- Liny Chan
- ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ជា សុខច័ន្ទដេត ចៅក្រមទទួលបន្ទុក និងលោក ជួន សុបញ្ញា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបុរសម្នាក់ស្រវឹងស្រា និងមានសារធាតុញៀនក្នុងខ្លួនបែកកកម្មឋានដុតផ្ទះខ្លួនឯងចោលខ្ទេចដាក់ពន្ធនាគារហើយ តាមបញ្ញត្តមាត្រា៤១៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៣ នៃច្បាប់ស្ដីពីគ្រឿងញៀន។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនាថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។ គួរជម្រាបថា ហេតុការណ៍ដុតផ្ទះខ្លួនឯងនេះកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកឡុង
July 27, 2024 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ LINE ជាកម្មវិធី Chat មួយដ៏ពេញនិយមសម្រាប់បណ្ដាប្រទេសអាស៊ី ហើយក៏មានបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបក៏ប្រើប្រាស់កម្មវិធីនេះផងដែរ។ នៅក្នុងប្រទេសជប៉ុន LINE បានក្លាយជាកម្មវិធី Chat និងបណ្ដាញសង្គមមួយដែលពេញនិយមបំផុត និងជាប់ចំណាត់ថ្នាក់លេខ១ ជាមួយតួលេខនៃអ្នកប្រើប្រាស់រហូតដល់ ៩៦លាននាក់ ស្មើនឹងជិត ៩២% នៃចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតក្នុងស្រុក និងជាង ៧៨% នៃប្រជាជនជប៉ុនសរុប។ តើហេតុអ្វីបានជា LINE ជាប់ចំណាត់ថ្នាក់លេខ១នៅជប៉ុន?LINE ជាកម្មវិធីផ្ញើសារទំនាក់ទំនងមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារជាអក្សរ រូបភាព សំឡេង វីដេអូ ព្រមទាំង Video Call។ LINE ត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់ជាលើដំបូងនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ២០១១ ហើយបច្ចុប្បន្ន
July 27, 2024 - ព័ត៌មានជាតិ
(វៀតណាម)៖ រដ្ឋាភិបាលវៀតណាម បានឯកភាពតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការក្នុងដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្ម ៤.០។ ការសម្រេចរបស់រដ្ឋាភិបាលវៀតណាម បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម អំឡុងពេលអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វូ៊ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលរបស់ សម្តេចតេជោ
July 27, 2024 - ព័ត៌មានអន្តរជាតិ
(ក្រុងឡុងដ៍)៖ ក្រុមហ៊ុន CyberCube បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការខាតបង់ធានារ៉ាប់រងនៅទូទាំងពិភពលោកពាក់ព័ន្ធនឹងកំហុសបច្ចេកវិទ្យាព័ត៌មានវិទ្យាដ៏ធំកាលពីសប្តាហ៍មុនទំនងជាមានទំហំពី ៤០០លានដុល្លារដល់ ១,៥ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ក្រុមហ៊ុនវិភាគអ៊ីនធឺណិតរបស់អាមេរិកមួយនេះបានឱ្យដឹងនៅសប្តាហ៍នេះថា កំហុសផ្នែកទន់ (សុសវែរ) នៅក្នុងប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន CrowdStrike បានបណ្តាលឱ្យមានកំហុសអាប់ដេតសុសវែរដែលនាំឱ្យគាំងកុំព្យូទ័រនៅទូទាំងពិភពលោក ខណៈដែលការខាតបង់កើនឡើងបន្ទាប់ពីមានការបង្កឱ្យអាក់ខានដល់សេវាកម្មនានារាប់ចាប់ពីអាកាសចរណ៍រហូតដល់ធនាគារ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន CyberCube ថា ការដាច់បច្ចេកវិទ្យានេះអាចជាការបាត់បង់ធានារ៉ាប់រងអ៊ីនធឺណិតដ៏ធំបំផុតតែមួយគត់។ ក្រុមហ៊ុន CyberCube បានឱ្យដឹងថា វាគឺជា «ព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ទីផ្សារធានារ៉ាប់រងអ៊ីនធឺណិត ប៉ុន្តែមិនដល់កម្រិតបំផ្លិចបំផ្លាញដែលមានការត្រៀមលក្ខណៈទុកជាមួយដោយក្រុមហ៊ុនធានារ៉ាប់រងធំៗនោះទេ»។ ក្រុមហ៊ុនធានារ៉ាប់រង Insurer Parametrix នៅសប្តាហ៍នេះបានប៉ាន់ប្រមាណថា ការខាតបង់ធានារ៉ាប់រងពីកំហុសបច្ចេកវិទ្យាព័ត៌មាននេះមានពី ៥៤០លានដុល្លារទៅ ១,០៨ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនធំទាំង ៥០០ របស់អាមេរិកដោយមិនរាប់បញ្ចូលក្រុមហ៊ុន Microsoft ដែលកម្មវិធីកុំព្យូទ័ររបស់ពួកគេត្រូវបានរងផលប៉ះពាល់ដោយបញ្ហាដែលបង្កដោយក្រុមហ៊ុន
July 26, 2024 - ព័ត៌មានជាតិ
(ប៉ារីស)៖ វាជាលើកដំបូង ក្នុងរយៈពេល ១០០ឆ្នាំ ដែលរដ្ឋធានី Paris របស់ប្រទេសបារាំង ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នេះ។ បើយោងតាមការចញផ្សាយដោយគេហទព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ក្នុងពិធីបើកសម្ពោធជាផ្លូវការនៅរាត្រីថ្ងៃសុក្រ ទី២៦ ខែកក្កដានេះ នឹងមានក្បួនទូកដឹកថ្នាក់ដឹកនាំ និងអត្តពលិកដែលធ្វើដំណើរលើផ្ទៃទន្លេ Siene ក្នុងរយៈចម្ងាយ ៦គីឡូម៉ែត្រ ជាមួយនឹងអ្នកទស្សនាផ្ទាល់ដែលត្រូវបានគេប៉ាន់ប្រមាណថា មានដល់ទៅ ៣០០,០០០នាក់ឯណោះ។ ជាមួយនឹងការព្យាករណ៍ថាមានអ្នកគាំទ្ររាប់លាននាក់មកចូលរួមកម្មវិធី ៤ឆ្នាំម្តងនេះ Paris ត្រូវបានកំណត់ថា ជាទីតាំងចាប់ផ្តើម និងបញ្ចប់ព្រឹត្តិការណ៍កីឡាចម្រុះ ជំនាន់ទី៣៣ ជាមួយអត្តពលិកសរុបមានប្រុស ៥២៥០នាក់ និងស្រី ៥២៥០នាក់ដូចគ្នា
July 26, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ព្យុះទីហ្វុង Gaemi បានបោកបក់លើទីក្រុងនានា នៃខេត្ត Fujian ឆ្នេរសមុទ្ររបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ ជាមួយនិងភ្លៀងធ្លាក់ក៏ដូចជាខ្យល់បក់ខ្លាំង ខណៈព្យុះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំមួយនេះ កំពុងរំកិលឆ្ពោះទៅតំបន់ ដែលមានប្រជាជនរស់នៅច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua រាយការណ៍ថា ព្យុះដែលបានឆក់យកជីវិតមនុស្សច្រើននាក់ នៅពេលបោកបក់លើ កោះតៃវ៉ាន់ ហើយបង្កជាភ្លៀងប្រចាំរដូវដ៏អាក្រក់ក្នុងប្រទេសហ្វីលីពីន ឥលូវនេះ បានជះឥទ្ធិពលដល់ប្រជាជនជិត ៦៣០,០០០នាក់ក្នុងខេត្ត Fujian ដោយស្ទើរតែពាក់កណ្តាលនៃពួកគេ ត្រូវផ្លាស់ទីលំនៅ។ Gaemi នៅតែមានកម្លាំងខ្យល់ល្បឿន ១០០.៨គីឡូម៉ែត្រក្នុងមួយម៉ោង
July 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែរក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ដោយសារការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញបទប្បញ្ញត្តិមីក្រូ និងម៉ាក្រូប្រុងប្រយ័ត្ន និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រចាំ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍នេះ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ស្ថានភាពដើមទុនរបស់ប្រព័ន្ធធនាគារ បន្តរក្សាបានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិតខ្ពស់ដល់ ២២.៦% សម្រាប់វិស័យធនាគារ និង២៧.៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ខ្ពស់ជាងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥%) ស្របពេលដែលទ្រនាប់ដើមទុន ខនស៊ើវេសិនត្រូវបានរក្សាក្នុងកម្រិត ១.២៥%។ យ៉ាងណានេះក្តីធនាគារជាតិ បានគូសបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ឥណទានទៅកាន់វិស័យចម្បងៗ
July 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងឲ្យដឹងថា កម្ពុជាមានច្បាប់វិនិយោគដ៏គួរឲ្យទាក់ទាញមួយ ដោយភ្ជាប់ជាមួយលក្ខខណ្ឌដ៏ល្អ សម្រាប់អ្នកវិនិយោគ មិនថាវិនិយោគិនបរទេស ឬវិនិយោគិនក្នុងស្រុក។ ការលើកឡើងរបស់លោកបណ្ឌិត ឆេង គឹមឡុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ»។ លោកបានថ្លែងថា «ច្បាប់វិនិយោគរបស់កម្ពុជា ហាក់ដូចជាល្អប្រសើរជាង ទោះបីជាមានការលើកឡើងថា ប្រទេសវៀតណាម បង្កលក្ខខណៈងាយស្រួល ដល់ការវិនិយោគក៏ពិតមែន ប៉ុន្ដែជាទូទៅច្បាប់វិនិយោគរបស់កម្ពុជា មានភាពទាក់ទាញជាង»។ លោកបានបន្ដថា សេដ្ឋកិច្ចកម្ពុជា ជាសេដ្ឋកិច្ចទីផ្សារសេរី ចំណែកវៀតណាមក៏មានទីផ្សារសេរីច្រើនដែរ ប៉ុន្ដែមិនមែនទាំងស្រុងនោះឡើយ តែនិយាយចំពោះកម្ពុជា បានបើកសេរីទាំងអស់
July 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា វិស័យទេសចរណ៍ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៧,៥%។ លោកថ្លែងបែបនេះ ក្នុងឱកាសតំណាងលោក សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បើកសិក្ខាសាលា ស្ដីពី «ការពង្រឹងសមត្ថភាពមន្រ្ដីជំនាញ និងស្ថិតិទេសចរណ៍» (WORKSHOP ON CAPACITY BUILDING AND TOURISM STATISTICS)។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា អាចវាស់វែងបានតាមរយៈសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៣ ដូចមានខាងក្រោម៖ * ទេសចរអន្តរជាតិ
July 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅក្នុងប្រទេសកម្ពុជា បានសម្លឹងឃើញថា ប្រទេសកម្ពុជាមានភាពខ្លាំង ចំពោះដីកសិកម្ម បើធៀបនឹងប្រទេសជិតខាង ដូចជា ប្រទេសឡាវ និងវៀតណាម ជាដើម។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ» ក្នុងកម្មវិធី FRESH BUSINESS។ បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា «យើងមើលមកក្នុងប្រទេសកម្ពុជា គេតែងតែនិយាយថា កម្ពុជាយើងសំបូរទៅដោយធនធានធម្មជាតិ ក្នុងផ្នែកកសិកម្មពឹងផ្អែក ទៅលើដីកសិកម្ម ដែលមានដីដាំដុះ
July 26, 2024









