Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គុយ វ៉ាត ថៅកែហាង Park Coffee ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ង៉េង

    August 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហើបថា ភាគីចិនបានបង្ហើបពីគម្រោងបន្ដជួយអភិវឌ្ឍន៍បច្ចេកទេសកីឡាជំនាញកម្ពុជាបន្ដទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ដូចកាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែរ។ ការលើកឡើងនេះ បន្ទាប់ពីកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា-ចិន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ តាមរយៈការចុះហត្ថលេខាបញ្ចប់គម្រោង ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន និងលោកស្រី Zhong Jie អគ្គកុងសលស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោកស្រី

    August 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងគុណភាពការងាររដ្ឋបាលទូទៅ ឲ្យបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង៨ ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវវិធានការ ដែលត្រូវអនុវត្តបន្ត រួមមាន៖ ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារគោល នយោបាយភូមិ

    August 28, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បើទោះបីជាត្រកូល iPhone 16 នឹងបង្ហាញខ្លួននៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះក្តី តែអ្វីដែលគេតែងតែលើកយកមកនិយាយច្រើនដងនៅពេលនេះ គឺ iPhone SE ដែលគ្រោងនឹងប្រកាសចេញជាផ្លូវការនៅរដូវផ្ការីកឆ្នាំ២០២៥ខាងមុខ។ បើតាមការទម្លាយចេញពីលោក Mark Gurman ដែលជាអ្នកវិភាគរបស់សារព័ត៌មាន Bloomberg ក៏បានបញ្ចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះផងដែរ។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Tech Hindustan Time បានឲ្យដឹងថា ស្មាតហ្វូន iPhone SE ខាងមុខនឹងមាន៣ម៉ូដែល ដែលត្រូវបានក្រុមហ៊ុនបង្ហាញនៅក្នុងខែមីនាជារៀងរាល់ឆ្នាំ ដូច្នេះសម្រាប់ឆ្នាំថ្មីនេះ ស្មាតហ្វូនម៉ូដែលទី៤ នៃត្រកូល SE ក៏អាចនឹងមានការប្រកាសចេញនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះដូចគ្នា។

    August 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។ នេះបើតាមលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តាមរយៈ Facebook នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ លោក វ៉ាង វិនពីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត»។ សូមជម្រាបថា ថ្មីៗគណនី TikTok ខាងលើ បានបង្ហោះឃ្លីបវីដេអូជាភាសាចិនមួយ ដែលប្រឌិតព័ត៌មានក្លែងក្លាយ តាមបណ្តាញសង្គមថា សម្តេចពិជ័យសេនា

    August 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការស្កេន QR Code ឬគណនីធនាគារ សម្រាប់បរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កសាងផ្លូវក្រវាត់ព្រំដែន។ ជាក់ស្តែងមានជនខិលខូច បានលួចបន្លំកាត់ត QR Code គណនីធនាគារ សម្រាប់បរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលមានឈ្មោះថា «LONG CHHNU» ដែលជាគណនីក្លែងបន្លំ។ សូមបញ្ជាក់ថា QR Code ឬគណនីរបស់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងផ្លូវការ របស់សម្តេចធិបតី និងតាមបណ្តាញព័ត៌មានផ្លូវការ Fresh

    August 28, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov កាលពីថ្ងៃអង្គារ ទី២៧ ខែសីហាបាននិយាយថាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស បានធ្លាក់ដល់ចំណុចទាប បំផុតមួយ ក្រោយការចាប់ខ្លួនស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Telegram លោក Pavel Durov ដោយអាជ្ញាធរបារាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋអាជ្ញាបារាំង កាលពីថ្ងៃអង្គារនោះដែរ បាននិយាយថា លោក Pavel Durov ដែលមានសញ្ជាតិរុស្ស៉ី និងបារាំង ត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានមួយស្ថិតនៅខាងក្រៅទីក្រុង ប៉ារីស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើបទល្មើសពាក់ព័ន្ធនឹងការបង្ហោះរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន

    August 28, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ផ្លែទុរេនស្រស់ដំបូងបង្អស់របស់ប្រទេសម៉ាឡេស៊ីដែលបាននាំចេញទៅកាន់ទីផ្សារចិនបានទៅដល់ប្រទេសចិនហើយ ដោយកំពុងប្រជែងនឹងផ្លែទុរេនពីប្រទេសថៃនិងវៀតណាម។ នេះបើយោងតាមកាសែត China Morning Post។ កាសែត China Morning Post បានរាយការណ៍ថា លោក Datuk Arthur Joseph Kurup អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសន្តិសុខស្បៀងម៉ាឡេស៊ីបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ក្រុមហ៊ុននាំចេញបានចាប់ផ្តើមដឹកជញ្ជូនទុរេនស្រស់ចំនួន ៤០តោនក្នុងបីដំណាក់កាល។ ប្រទេសចិនគឺជាអ្នកទិញទុរេនច្រើនជាងគេបំផុតរបស់ពិភពលោក ហើយបាននាំចូលទុរេនចំនួន ១,៤លានតោនកាលពីឆ្នាំមុន ដោយ ៦៨% បាននាំចូលពីប្រទេសថៃបើគិតជាតម្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែលោក Lim Chin Khee ទីប្រឹក្សារបស់វិទ្យាស្ថានសិក្សាទុរេន (Durian Academy) របស់ម៉ាឡេស៊ីដែលជាស្ថាប័នបណ្តុះបណ្តាលកសិករម៉ាឡេស៊ីបាននិយាយថា ម៉ាឡេស៊ីដែលបានបំពេញតាមលក្ខខណ្ឌតម្រូវភូត្តគាមអនាម័យរបស់ប្រទេសចិនក្នុងការនាំចេញទុរេនស្រស់នៅក្នុងខែមិថុនានោះ

    August 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) សូមបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ ទាក់ទងនឹងក្រុមហ៊ុន តាមការចុះផ្សាយវីដេអូមួយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤។ នៅក្នុងវីដេអូនោះ សារព័ត៌មានបរទេសនោះ បាន​​​ស្រង់សម្ដីអ្នកវិភាគម្នាក់ថា លោកជំទាវ ពេជ្រ ចន្ទមុនី្ន​​ មានជាប់ពាក់ព័ន្ធនឹង​លោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាល នៃ​​ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ​ ដោយព្យាយាមផ្សាភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំទៅនឹងករណីផ្សេងៗ ដូចជាករណី​លោក

    August 28, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ូស្គូ)៖ រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកអំពីផលវិបាកដ៏ធ្ងន់ធ្ងរដែលអាចកើតមាន ប្រសិនបើលោកខាងលិចបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងការវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០២៤។ ការព្រមាននេះបានកើតឡើងបន្ទាប់ពីអ៊ុយក្រែនបានធ្វើការវាយប្រហារដ៏ធំមួយទៅលើតំបន់ Kursk របស់រុស្ស៊ី ដែលរុស្ស៊ីចាត់ទុកថា ជាការវាយប្រហារពីបរទេសដ៏ធំបំផុតទៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់លោកខាងលិចថា កំពុងតែ «លេងជាមួយភ្លើង» តាមរយៈការបន្ធូរបន្ថយការរឹតត្បិតលើការប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយបរទេសសម្រាប់អ៊ុយក្រែន។ លោក Lavrov បានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមលោកលើកទីបី ប្រសិនបើកើតឡើង នឹងមិនត្រឹមតែប៉ះពាល់តែទ្វីបអឺរ៉ុបនោះទេ តែវានឹងរីករាលដាលទៅទូទាំងពិភពលោក។ លោកបានបន្ថែមថា រុស្ស៊ីកំពុងពិចារណាឡើងវិញនូវគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ

    August 28, 2024