Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមគម្រោងទិដ្ឋាការរយៈពេលវែងក្នុងគោលបំណងទាក់ទាញវិនិយោគិនបរទេសជាមួយនឹងទឹកប្រាក់វិនិយោគរហូតដល់ ១០លានដុល្លារអាមេរិកដែលផ្តល់ឱ្យពួកគេនូវទិដ្ឋាការរហូតដល់ ១០ឆ្នាំ និងការចូលទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គម្រោង «ទិដ្ឋាការមាស» រយៈពេលប្រាំឆ្នាំតម្រូវឱ្យវិនិយោគិនម្នាក់ៗវិនិយោគលើការបង្កើតក្រុមហ៊ុនដែលមានតម្លៃ ២,៥លានដុល្លារអាមេរិក ខណៈដែលទិដ្ឋាការរយៈពេល ១០ឆ្នាំទាមទារឱ្យមានការវិនិយោគទឹកប្រាក់ចំនួន ៥លានដុល្លារ។ បុគ្គលនានាដែលមិនមានបំណងវិនិយោគលើការបង្កើតក្រុមហ៊ុនត្រូវតែដាក់ប្រាក់ចំនួន ៣៥០ ០០០ដុល្លារអាមេរិក និង ៧០០ ០០០ដុល្លារអាមេរិក ដើម្បីទទួលបានការអនុញ្ញាតស្នាក់នៅរយៈពេល ៥ឆ្នាំ និង ១០ឆ្នាំរៀងគ្នា។ ទឹកប្រាក់នេះអាចយកទៅទិញមូលបត្របំណុលរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ភាគហ៊ុនរបស់ក្រុមហ៊ុនសាធារណៈ ឬដាក់ជាប្រាក់បញ្ញើក៏បាន។ វិនិយោគិនសាជីវកម្មតម្រូវឱ្យវិនិយោគ ២៥លានដុល្លារអាមេរិកដើម្បីទទួលបានទិដ្ឋាការរយៈពេលប្រាំឆ្នាំសម្រាប់តំណែងនាយក និងគណៈគ្រប់គ្រង។ ពួកគេត្រូវវិនិយោគ ៥០លានដុល្លារអាមេរិកដើម្បីទទួលបានទិដ្ឋាការរយៈពេល ១០ឆ្នាំ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ

    July 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ យោងតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន CrowdStrike បានឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា ជាង ៩៧% នៃឧបករណ៍ចាប់សញ្ញានៅលើ Windows បានត្រលប់មកអនឡាញធម្មតាវិញ បន្ទាប់ពីការអាប់ដេតកម្មវិធីដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតមួយនេះ បានបង្កឱ្យមានបញ្ហាគាំងនៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ឧបករណ៍ចាប់សញ្ញារបស់ក្រុមហ៊ុន CrowdStrike មានឈ្មោះថា Falcon គឺជាភ្នាក់ងារសុវត្ថិភាពដែលបានដំឡើងនៅលើឧបករណ៍ ដូចជាកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដែលការពារបានទាន់ពេលវេលារាល់ការគំរាមកំហែងតាមអ៊ីនធឺណេត។ បញ្ហាបច្ចេកវិទ្យាដែលបានកើតឡើងនាពេលថ្មីៗនេះ គឺដោយសារតែការអាប់ដេតកម្មវិធី ធ្វើឲ្យមានកំហុសដែលបង្ខំឱ្យកុំព្យូទ័រដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ជាប់គាំងដោយបង្ហាញផ្ទៃអេក្រង់ពណ៌ខៀវតែម្តង។ ក្រុមហ៊ុន Microsoft បាននិយាយកាលពីសប្តាហ៍មុនថាឧបករណ៍ Windows

    July 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី លោក Alexander Khinshtein បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនអ្នកប្រើប្រាស់ YouTube នៅលើកុំព្យូទ័រលើតុ (desktop) នៅក្នុងប្រទេសរុស្ស៊ីប្រឈមមុខនឹងការថយចុះប្រហែល ៤០ភាគរយក្នុងសប្តាហ៍នេះ និងរហូតដល់ ៧០ភាគរយនៅសប្តាហ៍បន្ទាប់។ វិធានការ​នេះ ​គឺ​ជា​ផ្នែក​មួយដើម្បី​ដាក់​សម្ពាធ​លើ YouTube ឱ្យ​ស្ដារ​ channel ​រុស្ស៊ី​ដែល​បាន​បិទ​ឡើង​វិញ និង​គោរព​តាម​បទប្បញ្ញត្តិ​របស់​រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ លោក Alexander Khinshtein ប្រធានគណៈកម្មាធិការគោលនយោបាយ ព័ត៌មានរដ្ឋឌូម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់នេះមិនមែនសំដៅលើការដាក់ទណ្ឌកម្មអ្នកប្រើប្រាស់រុស្ស៊ីនោះទេ ប៉ុន្តែផ្ទុយទៅវិញជាយុទ្ធសាស្រ្តប្រឆាំងនឹងរដ្ឋបាលរបស់ YouTube

    July 26, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានផ្តល់របាយការណ៍ចុងក្រោយមកកាលពីថ្ងៃទី២៥កក្កដាថា បច្ចុប្បន្នកម្លាំងល្បាតថ្មើរជើងបានរុលជិតទៅដល់ជើងភ្នំដែលជាគោលដៅបាត់ខ្លួនរបស់ឧទ្ធម្ភាគចក្រនោះហើយ។ ចំណុចទីតាំងចុងក្រោយនេះគឺតំបន់ប្រជុំភ្នំចំនួន៣ គឺ ភ្នំខ្មោច ភ្នំខ្នងព្រះ និងភ្នំយាក់យៃ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង បានបង្ហាញអំពីកំណត់គោលដៅស្វែងរកឧទ្ធម្ភាគចក្រដែលខ្លួនតាំងពីថ្ងៃទី១២កក្កដាមកនោះថាយោងទៅលើការវិភាគផ្អែកតាមលក្ខណៈបច្ចេកទេសចំនួន៥យ៉ាង៖ ទី១- វិភាគតាមរយៈរលកសញ្ញាផ្កាយរណបដែលធ្លាប់ទំនាក់ទំនង ជាមួយឧបករណ៍យន្តហោះដែលធ្លាប់ទាក់ទងមុនការបាត់ខ្លួនក្នុងនោះឧបករណ៍បានអោយគោលដៅនៅម្តុំភ្នំខ្មោច ១៧១៧ម៉ែត្រ ភ្នំខ្នងព្រះជាង១៥០០ម៉ែត្រ. និងភ្នំយាក់យៃ១២៤០ម៉ែត្រ ដែលភ្នំទាំង៣នេះស្ថិតចន្លោះអូរសោម ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាត់។ ទី២ -វិភាគតាមការស្រាវជ្រាវតាមរយៈស៊ីមកាតទូរសព្ទដែលអ្នកបើកបរបានប្រើប្រាស់គឺប្រព័ន្ធសែលកាតមួយនិងប្រព័ន្ធមិតហ្វូន ហើយក្រុមហ៊ុនទាំង២បានអោយតម្រុយមកគឺចំទីតាំងខាងលើដូចគ្នាដែរ។ ទី៣

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នៅនិវាសនដ្ឋានរបស់ខ្លួន នាទីក្រុងប៉ារីស មុនចូលរួមការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ពិធីទទួលស្វាគមន៍ប្រតិភូកីឡាកម្ពុជានេះ មានការអញ្ជើញចូលរួមផ្ទាល់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូកីឡាកម្ពុជា ខណៈលោកឧបនាយករដ្ឋមន្ដ្រី នឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិក នាល្ងាចនេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ដ៏កក់ក្ដៅខាងលើ

    July 26, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែកក្កដាថាមនុស្សយ៉ាងហោច ៣នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឱ្យទឹកទន្លេជន់លិចហូរគួចយកទៅជាមួយនូវរថយន្ដជាច្រើនគ្រឿង ហើយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់ទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមមន្ត្រីរដ្ឋាភិបាល នៅក្នុងខេត្ត Yamagata និងខេត្ត Akita នៃកោះ Honshu ភាគខាងជើងប្រទេសជប៉ុន បានចេញសេចក្ដីណែនាំឱ្យប្រជាជនច្រើនជាង ២០០ ០០០នាក់ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព។ បើតាមទូរទស្សន៍ NHK ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សយ៉ាងហោច ៤០០០នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅ បណ្ដោះអាសន្ន។ NHK បន្ថែមថាទឹកទន្លេ២ ក្នុងខេត្ត Yamagata

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន៣រូបពីខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកោះកុង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺវិញ។ តាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា អភិបាលរងទាំង៣រូបដូចខាងក្រោម៖ ទី១៖ លោក តូច ប៉ូលីវ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តស្វាយរៀង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺទី២៖ លោក ជាវ វិជ្ជាក់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តព្រះសីហនុ ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺនិងទី៣៖ លោក សុខ សន្ធី

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ​គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧​ ប៊ីលានរៀល ​ឬប្រមាណជា ១ ៩១៧.៩៦លានដុល្លារ​ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ ​ចំណែកលទ្ធផលប្រមូលចំណូលពន្ធ ក្នុងខែមិថុនា ឆ្នាំ២០២៤ ​មានចំនួន ១ ០០៥.៧៤ ប៊ីលានរៀល ឬប្រមាណជា ២៤៨.៣៣ លានដុល្លារ​ ស្មើនឹង ៥.៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ​ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា

    July 26, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ បើយោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ដែលបង្កឱ្យរាំងស្ទះ ដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។ ករណីនេះ គឺដោយសារតែប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាច្រើនជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដី នៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះផ្ទាល់តែម្តង។ សេចក្តីរាយការណ៍បន្តថា ជុំវិញករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើរ ធ្វើការស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវ មេត្តាចុះជួយសម្រួល ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមក បានឆាប់រហ័សផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រីនៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង១៦៖០០នាទី លុះដល់វេលាម៉ោង១៩៖០០នាទី មានការអុជកាំជ្រួចលើកទី១ និងលើកទី២ នៅវេលាម៉ោង២១៖០៩នាទី នៅទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ការរៀបចំនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និងបន្តអនុវត្តគម្រោងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត

    July 25, 2024