Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃទី២៦ ខែសីហា បាននិយាយថានៅតែមានការគំរាមកំហែង នៃការវាយប្រហារសាជាថ្មីរបស់អ៉ីរ៉ង់ ឬក្រុម Proxy របស់អ៉ីរ៉ង់ ប្រឆាំងអ៉ីស្រាអែល បន្ទាប់ពីក្រុមហេសបូឡា នៅលីបង់ បានបាញ់ស្រោចគ្រាប់រ៉ុក្កែត និងដ្រូនលើអ៉ីស្រាអែល កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ បានគំរាមវាយប្រហារលើអ៉ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា ក្នុងទីក្រុងបេរូត ប្រទេស លីបង់ និងមេដឹកនាំហាម៉ាសម្នាក់ ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីចុងខែកក្កដា។ ក្រុមហេសបូឡា ក៏បានអះអាងដែរថាការវាយប្រហាររបស់ខ្លួនលើអ៉ីស្រាអែ លកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ គឺជាការសងសឹក ចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន។ នៅចំពោះមុខក្រុមអ្នកកាសែត

    August 27, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ ទេសាភិបាលថ្មីនៃធនាគារកណ្តាលរបស់ប្រទេសបង់ក្លាដែសបានឱ្យដឹងថា បង់ក្លាដែសកំពុងស្វែងរកថវិកាបន្ថែមចំនួន ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ខណៈដែលប្រទេសអាស៊ីខាងត្បូងនេះកំពុងស្តារប្រទេសឡើងវិញពីភាពចលាចលនយោបាយនាពេលថ្មីៗនេះ និងកំពុងទិញប្រាក់ដុល្លារពីធនាគារក្នុងស្រុកដើម្បីសងបំណុលម្ចាស់កម្ចី។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Ahsan H. Mansur ទេសាភិបាលថ្មីនៃធនាគារកណ្តាលបង់ក្លាដែសខណៈថ្លែងនៅក្នុងបទសម្ភាសមួយក្នុងរដ្ឋធានីដាក្កាថា បង់ក្លាដែសបានចាប់ផ្តើមពិភាក្សាជាមួយមូលនិធិ IMF ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដើម្បីស្នើសុំប្រាក់កម្ចីបន្ថែម។ ប្រទេសបង់ក្លាដែសទទួលបានមូលនិធិចំនួន ៤,៧ពាន់លានដុល្លារពីមូលនិធិ IMF កាលពីឆ្នាំមុន។ ប្រទេសបង់ក្លាដែសទើបតែងើបចេញពីភាពចលាចលអស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីការតវ៉ាហិង្សាបានបង្ខំឱ្យអ្នកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ចុះចេញពីតំណែងកាលពីដើមខែនេះ។ ទេសាភិលបាលធនាគារកណ្តាលរូបនេះបាននិយាយថា ប្រទេសបង់ក្លាដែសក៏កំពុងពិភាក្សាជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនសម្រាប់មូលនិធិ (JICA) ផងដែរដើម្បីស្វែងរកមូលនិធិសម្រាប់សងបំណុលដែលខ្លួនជំពាក់អ្នកផ្គត់ផ្គង់សេវាសំខាន់ៗដូចជាថ្លៃអគ្គិសនីជាដើម។ ការនាំចេញសម្លៀកបំពាក់ដែលជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់របស់ប្រទេសបង់ក្លាដែសត្រូវបានរំខានដោយសារភាពចលាចលនេះ។ ប្រាក់បម្រុងរូបិយប័ណ្ណបរទេសស្ថិតនៅក្រោមសម្ពាធរួចហើយនៅមុនពេលមានវិបត្តិបច្ចុប្បន្ន ដោយមានចំនួន ២០,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៣១

    August 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ ខាងក្រោមនេះជាសារាចរណែនាំ ស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) បានបញ្ជាក់ថា មិនមានការណែនាំណាមួយ តម្រូវឱ្យប្រជាពលរដ្ឋ បង់​ប្រាក់​ជាថ្នូរ​បាន​ចូលធ្វើការនៅការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ ដូច្នេះសូម​ប្រជាពលរដ្ឋកុំចាញ់បោកការបំភ្លៃនេះឱ្យសោះ។ ការចេញមកបំភ្លឺនេះ គឺដោយសារតែមានការបង្ហោះ ក៏ដូចជាពាក្យចចាមអារាមថា មាន​ការតម្រូវឱ្យពលរដ្ឋបង់ប្រាក់ពី៥០ដុល្លារ ទៅ ១០០ដុល្លារ ជាថ្នូរការចូលធ្វើការនៅ​គម្រោង​ព្រែកជីកហ្វូណនតេជោ ដូចជាបានធ្វើជាកម្មករ អ្នកបើកគ្រឿងចក្រជាដើម។ ជុំវិញបញ្ហានេះ ក៏មានទាំងការបង្កើតគ្រុបតេឡេក្រាមដើម្បីទារប្រាក់ថែមទៀត។ ឆ្លើយតបការបំភ្លៃនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រាជរដ្ឋា​ភិ​បាលគ្មានការតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ ជាថ្នូរចូលធ្វើការជាមួយ​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោនោះឡើយ។ ម្យ៉ាងវិញទៀត គិតចាប់ពីពេលប្រារព្ធពិធីបើកការដ្ឋាន​ព្រែក​ជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា រហូតមកដល់ពេលនេះ

    August 27, 2024
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ សំលេងផ្ទុះបានលាន់ឮនៅកណ្តាលរដ្ឋធានីកៀវ របស់អ៊ុយក្រែន នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ខណៈដែលយោធា ព្រមានថាមានការវាយប្រហារដ៏ធំមួយរបស់រុស្ស៉ី ដោយមីស៉ីលនិងយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤។ កងទ័ពអាកាសអ៊ុយក្រែន ណែនាំដល់ពលរដ្ឋថា រុស្ស៉ីហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត TU-95 ចំនួន ១១គ្រឿង នៅលើអាកាស និងបានបាញ់មីស៉ីលមួយចំនួន ឆ្ពោះមករដ្ឋធានីកៀវ។ ក្រុមអ្នកកាសែតរបស់ Reuters ក៏បាន​ឮ​សូរសំលេង​​ប្រព័ន្ធការពារដែន​អាកាសស្ទាក់ចាប់មីស៉ីលផងដែរ​។ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍អំពីការផ្ទុះនៅក្នុងទីក្រុង Lutsk ភាគពាយ័ព្យអ៊ុយក្រែន ហើយថាអគារអាផាតមិនមួយកន្លែងបានរងការខូចខាត ខណៈដែលពួកគេកំពុងពិនិត្យករណីស្លាប់ ឬរបួស។

    August 26, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នាថ្ងៃចន្ទនេះ ព្យុះទីហ្វុងខ្លាំងមួយ កំពុងមានគោលដៅឆ្ពោះមកកាន់ ភាគខាងត្បូងប្រទេសជប៉ុន ខណៈអាជ្ញាធរឧតុនិយម បានព្រមានអំពីភ្លៀងធ្លាក់ជោគជាំ ខ្យល់បោកបក់ខ្លាំង រួមជាមួយលទ្ធភាពនៃការរំខានដល់ប្រព័ន្ធដឹកជញ្ជូន នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។ ព្យុះទីហ្វុងឈ្មោះ Shanshan ត្រូវបានរំពឹងថា នឹងធ្វើដំណើរឆ្លងតំបន់កោះ Amam នាថ្ងៃពុធសប្តាហ៍នេះ ជាមួយកម្លាំងខ្យល់​រហូតដល់ ២១៥គីឡូម៉ែត្រក្នុង១ម៉ោង មុនវាងាកទៅរក កោះធំប្រចាំភាគខាងត្បូងជប៉ុន គឺកោះ Kyushu។ នាពេលកន្លងទៅ ក្នុងខែសីហានេះ ព្យុះទីហ្វុងឈ្មោះ Ampil បានបង្កការរំខានដល់ប្រតិបត្តិការហោះហើរ និងរថភ្លើងរាប់រយជើង

    August 26, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅក្នុងខែសីហានេះ អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរ និងបង្កាន់នាគ ផ្នែកខាងលិចនៃជណ្ដើរកណ្ដាល ខាងត្បូងប្រាសាទអង្គរវត្តហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលពីខែឧសភាមក។ លោក សយ សុភារិន្ទ បានរំឭកថា ចំពោះទីតាំងនេះមុនពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហមិននឹងជាដើម។ ដំណាក់កាលដំបូង ក្រុមការងារអាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងខឿនឡើងវិញ បន្ទាប់មកបានជួសជុលនាគឱ្យមានជំហរនិងលំនឹងដូចដើមវិញ។ តាមការបញ្ជាក់ពីលោក សយ សុភារិន្ទ ការងារខាងលើនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេល៣ខែ។ បុរាណវិទូរូបនេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរតទៅអនាគត ដោយមិនបារម្ភពីហានិភ័យនៃការដួលរលំចម្លាក់នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹមត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញហើយ។ ក្រៅពីទីតាំងខាងលើនេះ

    August 26, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា មនុស្សចំនួន ២០នាក់បានស្លាប់ និងច្រើនជាង ៥.២លាននាក់ កំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងមូសុង និងទឹកហូរចុះមកពីប៉ែកខាងលើនៃទន្លេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា​ ឆ្នាំ ២០២៤។ ទឹកជំនន់ធ្វើឱ្យមនុស្សជាច្រើន ត្រូវការស្បៀងអាហារបន្ទាន់ ទឹកស្អាត ថ្នាំពេទ្យ និងសំលៀកបំពាក់ ជាពិសេសនៅតំបន់ដែលផ្លូវត្រូវបានកាត់ផ្តាច់ដោយទឹកជន់លិច ក្នុងស្រុកមួយចំនួន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ លោកស្រី Kabita Bose នាយកប្រចាំប្រទេសនៃអង្គការ Plan International Bangladesh បញ្ជាក់ថា «ឥទ្ធិពលនៃភ្លៀងមូសុងឆ្នាំនេះ កាន់តែធ្ងន់ធ្ងរ។ សហគមន៍ទាំងមូលរងការជន់លិចទាំងស្រុង

    August 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលដឹកនាំផ្ទាល់ដោយទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា រយៈពេលជាង ១សប្ដាហ៍កន្លងមក។ គួរដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ មន្ដ្រីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ២៧នាក់ ចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបខាងលើ ចាប់ពីថ្ងៃទី១៩-២៥ ខែសីហាកន្លងទៅ។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយសរុប ២៤គ្រឿង រួមមានមេដាយមាស

    August 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អាជ្ញាធរថៃ នាថ្ងៃចន្ទនេះ បានឱ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅទូទាំងប្រទេសថៃ បានសម្លាប់មនុស្ស កើនដល់២២នាក់ និងបង្កឱ្យរបួស១៩នាក់ ហើយបានព្រមានខេត្តមួយចំនួន អំពីហានិភ័យបន្ថែមទៀត ខណៈប្រជាជនប្រមាណជា ៣០,០០០គ្រួសារ រងផលប៉ះពាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។ អំឡុងភ្លៀងធ្លាក់ខ្លាំង នៅតាមខេត្តជាច្រើនរបស់ប្រទេសថៃ កាលពីសប្តាហ៍មុន គូស្នេហ៍ជនជាតិរុស្ស៉ី និងពលករចំណាកស្រុក៩នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ស្ថិតក្នុងចំណោមជនរងគ្រោះ សរុប១៣នាក់ ដែលបានបាត់បង់ជីវិត ដោយសារគ្រោះរអិលបាក់ដី នៅកោះ Phuket នាភាគខាងត្បូង។

    August 26, 2024