Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជំរុញឲ្យពង្រឹងការសិក្សាមុខវិជ្ជាភាសាខ្មែរ សម្រាប់សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាណត្តិដំបូងនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងជំរុញពង្រឹងបឋមសិក្សាឲ្យកាន់តែរឹងមាំ ដើម្បីឈានទៅកម្រិតផ្សេងទៀត។ យោងតាមការថ្លែង នៅព្រឹកថ្ងៃសៅរ៍​ ទី២៧​ ខែកក្កដា​ ឆ្នាំ២០២៤ ពីខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសិស្សសាលា ត្រូវមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ឲ្យរឹងមាំ ព្រោះបើមិនអីចឹងទេ

    July 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ខណៈបច្ចុប្បន្នកំពុងអនុវត្តចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣។ ការជំរុញបែបនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រួតតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអប់រំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏មានវិធីសាស្ត្រថ្មីសម្រាប់ការបង្រៀនសិក្សានៅកម្រិតបឋមសិក្សា ដោយមានកញ្ចប់អំណាន និងកញ្ចប់គណិតវិទ្យា

    July 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក យឹម លាភ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រើប្រាស់ និងធ្វើការសន្សំប្រាក់ជាប្រាក់រៀលឱ្យបានច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់ក្រដាសប្រាក់រៀលរបស់ខ្មែរ ខណៈការប្រើប្រាសក្រដាសប្រាក់ដុល្លារ នៅមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជា។ ការអំពាវនាវរបស់លោក យឹម លាភ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ លោក យឹម លាភ បានថ្លែងឲ្យដឹងថា «ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ ១៩៩៨

    July 27, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នហើយ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ បើយោងតាមគណនី Facebook ផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុតដោយសារតែភ្លៀងធ្លាក់ខ្លាំងចំណុចលើភ្នំ (ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម)។ ប្រភពបានបន្តថា មកដល់ពេលនេះកំណាត់ផ្លូវជាតិលេខ១០ ត្រូវបានជួសជុលកែសម្រួលនិងអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្នហើយ សូមកុំបារម្ភនិងធ្វើដំណើរប្រកបដោយសុវត្ថិភាព។ គួរជម្រាបជូនថា នាល្ងាចថ្ងៃទី២៥ ខែកក្កដា

    July 27, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយរបស់តៃវ៉ាន់ TrendForce បានឲ្យដឹងនាពេលថ្មីៗនេះថា ក្រុមហ៊ុនយក្ស Apple កំពុងសិក្សាលើការផ្លាស់ប្តូរប្រភេទ Memory ពី Triple-lever cell (TLC) ទៅ ប្រភេទ QLD វិញ សម្រាប់ត្រកូល iPhone 16 ស៊េរីឆ្នាំ ២០២៤។ បន្ទាប់មកទៀត នឹងបញ្ចេញបច្ចេកវិទ្យាថ្មីបន្ថែមនៅឆ្នាំ២០២៦ សម្រាប់ត្រកូល iPhone 18 Series ប្រសិនបើសិក្សាមិនទាន់សម្រាប់ឆ្នាំ២០២៤ទៅ២០២៥ ទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Ture Tech នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

    July 27, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ ដោយត្រូវមាននគរបាល ឬប្រជាការពារជួយសម្រួលចរាចរណ៍។ ការក្រើនរំឭកនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រួតតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអប់រំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធ កម្លាំងសមត្ថកិច្ច ប្រជាការពារ សូមជួយចូលរួមយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ឃើញមានប៉ូលីសជួយសម្រួចរាចរណ៍នៅតាមទីប្រជុំជន ហើយសូមយកចិត្តទុកដាក់បន្ថែមទៀតនៅគ្រប់តាលារៀនទាំងអស់ បើប៉ូលីសយើងអត់គ្រប់ ឱ្យប្រជាការពារជួយបន្ថែម ពេលម៉ោងចេញម៉ោងចូលរៀន»។ សម្ដេចធិបតីក៏បានសំណូមពរដល់ឪពុកម្ដាយ

    July 27, 2024
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ ជើងហោះហើរមួយចំនួនរវាងគោលដៅទេសចរណ៍សំខាន់ៗនៅតំបន់អាស៊ី និងប្រទេសសិង្ហបុរីត្រូវបានលុបចោល ខណៈដែលព្យុះទីហ្វុងហ្គែមី (Gaemi) បានបោកបក់កាត់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីនមុនពេលវាយប្រហារភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។ កាសែត VnExpress បានរាយការណ៍ថា ជើងហោះហើរចំនួនពីររបស់ក្រុមហ៊ុន Xiamen Airlines រវាងប្រទេសសិង្ហបុរី និងទីក្រុងហ្វ៊ូចូវរបស់ប្រទេសចិនត្រូវបានផ្អាកកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលព្យុះទីហ្វុងបានបោកបក់នៅក្នុងខេត្តហ៊្វូជៀន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។ ទីក្រុងហ៊្វូចូវ ដែលជារដ្ឋធានីរបស់ខេត្តហ៊្វូជៀនស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ក៏បានផ្អាកសេវាកម្មរថភ្លើងចាប់ពីថ្ងៃព្រហស្បតិ៍ផងដែរ។ ជើងហោះហើរចំនួនបីរវាងប្រទេសសិង្ហបុរី និងទីក្រុងតៃប៉ិត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីព្យុះទីហ្វុងបោកបក់ឆ្លងកាត់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ និង ២០០នាក់ផ្សេងទៀតរងរបួស។ ទោះបីជាព្យុះទីហ្វុងមិនបានឆ្លងកាត់ប្រទេសហ្វីលីពីនក៏ដោយ ប៉ុន្តែវាបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងរដ្ឋធានីម៉ានីល និងធ្វើឱ្យចរាចរណ៍ជាប់គាំង។ ក្រុមហ៊ុនអាកាសចរណ៍

    July 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ ប្រចាំកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៤ លើកទី ៧០» (The 70th Bangkok Gems & Jewelry Fair 2024) ចាប់ពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit នាទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈ សម្រាប់ផលិតគ្រឿងអលង្ការជាច្រើនប្រភេទ

    July 27, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសថៃរំពឹងថានឹងកើនឡើង ២,៧ភាគរយនៅឆ្នាំ២០២៤ ធៀបនឹងការព្យាករមុន ២,៤ភាគរយដោយសារកំណើនរបស់ភ្ញៀវទេសចរបរទេសនិងការនាំចេញ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul ខណៈថ្លែងថា៖ «យើងឃើញសញ្ញាវិជ្ជមានពីការនាំចេញដោយសារតែភាពប្រសើរឡើងនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម»។ លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ចនេះអាចកើនឡើងដល់ ៣ភាគរយនៅឆ្នាំនេះ ដោយសារគោលនយោបាយនានាស្ថិតក្នុងការអនុវត្តនៅឡើយ។ លោក Paopoom បានមានប្រសាសន៍ថា៖ «វាជាតួលេខដ៏ល្អ ប៉ុន្តែយើងត្រូវតែធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត» ។ លោកបានឱ្យដឹងទៀតថា ការព្យាករពីកំណើននេះមិនបានរាប់បញ្ចូលគម្រោងឧបត្ថម្ភសាច់ប្រាក់ចំនួន ៤៥០ពាន់លានបាត (១២,៥ពាន់លានដុល្លារ) ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទី៤ នោះទេ។ លោកPaopoom ថ្លែងថា កម្មវិធីនេះនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចពី ១,២ ទៅ ១,៨ភាគរយ។ ការនាំចេញត្រូវបានមើលឃើញថានឹងកើនឡើង ២,៧ភាគរយក្នុងឆ្នាំ២០២៤ ពោលគឺខ្ពស់ជាងការព្យាកមុនដែលថាមានតែ

    July 27, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងភរិយារបស់លោក គឺលោកស្រី Michelle Obama បានផ្ដល់ការគាំទ្រដល់ អនុប្រធានាធិបតី លោកស្រី Kamala Harris ធ្វើជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងវីដេអូមួយចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា នៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក និងភរិយា ជាមួយលោកស្រី Harris លោក Barack Obama បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី Michelle ហើយនិងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្រអ្នក

    July 27, 2024