- Liny Chan
- ព័ត៌មានជាតិ
(បរទេស)៖ របាយការណ៍ពីសារព័ត៌មាន Nikkei បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងប្តូរទៅប្រើប្រាស់អេក្រង់ OLED (ឈ្មោះពេញ organic light-emitting diode) សម្រាប់ម៉ូដែល iPhone ទាំងអស់របស់ខ្លួន ដែលចេញលក់ចាប់ពីឆ្នាំ២០២៥ តទៅ។ ប្រកាសនេះ បានគូសបញ្ជាក់ថា Apple នឹងផ្លាស់ប្តូរទាំងស្រុងពីអេក្រង់ LCD ពោលគឺ ឈប់ប្រើប្រាស់អេក្រង់ប្រភេទនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតទូរទស្សន៍ និងស្មាតហ្វូនជាច្រើននៅក្នុងប្រទេសជប៉ុន បាននឹងកំពុងប្រើប្រាស់អេក្រង់ OLED មានក្រុមហ៊ុនភាគតិចណាស់ដែលនៅប្រើប្រាស់អេក្រង់
September 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានទទួលចំណាត់ថ្នាក់លេខ៤ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈសាមីខ្លួនបានចាត់ទុកជាសមិទ្ធផលលើសពីការរំពឹងទុក ដ្បិតជាលើកដំបូង នៃការចូលរួមព្រឹត្តិការណ៍អន្ដរជាតិដ៏ធំ លើទីលានស្ដង់ដារ GP បែបនេះ ។ ការធ្វើដំណើរមកដល់មាតុភូមិវិញ កីឡាករវ័យក្មេងរូបនេះ បានសម្ដែងការសប្បាយចិត្ត ដែលខ្លួនបានបញ្ចប់ការប្រកួតចំនួន ១២ជុំ នៅទីលានខ្នាតអន្ដរជាតិ Sepang Circurt ដោយជោគជ័យ លើវិញ្ញាសា Class Supper Sport
September 4, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ (PWG) ខេត្តកណ្តាល ជឿជាក់ថា ខេត្តកណ្ដាលនឹងទទួលបានជាខេត្តជ័យលាភីការបញ្ចប់ ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) បន្ទាប់ពីក្រុមការងារថ្នាក់ជាតិចុះធ្វើការផ្ទៀងផ្ទាត់រួចរាល់។ ការបង្ហាញជំនឿចិត្តបែបនេះ បានលេចចេញឡើងនៅគ្រាដែល ក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអង្គការ WaterAid និងអង្គការដៃគូផ្សេងទៀត និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋាន ថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល ដែលមានរយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា
September 4, 2024 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងធ្វើការរុះរើទ្រង់ទ្រាយធំមួយ បន្ទាប់ពីរដ្ឋមន្ត្រី៦នាក់បានលាលែងពីតំណែង ខណៈជំនួយការម្នាក់ របស់លោក ហ្សេលេនស្គី ត្រូវបានបណ្ដេញចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងចំណោមអ្នកដែលបានលាលែងចេញពីតំណែង កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា រួមមានរដ្ឋមន្ត្រីសម្រាប់ឧស្សាហកម្មយុទ្ធសាស្ត្រ លោក Oleksandr Kamyshin ដែលទទួលបន្ទុក លើការផលិតអាវុធ ឧបនាយករដ្ឋមន្ត្រី លោកស្រី Olha Stefanishyna រដ្ឋមន្ត្រីយុត្តិធម៌ និងរដ្ឋមន្ត្រីបរិស្ថាន។ ការលាលែងនេះដែរ បានធ្វើឱ្យតំណែង១ភាគ៣ នៃគណរដ្ឋមន្ត្រីអ៊ុយក្រែននៅទំនេរ។ លោក ហ្សេលេនស្គី បាននិយាយថាគណបក្សនយោបាយរបស់លោក
September 4, 2024 - ព័ត៌មានជាតិ
(ប៉ារីស)៖ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន់ វ៉ុន និងធ្វើការប្រកួតលើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ នាវេលាម៉ោង១១:៥២នាទី (ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង៤:៥០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) ខណៈក្នុងការប្រកួតប្រជែងនេះក្រុមអត្តពលិកចិន នៅបន្តឈរនាំមុខលើកំពូលតារាងមេដាយ ពីការដណ្តើមបានមេដាយមាសកើនដល់ ៥៣គ្រឿង និងសរុបឈានដល់ ១១៥គ្រឿងច្រើនជាងគេ គិតត្រឹមថ្ងៃទី០៤ ខែកញ្ញានេះ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅ Paralympics Games 2024 ។ ខណៈអត្តពលិកម្ចាស់ផ្ទះបារាំង ឈរលេខ៥ នៅតែមានមេដាយមាស ១១គ្រឿងដដែល ក្នុងចំណោមក្រុមឈរលើកំពូលតារាងទាំង៥ ក្នុងនោះក្រុមចក្រភពអង់គ្លេស បន្តឈរលេខ២ ដោយមានមេដាយមាស ៣០គ្រឿង និងសរុប ៦១គ្រឿង ជាមួយក្រុមសហរដ្ឋអាមេរិក
September 4, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួន បានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិត ដោយបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។ តាមគេហទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញានេះ បានប្រកាសបដិសេធទាំងស្រុងចំពោះបណ្តាញសង្គមខុសច្បាប់ទាំងនោះ និងអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលល្បិចឆបោក ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគជាមួយក្រុមទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណនិងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់
September 4, 2024 - ព័ត៌មានអន្តរជាតិ
(ញូដែលី)៖ មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌានឹងត្រូវការកំណើនសេដ្ឋកិច្ចលឿនឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍ដើម្បីសម្រេចបានគោលដៅរបស់នាយករដ្ឋមន្ត្រី ណារ៉េដ្រា ម៉ូឌី (Narendra Modi) ក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ លោក Michael Patra ទេសាភិបាលរងនៃធនាគារកណ្តាលឥណ្ឌាត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មឥណ្ឌានៅទីក្រុងម៉ុមបៃនៅថ្ងៃអង្គារថា វាអាចទៅរួចសម្រាប់ការធ្វើឱ្យប្រាក់ចំណូលសម្រាប់មនុស្សម្នាក់របស់ឥណ្ឌាកើនឡើងដល់កម្រិតដែលតម្រូវឱ្យចាត់ទុកថាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍។ ប៉ុន្តែលោកបានបន្ថែមថា ដើម្បីឱ្យសម្រេចកិច្ចការនេះបាន «កំណើនសេដ្ឋកិច្ចក្នុងល្បឿនលឿនត្រូវការប្រហែលរយៈពេលមួយទសវត្សរ៍»។ លោកបានបន្ថែមថា៖ «បន្ទាប់មក សន្ទុះកំណើនសេដ្ឋកិច្ចខ្លាំងនឹងជំរុញឱ្យប្រទេសឥណ្ឌាឆ្ពោះទៅមុខ ទោះបីជាធ្លាក់ចុះកំណើនទាបមកវិញក៏ដោយ»។ សេដ្ឋវិទូនានាបានឱ្យដឹងថា គោលដៅរបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី មានមហិច្ឆតាហួសហេតុ ព្រោះថាវានឹងតម្រូវឱ្យផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាកើនឡើងជាង ៦ដង ដល់ប្រហែល ២៣ពាន់លានដុល្លារ ហើយសម្រាប់កំណើនវិញអាចកើនឡើងដល់យ៉ាងហោចណាស់ ៨%
September 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា នៅក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៤ បានកោតសរសើរ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានខិតខំសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសក្នុងវិស័យបរិស្ថាន ដែលបានធ្វើឱ្យមានការចូលរួមប្រជាពលរដ្ឋ យ៉ាងផុសផុល រួមចំណែកដល់ការកាត់បន្ថយការបំពុលដោយប្លាស្ទិក ដែលជាបញ្ហាសកល។ ឯកអគ្គរដ្ឋទូត បានលើកឡើងថា ការប្រែប្រួលអាកាធាតុ នាំឱ្យមានគ្រោះហន្តរាយទឹកជំនន់ កាលពីឆ្នាំ២០២២ នៅប្រទេសប៉ាគីស្ថាន និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងបាត់បងជីវិតមនុស្សអស់ជាច្រើន។ ឆ្លើយតបនឹងបញ្ហានេះ ប៉ាគីស្ថានមានបំណងចូលរួម ជាមួយអន្តរជាតិ
September 4, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយសាឡើងវិញថាលោកពិតជាមានផែនការដែលអាចបញ្ចប់សង្រ្គាមរវាង រុស្ស៉ី និងអ៊ុយក្រែន ប៉ុន្តែនឹងបញ្ចេញផែនការទាំងនោះ លុះត្រាតែលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ក្នុងកម្មវិធី Lex Fridman podcast ចេញផ្សាយកាលពីថ្ងៃទី៣ ខែកញ្ញា និងចំពេលដែលរូបលោក និងបេក្ខជនប្រធានាធិបតី មកពី គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កំពុងមានពិន្ទុប្រកៀកប្រកិតគ្នានៅក្នុងការស្ទង់មតិ។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ប្រសិនបើខ្ញុំជាប់ឆ្នោតជាប្រធានាធិបតី
September 4, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប ក្រៅពីមិនតម្រូវឱ្យថតរូប និងព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរអន្តរជាតិ សម្រាប់ការទិញសំបុត្រចូលទស្សនាប្រាសាទរយៈពេល ០១ថ្ងៃ គ្រឹះស្ថានអង្គរ ក៏នឹងគ្រោងដាក់ម៉ាស៊ីនលក់សំបុត្រ នៅជិតទីតាំងប្រាសាទ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រដោយខ្លួនឯងបាន និងជ្រើសរើសក្រុមប្រាសាទ ដែលពួកគេចង់ទស្សនា។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្ដម លី សែ បញ្ជាក់ថា ម៉ាស៊ីនស្វ័យប្រវត្តិនេះ ដើម្បីងាយស្រួលដល់ឱ្យភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅគ្រឹះស្ថានអង្គរ ដែលគ្រោងនឹងចាប់ពីដើមខែតុលាខាងមុខនេះ។ សម្រាប់គម្រោងនេះដែរ ជាឧទាហរណ៍ ភ្ញៀវទេសចរចង់ទស្សនាក្រុមប្រាសាទ A មានប្រាសាទអង្គរ
September 3, 2024









