Liny Chan
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃពុធ ទី២៨ ខែសីហានេះថាមនុស្ស៤នាក់ជាសមាជិកក្នុងគ្រួសារតែមួយ បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឡើង ដោយឥទ្ធិពលព្យុះទីហ្វុងមួយដែលកំពុងបាក់បោកតម្រង់ទៅកាន់ជប៉ុន បណ្ដាលឱ្យមានគ្រោះរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព្យុះទីហ្វុង Shanshan កំពុងស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រពីភាគឦសាននៃទីប្រជុំកោះ Amami នៃភាគខាងត្បូងប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធនេះ ជាមួយកម្លាំងខ្យល់បក់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមមន្ត្រីជប៉ុន ក្នុងទីក្រុង Gamagori នៃខេត្ត Aichi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាគ្រោះរអិលបាក់ដីបានវាយប្រហារលើផ្ទះ មួយខ្នងដែលសមាជិកគ្រួសារ៥នាក់កំពុងរស់នៅ។ ក្នុងចំណោមពួកគេមាន៤នាក់បានបាត់ខ្លួន និងម្នាក់ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃអង្គារម្សិលមិញ។ ប៉ុន្តែ ការស្វែងរក អ្នកបាត់ខ្លួនទាំង៤នាក់ កំពុងបន្តធ្វើឡើង។ គួរបញ្ជាក់ថា

    August 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង»។ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀត, កិច្ចប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖ ១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ,២៖ សម្រាប់បណ្ណទស្សនារយៈពេល ៣

    August 28, 2024
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ យោធាអ៊ុយក្រែន បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៧ ខែសីហានេះ រុស្ស៉ីបានបន្តការវាយប្រហារទ្រង់ទ្រាយធំ មកលើតំបន់មួយចំនួនរបស់អ៊ុយក្រែន ដោយប្រើមីស៉ីល និងយន្តហោះដ្រូន បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្រ្តីក្នុងតំបន់និយាយថា មនុស្ស ២នាក់ត្រូវបានសម្លាប់ នៅពេលដែលការវាយប្រហារត្រូវចំសណ្ឋាគារមួយ នៅកណ្តាលទីក្រុង Kryvyi Rih។ រីឯ ២នាក់ទៀតបានស្លាប់ក្នុងការវាយប្រហារដោយដ្រូន នៅក្នុងទីក្រុងនៃតំបន់ Zaporizhzhia ភាគខាងកើតទីក្រុង Kryvyi Rih។ ប្រធានរដ្ឋបាលយោធាក្រុង បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាស របស់ទីក្រុងកៀវ ត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់ការវាយប្រហារពេញមួយយប់

    August 27, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ សត្វផ្សោត ១ក្បាល មានទម្ងន់ប្រមាណ១២០គីឡូក្រាម ត្រូវបាននាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រជាពលរដ្ឋសង្រ្គោះពីការជាប់ខ្លួននឹងឬសកោងកាង នៅក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមចុះផ្សាយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សត្វផ្សោតនេះ ជាប្រភេទ Risso’s Dolphin មានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០គីឡូក្រាម។ ការជួយសង្គ្រោះសត្វផ្សោតនេះដឹកនាំដោយលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប បានជួយសង្គ្រោះផ្សោត ១ក្បាលនេះ

    August 27, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវ និងទុកពេលឲ្យតែ១ខែទៀតប៉ុណ្ណោះរាល់ក្រុមហ៊ុន ឬទីតាំងដែលមានឧបករណ៍ល្បែងខុសច្បាប់ ត្រូវយកមកកម្ទេចចោលដោយខ្លួនឯង ព្រមទាំងមានការដឹងឮពីអគ្គលេខាធិការដ្ឋាន (គ.ល.ក) ក៏ដូចជាអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដោយពោលធ្វើបែបនេះដើម្បីបញ្ជាក់ឲ្យដឹងថា ឧបករណ៍ល្បែងប្រើប្រាស់តទៅថ្ងៃមុខគឺសុទ្ធតែស្រប់ច្បាប់។ លោក រស់ ភីរុណ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្នុងកម្មពិធី «កម្ទេចឧបករណ៍ល្បែងខុសច្បាប់នៅខេត្តព្រះសីហនុ» ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៅថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងម្ចាស់ក្រុមហ៊ុនល្បែងក្នុងខេត្តជាច្រើនរូប នៅភូមិគរគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    August 27, 2024
  • ព័ត៌មានជាតិ

    អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន ១.០០០.០០០ ដុល្លារអាមេរិក ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងបុព្វហេតុរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ការចូលរួមបរិច្ចាគថវិការបស់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងតបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះឡើង

    August 27, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ក្រុមរដ្ឋអាជ្ញានៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៦ ខែសីហា បាននិយាយថា CEO និងជាស្ថាបនិកកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវបានឃាត់ខ្លួន នៅក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការឆបោកនៅលើបណ្ដាញ ទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ បើតាមក្រុមរដ្ឋអាជា្ញបារាំង ការចាប់ខ្លួនលោក Pavel Durov ធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតលើមនុស្សម្នាក់ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលធ្វើឡើងដោយ ការិយាល័យប្រឆាំងបទល្មើសសាយប័រ (cybercrime) កាលពីថ្ងៃទី៨ ខែកក្កដា។ ការស៊ើបអង្កេតនេះដែរផ្ដោតលើការសមគំនិត ក្នុងបទល្មើសព្រហ្មទណ្ឌជាច្រើន

    August 27, 2024
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ ជនជាតិចិនចំនួន១៦នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន ពីបទលួចឆ្លងដែនដោយខុសច្បាប់ ចេញពីទឹកដីប្រទេសឡាវ ឆ្លងចូលទឹកដីប្រទេសកម្ពុជា។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្រោមការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់ ចំនួន០២ករណី ដោយឃាត់ខ្លួនជនជាតិចិន ចំនួន១៦នាក់។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ករណីទី១ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តម៉ាក CAMRY ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-8442

    August 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តមុខងារ សម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ ​ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។ ការអនុវត្តមុខងារសម្រាប់ការរាយការណ៍ អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក តាមរយៈតំណភ្ជាប់ https://asyhub.customs.gov.kh និងអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យតយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ចំពោះប្រតិបត្តិករបញ្ញើឆាប់រហ័សដែលមិនទាន់រួចរាល់ ត្រូវប្រញាប់រួសរាន់រៀបចំចូលរួមអនុវត្តឱ្យបានត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 27, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ផ្ទះមួយខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ តាមរយៈលោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបានសាងសង់ឡើងវិញ និងប្រគល់ជូន លោកស្រី អំ ខូ ភេទស្រី អាយុ៦៤ឆ្នាំ ដែលជាស្ត្រីមេម៉ាយ មានជីវភាពក្រីក្រខ្វះខាតខ្លាំង ក្រោយទទួលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ពិធីសំណេះសំណាល និងប្រគល់ផ្ទះខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៦

    August 27, 2024