល ដល់អ្នកបង់ពន្ធ អាចបង់ពន្ធដោយខ្លួន គ្រាន់តែវាយបញ្ចូលរបាយការណ៍ទិញលក់ តាមរយៈទូរស័ព្ទដៃស្មាតហ្វូន។
September 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានសិទ្ធចូលរួមការប្រកួតកម្រិតទី១ ប្រចាំតំបន់អាស៊ាន នៃព្រឹត្តិការណ៍ SEA V.League 2025 ជាផ្លូវការហើយ ក្រោយជោគជ័យក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី SEA V.League Challenge ឆ្នាំ២០២៤ ដោយដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ ក្នុងទឹកដីរបស់ខ្លួន ។ នេះគឺជាកំណត់ត្រាថ្មីមួយទៀត សម្រាប់ក្រុមបាល់ទះកម្ពុជា ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ ។ ការប្រកួតសន្សំពិន្ទុ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៣០ ខែសីហានេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អនៅ ៣ប្រកួត ដោយប្រកួតទី១ បានយកឈ្នះម៉ាឡេស៊ី ៣-១(សិត) ជាមួយពិន្ទុ ១៧-២៥, ២៥-១៨, ២៥-២១
September 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ កម្មវិធីអភិវឌ្ឍន៍វិស័យ ដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅតំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបាន ជាសកលនូវការផ្គត់ផ្គង់ទឹក និងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ជនបទ និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន
September 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងព្រះបរមរាជវាំង។ សព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 2, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ព្យុះស៊ីក្លូន Shanshan ដែលត្រូវបានបន្ទាបថ្នាក់ពីព្យុះទីហ្វុង បានបន្សល់ទុកមនុស្ស ៧នាក់ស្លាប់ និងការខូចខាតជាច្រើន នៅពេលដែលវាបានបោកបក់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលនៃប្រទេសជប៉ុននាថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារឧតុនិយមជប៉ុន បន្តព្រមានពីហានិភ័យនៃការរអិលបាក់ដី ទឹកជំនន់ និងកម្រិតទឹកកើនឡើងតាមដងទន្លេនានា នៅតំបន់ភាគខាងលិច និងខាងកើតប្រទេសជប៉ុន។ ការព្រមាននេះគឺដោយសារតែដីមានសភាពរលុង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកំណត់ត្រា ចាប់តាំងពីព្យុះបានវាយប្រហារឆ្នេរភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។ សេវារថភ្លើងល្បឿនលឿន Shinkansen មួយចំនួននៅតែត្រូវបានរំខាន ប៉ុន្តែសេវារថភ្លើង Tokyo-Osaka ដែលត្រូវបានផ្អាកនៅក្នុងផ្នែកមួយចំនួន នឹងដំណើរការឡើងវិញនៅល្ងាចថ្ងៃអាទិត្យនេះ។ ករណីស្លាប់ទី៧ ដោយសារព្យុះ Shanshan ត្រូវបានរាយការណ៍នៅខេត្ត Fukuoka ភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃអាទិត្យេនះ។ គួរបញ្ជាក់ថា
September 2, 2024









