- Liny Chan
- ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ វិស័យអាកាសចរណ៍របស់ប្រទេសចិន បានបង្ហាញការស្ទុះងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ជាមួយនឹងការធ្វើដំណើរក្នុងស្រុកកើន លើសពីកម្រិតមុនពេលមានជំងឺរាតត្បាត។ នេះបើយោងតាមកាសែត Channel News Asia។ កាសែត Channel News Asia បានរាយការណ៍ថា ខណៈពេលដែលផ្លូវហោះហើរអន្តរជាតិនៅតែមិនទាន់ល្អ ប្រទេសចិនរំពឹងថា ការធ្វើដំណើរតាមផ្លូវអាកាសរបស់ខ្លួន នឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ។ យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសចិនបានទទួលអ្នកដំណើរតាមផ្លូវអាកាសជិត ៣៥០លាននាក់នៅក្នុងឆមាសទីមួយឆ្នាំនេះ កើនឡើង ២៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ អ្នកស្រី Zoey Wang នាយកផ្នែកហេដ្ឋារចនាសម្ព័ន្ធសកល និងហិរញ្ញវត្ថុ គម្រោងនៅក្រុមហ៊ុន Fitch Ratings ក្នុងទីក្រុងហុងកុងបាននិយាយថា៖ «វិស័យអាកាសចរណ៍របស់ប្រទេសចិន បានជួបប្រទះនឹងការងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីមានជំងឺរាតត្បាត។ វិស័យនេះបានទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន
August 31, 2024 - ព័ត៌មានជាតិ
(កណ្តាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយលោក គួច ចំរើន អភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ សូមជម្រាបថា ការប្រែប្រួលនៃចរន្តទឹក និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់។ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ច្រាំងទន្លេបាសាក់នៅបរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១)ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង។ ក្នុងគោលបំណង ដើម្បីការពារបង្គោលព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ក្រសួងធនធានទឹក
August 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហានេះ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 31, 2024 - ព័ត៌មានជាតិ
(កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបណ្តេញប្រមុខកងទ័ពអាកាសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីទីក្រុងកៀវបាននិយាយថា យន្តហោះចម្បាំងផលិតដោយអាមេរិក F-16 ១គ្រឿង បានធ្លាក់អំឡុងពេលបំពេញបេសកកម្មប្រយុទ្ធ ហើយបណ្តាលឱ្យអាកាសយានិក បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤។ លោក ហ្សេលេនស្គី បាននិយាយថា រូបលោកបានសម្រេចចិត្តផ្លាស់ប្តូរ មេបញ្ជាការកងទ័ពអាកាស ដើម្បីពង្រឹងថ្នាក់ដឹកនាំយោធារបស់អ៊ុយក្រែន បន្ទាប់ពីការិយាល័យរបស់លោក បានចេញផ្សាយក្រឹតប្រធានាធិបតីមួយ ដែលដកហូតតំណែងជាផ្លូវការ ពីលោក Mykola Oleshchuk។ យោធាអ៊ុយក្រែនបានឱ្យដឹងថា យន្តហោះចម្បាំង
August 31, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងលេចធ្លាយមកថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronic កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុន Nokia ក្នុងគម្រោងទិញយកអាជីវកម្មបណ្តាញទូរស័ព្ទ ដែលមានតម្លៃប្រមាណ ១០ពាន់លានដុល្លារ។ ប្រកាសនេះត្រូវបានគេឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន ហើយប្រសិនបើរឿងនេះក្លាយជាការពិត នោះ Samsung Electronic នឹងក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដ៏លេចធ្លោបំផុតនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ Sammobile នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍មកថា Samsung Electronic បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយកអាជីវកម្មបណ្តាញទូរស័ព្ទរបស់ Nokia ដើម្បីកែលម្អផ្នែក Radio Access Network (RAN) របស់ខ្លួន។
August 31, 2024 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃសុក្រនេះបានជំរុញឱ្យម៉ុងហ្គោលីចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅពេល លោក ពូទីន ធ្វើទស្សនកិច្ចប្រទេសនេះ នៅថ្ងៃទី០៣ ខែកញ្ញា ប៉ុន្តែវិមានក្រឹមឡាំងបាននិយាយថា មិនមានការព្រួយបារម្ភអំពីដំណើរទស្សនកិច្ចនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនកាលពីខែមីនាឆ្នាំមុនប្រឆាំងនឹង លោក ពូទីន ដោយចោទប្រកាន់លោកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៃការនិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ពីអ៊ុយក្រែន។ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា វាជាហេតុផលនយោបាយ។ ដីកាចាប់ខ្លួនរបស់ ICC តម្រូវឱ្យរដ្ឋសមាជិកទាំង
August 31, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនបារម្ភខ្លាច ម៉ុងហ្គោលីអាចនឹងចាប់ខ្លួន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អំឡុងការបំពេញទស្សនកិច្ចរបស់លោកនៅទីនោះ នាសប្តាហ៍ក្រោយឡើយ បើទោះបីជាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និយាយថា ប្រទេសទាំងអស់ដែលជាសមាជិក មានកាតព្វកិច្ចត្រូវអនុវត្តដីកាឃាត់ខ្លួនរូបលោក ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤។ លោក ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលី នាថ្ងៃអង្គារសប្តាហ៍ក្រោយ។ វានឹងជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោក ទៅកាន់ប្រទេសដែលជាសមាជិករបស់ ICC គិតចាប់តាំងតែពីតុលាការអន្តរជាតិមួយនេះ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបលោក កាលពីខែមីនា ឆ្នាំមុន
August 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលទ្រង់ប្រោសព្រះរាជទានថវិកាចំនួន ៣ម៉ឺនដុល្លារដល់ «មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន»។ តាមរយៈសារលិខិតទូលថ្វាយព្រះមហាក្សត្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមរាជរដ្ឋាភិបាល និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្តែងនូ ព្រះរាជអំណរគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន
August 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គប្រោសព្រះរាជទានថវិការ ចំនួន៣ម៉ឺនដុល្លារដល់ «មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន»។ តាមរយៈសារលិខិតទូលថ្វាយព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមរាជរដ្ឋាភិបាល និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវសេចក្ដីថ្លែងអំណរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វេះ ព្រះរាជហឫទ័យប្រោសព្រះរាជប្រទាននូវ ថវិកាព្រះអង្គផ្ទាល់ចំនួន
August 31, 2024 - ព័ត៌មានជាតិ
ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ បានបង្ហាញពីឱកាសការងារ ៤០៨៨កន្លែង នៅខេត្តរតនគិរី។ តាមរយៈផេកផ្លូវការ ទីភ្នាក់ងារជាតិ និងមុខរបរ បានបញ្ជាក់ថា ឱកាសការងារ ៤០៨៨កន្លែង នៅខេត្តរតនគិរី ខាងលើនេះ គឺជ្រើសរើសសម្រាប់មុខតំណែង កម្មករចម្ការដំណាំ។ ដូច្នេះសម្រាប់ យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការនៅខេត្តរតនគិរី សូមទាក់ទងមក NEA តាមរយៈលេខ ០១០ ៧៤៦ ៦៥៥/ ០១២ ៩០៦ ៦៦៤
August 30, 2024









