- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោកស្រី ស្រ៊ុន ស្រីនាង វរមន្ដ្រីថ្នាក់លេខ១ ឲ្យកាន់តំណែងជាអភិបាលរងខេត្តកណ្ដាល។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកំពុងរៀបចំផែនទីបង្ហាញផ្លូវផែនទីបង្ហាញផ្លូវបឋម ស្ដីពីការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ហើយជ្រុង១ក្នុងផែនទីបង្ហាញផ្លូវនេះ គឺផ្ដោតទៅលើការដាក់ពង្រាយស្ថានីយសាកអាគុយឱ្យបានច្រើន មានភ្លើងសាកគ្រប់គ្រាន់ ថ្លៃប្រើប្រាស់នឹងថោកជាងបច្ចុប្បន្ន ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី និងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យកាន់តែច្រើន។ ពាក់ព័ន្ធនឹងកិច្ចការខាងលើនេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវផែនទីបង្ហាញផ្លូវបឋម ស្ដីពីការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោករដ្ឋមន្ត្រី កែវ រតនៈ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានភ្លើងអគ្គិសនីប្រើប្រាសនៅទូទាំងប្រទេសហើយ ដែលភ្លើងអគ្គិសនីទាំងនោះគឺផលិតចេញពីប្រភពថាមពលស្អាត ថាមពលបៃតង ថាមពលដែលកកើតឡើងវិញ ថាមពលពន្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀតដែលមានលក្ខណៈគិតគូរដល់បរិស្ថាន។ ជំហានបន្តនេះ គឺរាជរដ្ឋាភិបាលចង់ឱ្យវិស័យអគ្គិសនីអាចផ្ដល់ជាប្រយោជន៍ដល់វិស័យផ្សេងៗទៀត មិនត្រឹមតែក្នុងវិស័យឧស្សាហកម្មទេ នៅមានវិស័យកសិកម្ម
August 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅភ្នំពេញថា សហគ្រាស បានទទួលសំណួរ និងមតិយោបល់ជាច្រើនពាក់ព័ន្ធតម្លៃសេវាប្រមូលសំរាម នៅរាជធានីភ្នំពេញថា មានការតម្លើងថ្លៃមួយគុណនឹងពីរ។ សហគ្រាស សូមបញ្ជាក់ថា ចំពោះថ្លៃសេវាប្រមូលសំរាម សំណល់រឹង សម្រាប់ខែសីហា ឆ្នាំ២០២៤ ពុំមានការដំឡើងថ្លៃមួយគុណនឹងពីរ ដូចដែលបងប្អូនមួយចំនួនបានភាន់ច្រឡំនោះទេ ជាការពិតនោះ តម្លៃ គឺនៅរក្សាដដែលទៅតាមតារាងតម្លៃ ដែលបានផ្សព្វផ្សាយជូនរួចហើយ។ ថ្លៃសេវាសំរាម ដែលបងប្អូនបានឃើញនៅក្នុងប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) គឺជា៖ *ថ្លៃសេវាសំរាម ខែកក្កដា ឆ្នាំ២០២៤ ដែលមិនទាន់បានបង់*ថ្លៃសេវាសំរាម ខែសីហា ឆ្នាំ២០២៤ ដែលត្រូវបង់ចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ៥ នៃខែបន្ទាប់
August 30, 2024 - ព័ត៌មានអន្តរជាតិ
(អ៉ីស្លាម៉ាបាដ)៖ ភ្លៀងខ្លាំង និងខ្យល់ព្យុះ បង្ខំឱ្យអាជ្ញាធរនៅក្នុងរដ្ឋធំជាងគេរបស់ប្រទេសប៉ាគីស្ថាន គឺរដ្ឋ Karachi បិទសាលារៀននានា នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានប្រព័ន្ធសម្ពាធទាបនៅសមុទ្រអារ៉ាប់ អាចវិវត្តទៅជាព្យុះស៉ីក្លូន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ ២០២៤។ ការិយាល័យឧតុនិយមតំបន់ បានឱ្យដឹងថា ផ្នែកខ្លះនៃរដ្ឋ Karachi ទទួលរងភ្លៀងធ្លាក់កម្រិត ១៤៧មីលីម៉ែត្រ ហើយអ្នកស្រុកនៅក្នុងទីក្រុងធំ Murtaza Wahab ត្រូវបានណែនាំឱ្យចៀសវាងការធ្វើដំណើរ ដែលមិនចាំបាច់។ តាមការិយាល័យឧតុនិយមឥណ្ឌា ប្រព័ន្ធសម្ពាធទាប ដែលស្ថិតនៅលើតំបន់ Rann of Kutch
August 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា និងគ្រឿងញៀន។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានចាត់ទុកមរណភាព លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការបាត់បង់នូវកូនជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាសសរទ្រូងនៃគ្រួសារ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត
August 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់ ចំណែកការអនុវត្តកិច្ចការងារនេះ នឹងចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។ យោងតាមសារាចរណែនាំស្តីពី ការរៀបចំឥណទានឡើងវិញ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថាអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តទៅនេះហៅថា (គ្រឹះស្ថាន) រៀបចំឥណទានឡើងវិញជូនអតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖ * គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបានចំនួន២ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។ * គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ
August 30, 2024 - PR
ធនាគារ វីង មានមោទនភាពដែលមានបានចូលរួមគាំទ្រក្នុងគម្រោងផលិតខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត “ការណាត់ជួបជាមួយ ប៉ុល ពត”។ នៅក្នុងស្នាដៃផលិតខ្សែភាពយន្តថ្មី “ការណាត់ជួបជាមួយ ប៉ុលពត” របស់ លោក ប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំរឿងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ បាននាំអារម្មណ៍ទស្សនិកជន ទៅកាន់ ទិដ្ឋភាពដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ អ្នកកាសែត បារាំងចំនួន ៣រូបរួមមាន៖ លោកស្រី Elise Delbo (សម្តែងដោយលោកស្រី Irene Jacob), លោក Alain Cariou (សម្តែងដោយលោក Gregoire Colin), និងអ្នកកាសែតផ្នែកថតរូបគឺលោក Paul Thomas
August 30, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅប្រគល់ផ្ទះចំនួន៥ខ្នង និងដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះ ជូនក្រុមគ្រួសារតីតយុទ្ធជនដែលគ្មានដី និងគ្មានផ្ទះពិតប្រាកដចំនួន៥គ្រួសារ នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ លោកវរសេនីយ៍ទោ កែ ម៉ៃ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានសេចក្តីសម្រេចរបស់ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការសម្រេចឲ្យមានការផ្លាស់ប្ដូរ សមាសភាពអតីតយុទ្ធជន ដែលបោះបង់ចោលដី និងលំនៅដ្ឋាន និងអតីតយុទ្ធជនចំនួន៥គ្រួសារថ្មី ដែលត្រូវទទួលបានផ្ទះ និងដីសម្បទាសង្គមកិច្ចដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន
August 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលសញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេ ខ្សែក្រវ៉ាត់ខ្មៅ ៥ដាន់ ពីប្រធានសហព័ន្ធការ៉ាតេកម្ពុជា គឺលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់បានហាត់ការ៉ាតេ កម្រិតខ្សែក្រវ៉ាត់ខ្មៅ តាំងពី៤០ឆ្នាំមុន ហើយក៏ធ្លាប់បានទទួលសញ្ញាបត្រកម្រិតអន្តរជាតិតេក្វាន់ដូ ខ្សែក្រវ៉ាត់ខ្មៅ ៤ដាន់ របស់សហព័ន្ធតេក្វាន់ដូអន្តរជាតិ ITF កាលពីឆ្នាំ២០១២ ផងដែរ៕
August 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួមសម្ដែងនូវសមានចិត្តក្រៀមក្រំ និងរំលែកនូវមរណទុក្ខដោយក្ដីសោកស្ដាយបំផុត ជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាព កាលពីថ្ងៃទី២៩
August 30, 2024









