Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) សុទ្ធតែបានបញ្ជាក់ថា នៅចុងឆ្នាំ២០២៤នេះ សត្វខ្លាធំឬខ្លាដំបងចំនួន៤ក្បាល នឹងត្រូវបញ្ជូនពីប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា ដែលជាការអនុវត្តគម្រោងស្តារសត្វខ្លាធំនៅក្នុងព្រៃជួរភ្នំក្រវាញឡើងវិញ។ ការបញ្ជាក់កាន់តែច្បាស់នេះធ្វើឡើងក្នុងពិធីប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅសួនកម្សាន្ត Coconut Park កោះពេជ្រ រាជធានីភ្នំពេញ។ លោកស្រី ទេវ្យានី ខូប្រាហកាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានរំឭកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា និងឥណ្ឌាបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ

    July 29, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដាថាពួកគេរៃប្រាក់ បាន ២០០លានដុល្លារ និងជ្រើសរើសបានអ្នកធ្វើការស្ម័គ្រចិត្តថ្មី ១៧០ ០០០នាក់ ក្នុងពេលមួយសប្ដាហ៍ ចាប់តាំងពីលោកស្រីប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យ គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីសាឡើងវិញ ហើយបានប្រកាសផ្ដល់ការគាំទ្រដល់លោកស្រី ហារីស ជាបេក្ខជន ជំនួសរូបលោក ដើម្បីប្រកួតតតាំងជាមួយបេក្ខជនប្រធានាធិបតីខាងសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X

    July 29, 2024
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួកសរុបចំនួន៨នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ដែលត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវ និងអង្កេតឃើញថា ជាមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ អាយុ៤២ឆ្នាំ។ ជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង រួមជាមួយបក្ខពួក។ ក្រោយចាប់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក អៀ ហាំឡេង ចៅក្រមស៉ើបសួរ

    July 29, 2024
  • ព័ត៌មានអន្តរជាតិ

    (បេរូត)៖ ជើងហោះហើរមួយចំនួននៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបេរូត នៃប្រទេសលីបង់ ត្រូវបានលុបចោល ឬពន្យារពេល ដោយក្រុមហ៊ុនអាកាសចរណ៍លីបង់ Middle East Airlines (MEA) បាននិយាយថាផលរំខាននេះមានជាប់ពាក់ព័ន្ធនឹងហានិភ័យធានារ៉ាប់រង ខណៈភាពតានតឹងកើនឡើងកាន់តែក្ដៅរវាងអ៉ីស្រាអែល និងក្រុម Hezbollah។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24 ក្រុមអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានលុបចោលជើងហោះហើរចំនួន៣ឆ្ពោះទៅកាន់ទីក្រុងបេរូត ដែល មានកាលវិភាគនៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដានេះ។ Flightradar24 បានឱ្យដឹងទៀតថាក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines បានលុបចោលជើងហោះហើរ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈក្រុមហ៊ុនអាកាសចរណ៍ក្រិក Aegean Airlines ក្រុមហ៊ុន

    July 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19

    July 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតជុំទី១ នៃព្រឹត្តិការណ៍ WGP#1 WATERJET World Series 2024 នៅទីក្រុង Ostrow Warcki ប្រទេសប៉ូឡូញ ដោយដណ្ដើមបានមេដាយចំនួន ៦គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២គ្រឿង ។ ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក នៅទឹកដីអឺរ៉ុប ឆ្នាំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអត្តពលិកខ្លាំងៗជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានវត្តមានក្រុមកីឡាម៉ូតូទឹកកម្ពុជា ៥រូបផងដែរ ដែលដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត និងជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា

    July 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារសំឡេងពិសេសមួយ ពាក់ព័ន្ធនឹងវិធានការលើក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណ។ ជាមួយនឹងសារសំឡេង សម្តេចធិបតី ហ៊ុន ម៉ាណែត ភ្ជាប់ជាមួយខ្លឹមសារសំណេរនៅលើបណ្តាញ Facebok ដែលមានខ្លឹមសារដូចខាងក្រោម៖ កន្លងទៅខ្ញុំបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។ ជាការឆ្លើយតប ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដើម្បីធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លឹម វាសនា ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ក្រោយទទួលបានការតែងតាំងបានជាង ២ខែ ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរឲ្យទៅកាន់ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ហើយនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ។ ក្រោយមកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤

    July 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈកាលចុងក្រោយនេះ គេបានឃើញសកម្មភាពអាវុធហត្ថនិងនគរបាលបានបង្ក្រាបក្មេងទំនើងខ្ទង់ពាន់នាក់ យកមកផ្ដល់ការអប់រំ និងមានបញ្ជូនទៅតុលាការផ្តន្ទាទោសផងដែរ រហូតធ្វើឲ្យសកម្មភាពភាពក្មេងទំនើងត្រូវបានស្ងប់ស្ងាត់ ទទួលបានការគាំទ្រនិងសាទរពីមហាជនគ្រប់មូលដ្ឋាន។ ស្រាប់តែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មានសិស្សសាលា៦នាក់បាននាំគ្នាបំពានបម្រាម ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបង្ក្រាប បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអប់រំនៅចំពោះមុខអាណាព្យាបាលនិងឲ្យធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។ តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្មេងទំនើងទាំង៦នាក់នេះ មាន២នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ និង៤នាក់ទៀត ប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិច និងមើលរឿងអាសអាភាសគេចម៉ោងរៀន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក និងជាប្រធានក្រុមការងារនៃវិមានឈ្នះឈ្នះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះឈ្នះ បានសម្រេចផ្តល់រថយន្ត Chevrolet ១គ្រឿងជូនវិមានឈ្នះឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់រថយន្តនេះ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលសម្តេចអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ណឹម

    July 27, 2024