Liny Chan
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ខណៈភ្ញៀវទេសចរសម្រុកទៅទស្សនាប្រទេសជប៉ុន ដោយសារប្រទេសនេះ មានបដិសណ្ឋារកិច្ចដ៏ល្បីល្បាញ នៅលើពិភពលោក មានអាហារស៊ូស៊ីពិសេស និងទីសក្ការបូជាបុរាណគួរឱ្យចង់គយគន់ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន កំពុងប្រឈមនឹងកង្វះអ្នកបើកបរយន្តហោះយ៉ាងខ្លាំង ហើយការស្វែងរកអ្នកបើកបរ មកបំពេញបន្ថែមអាចមិនងាយស្រួល។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា បច្ចុប្បន្នប្រទេសជប៉ុន មានអ្នកបើកយន្តហោះប្រហែល ៧ ១០០នាក់ ហើយរដ្ឋាភិបាលជប៉ុនមានផែនការត្រូវការ ១ពាន់នាក់បន្ថែមទៀតនៅឆ្នាំ២០៣០ ដើម្បីជួយឱ្យសម្រេចបានទិសដៅរបស់ខ្លួន ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យបាន ៦០លាននាក់នៅឆ្នាំដដែល។ បើយោងតាម Bloomberg ជប៉ុនអាចសម្លឹងរកមើលអ្នកបើកបរយន្តហោះ ពីក្រៅប្រទេសពោល គឺវិធានការមួយដែលកំពុងត្រូវបានពិចារណា ដោយក្រុមការងារដែលបង្កើតឡើង ដោយក្រសួងដឹកជញ្ជូនកាលពីដើមឆ្នាំនេះ។ វិធានការនេះរួមមានទាំងការបំប្លែងអាជ្ញាប័ណ្ណរបស់អ្នកបើកបរយន្តហោះបរទេស ទៅជាអាជ្ញាធរប័ណ្ណរបស់ជប៉ុន ក្នុងល្បឿនឱ្យបានកាន់តែលឿន និងចំណាយកាន់តែទាប។ ប៉ុន្តែមានហេតុផលមួយចំនួន

    August 29, 2024
  • PR

    បុគ្គលិកធនាគារ វីង រួមគ្នាបរិច្ចាគឈាមដើម្បីជួយដល់អ្នកដែលមានតម្រូវការ។ ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំពិធីប្រារព្ធខួបលើកទី១៦ របស់ខ្លួនតាមរយៈការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “បរិច្ចាគឈាម ចែករំលែកក្តីសង្ឃឹម”។ ក្នុងកាយវិការបង្ហាញពីសមានចិត្តចំពោះសហគមន៍នេះ បុគ្គលិកធនាគារ វីង ជាច្រើនបានរួមគ្នា ដោះស្រាយបញ្ហាកង្វះខាតឈាម តាមរយៈការចូលរួមព្រឹតិ្តការណ៍បរិច្ចាគឈាមដែលត្រូវបានរៀបចំធ្វើឡើងនៅអគារ ធនាគារ វីងថៅវើ។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសកម្មភាពសប្បុរសធម៌នេះ ដោយបានលើកឡើងថា ការបរិច្ចាគឈាមត្បិតថា ជារឿងសាមញ្ញមួយ តែជាមធ្យោបាយដ៏មានប្រសិទ្ធភាពដែលបុគ្គលម្នាក់ៗអាចចូលរួមជួយទៅដល់សហគមន៍របស់ពួកគេក្នុងគ្រាមានអាសន្ន។ លោក ហាន ប៉េងក្វាង បានបន្ថែមថា៖

    August 29, 2024
  • ព័ត៌មានជាតិ

    (អឺរ៉ុប)៖ នៅពេលនេះខ្សែប្រយុទ្ធរបស់អង់គ្លេស និងជាកីឡាករបស់ក្លិបអាជីព FC Bayern Munich កីឡាករ Harry Kane ទទួលបានពានរង្វាន់ឯកត្តជនស្បែកជើងមាស ជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេក្នុងមួយរដូវកាល២០២៣-២៤ (European Golden Shoe) ដែលការប្រគល់ពាននេះធ្វើឡើងនៅ ប្រទេសអាល្លឺម៉ង់ ។ ការទទួលបានពានរង្វាន់ស្បែកជើងមាសតំបន់អឺរ៉ុប លើកដំបូងនេះ បន្ទាប់ពីកីឡាករ Harry Kane រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣៦គ្រាប់ច្រើនជាងគេ ក្នុងមួយរដូវកាល២០២៣-២៤ ក្នុងការលេងជាមួយក្លិប FC Bayern Munich ក្រោយចាកចេញពីក្លិប Tottenham Hotspur បានមួយរដូវកាល ។ សូមជម្រាបផងថា

    August 29, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ សមិទ្ធផលទេសចរណ៍ថ្មីសន្លាងមួយបន្ថែមទៀតដែលបម្រើដល់វិស័យទេសចរណ៍ បន្ទាប់ពីឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក គឺនាឡិកាធំ ហើយខ្ពស់ជាងគេក្នុងខេត្តកំពត ដែលមានមុខកាត់អង្កត់ផ្ចិតទំហំ៩,៧ម៉ែត្រ និងកម្ពស់៣៥ម៉ែត្រ ត្រូវបានលើកបំពាក់មុខនាឡិកាហើយ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។  មន្ត្រីជំនាញបានឱ្យដឹងថា ការសាងសង់នាឡិកាខ្ពស់ ហើយធំជាងគេនេះនឹងរួចរាល់នៅក្នុងថ្ងៃនេះ។ មន្ត្រីជំនាញបានបន្តថា សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ដោយសារសំណង់នាឡិកានេះ គឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត

    August 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកផលិតអំបិលនៅខេត្តកំពត និងកែប បានស្នើដល់រាជរដ្ឋាភិបាលកំណត់ចំនួនកូតា នៃការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីផ្តល់ឱ្យ​អ្នកផលិតអំបិលក្នុងស្រុក អាចបញ្ចេញអំបិលផ្គត់ផ្គង់នៅលើទីផ្សារ ក្នុងតម្លៃសមរម្យ។ ការស្នើនេះ ដោយពួកគេមើលឃើញថា មានការនាំចូលអំបិលតាមច្រករបៀងផ្សេងៗ ចូលមកកម្ពុជា​ ​ក្នុងបរិមាណយ៉ាងច្រើន ដែលជាហេតុនាំឱ្យឈ្មួ​ញទម្លាក់តម្លៃអំបិល ដែលផលិតបាននៅស្រុក ខណៈនៅឆ្នាំ២០២៤នេះការផលិតផលអំបិលក្នុងស្រុកបានកើនឡើងខ្ពស់ រហូតដល់ជាង ១៣ម៉ឺនតោន។ ការស្នើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បី​ស្វែងយល់ពីបញ្ហាប្រឈម កង្វល់ ​និងដោះស្រាយ​បញ្ហា ដែល​សហគ្រាសធុនតូច និងមធ្យម​ជួបប្រទះក្នុងការធ្វើអាជីវកម្ម។ លោក ប៊ុន

    August 29, 2024
  • ព័ត៌មានជាតិ

    (FUKUOKA ជប៉ុន)៖ ព្យុះទីហ្វុង Shanshan បានវាយប្រហារលើកោះ Kyushu ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហានេះ ខណៈ អាជ្ញាធរបានចេញសេចក្ដីណែនាំឱ្យប្រជាជនជម្លៀសខ្លួន និងប្រកាសភាពអាសន្នកម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការិយាល័យឧតុនិយមជប៉ុន បាននិយាយថា Shanshan ដែលព្យុះទីហ្វុងដ៏កំណាចបំផុតមួយនៅក្នុងឆ្នាំនេះ បានបក់បោកដល់តំបន់ដីគោក នៅម៉ោងប្រហែល ៨ព្រឹក ថ្ងៃព្រហស្បតិ៍ ជាមួយល្បឿនខ្យល់បក់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។ និយ័តករអគ្គិសនីនៃកោះ Kyushu ក៏បានឱ្យដឹងដែរថាផ្ទះ ២៥៤ ៦១០ខ្នង កំពុង គ្មានអគ្គិសនីប្រើប្រាស់។ លើសពីនេះទៅទៀត អាជ្ញាធរឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជនក្នុងតំបន់មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច

    August 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនិងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមតួលេខដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ សូមជំរាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង

    August 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ ភូមិសាស្ត្រ ក្រុងកំពង់សោម ត្រូវកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូនឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ហើយឃុំទាំងនោះត្រូវប្តូរទៅជាសង្កាត់វិញ។ ទីតាំងរដ្ឋបាលក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនខិលខូច ដែលបានកាត់តក្លែងបន្លំ QR Code ឆបោកប្រាក់ពីប្រជាពលរដ្ឋ បរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ ជនល្មើសរូបនេះ មានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុ។ ជនល្មើសរូបនេះបានសារថា រូបគេ និងបក្ខពួកបានក្លែងបន្លំ QR Code ភ្ជាប់ជាមួយសារលិខិតថ្លែងអំណរគុណ របស់សម្តេចធិបតី និងបានផ្ញើទៅ Group Telegram មួយដែលមានឈ្មោះថា «មូលធិនិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋ ផ្ញើថវិកាចូលមកគណនីរបស់ខ្លួន។ ជនល្មើសរូបនេះបានសារភាពថាខ្លួន និងបក្ខពួកពិតជាបានក្លែងបន្លំកាត់ត QR Code និងផ្ញើចូលGroup

    August 29, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក John Kirby បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែរក្សាការប្តេជ្ញាចិត្ត ដើម្បីការពារអ៉ីស្រាអែល ក្នុងករណីដែលរងការវាយប្រហារណាមួយពីអ៉ីរ៉ង់ ហើយនៅតែមានក្តីសង្ឃឹមចំពោះលទ្ធភាពនៃការសម្រេចបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០២៤។ លោក Kirby បានប្រាប់ប៉ុស្តទូរទស្សន៍ Channel 12 របស់អ៉ីស្រាអែលថា វាពិបាកក្នុងព្យាករអំពីពេលវេលានៃការវាយប្រហារមួយ ប៉ុន្តែសេតវិមានយកចិត្តទុកដាក់ខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់អ៉ីរ៉ង់។ លោកគូសបញ្ជាក់ថា «យើងជឿថា ពួកគេនៅអាច និង​ត្រៀមខ្លួន​ដើម្បី​បើក​ការវាយប្រហារ ប្រសិនបើ​ពួកគេ​ចង់​ ហើយវា​ជា​មូលហេតុ​ដែល​យើង​ត្រូវពង្រឹង​កងកម្លាំង​ ​នៅក្នុង​តំបន់។ សាររបស់យើងទៅកាន់អ៉ីរ៉ង់នោះគឺ ទី

    August 28, 2024