- Liny Chan
- ព័ត៌មានជាតិ
(សៀមរាប)៖ ក្រុមយុវជនជាអ្នកវិទ្យាសាស្រ្តវ័យក្មេងមកពី១៣ប្រទេស ដែលចូលរួមក្នុងកិច្ចប្រជុំអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង (ASEAN Plus Three Junior Science Odyssey_ATP JSO) លើកទី១០ បានចូលរួមដាំកូនឈើសរុបចំនួន២៤ដើម ជានិមិត្តរូបនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា កូនឈើដែលបានដាំ ជាប្រភេទកូនឈើធ្នង់ ត្រូវបានរៀបចំដាំនៅបរិវេណខាងត្បូងកសិន្ធុអង្គរវត្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 25, 2024 - ព័ត៌មានអន្តរជាតិ
(អូតាវ៉ា)៖ អាជ្ញាធរនិយាយថា ភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា បានរាលទៅដល់ទីប្រជុំជន Jasper នៃខេត្ត Alberta កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងទប់ស្កាត់មិនឱ្យឆេះរចនាម្ព័ន្ធសំខាន់ៗ ដូចជាបំពង់បង្ហូរប្រេង Trans Mountain ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។ ភ្លើងឆេះព្រៃមិនអាចគ្រប់គ្រងបានទូទាំងតំបន់ រួមមាន៤៣៣កន្លែងនៅក្នុងរដ្ឋ British Columbia និង ១៧៦កន្លែងក្នុងខេត្ត Alberta ដែលភាគច្រើននៅប្លុក Fort McMurray ជាមជ្ឈមណ្ឌលខ្សាច់ប្រេង។ ក្រៅពីនោះ មានបំពង់ដែលអាចបង្ហូរប្រេង ៨៩០,០០០បារ៉ែល
July 25, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ រ៉ែន នរិន្ធ បានចុះបង្ក្រាបទីតាំងស្តុក ចែកចាយផលិតផលប្រេងរំអិលម៉ាក NOVA និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយជាង១០ម៉ឺនលីត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៤នេះ។ ការចុះបង្ក្រាបនេះដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation។ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ច ទើបឈានដល់ការចុះបង្ក្រាបទីតាំងមួយកន្លែងយីហោ ហេង សុខជា ស្ថិតនៅភូមិក្រាំងពលទេព
July 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា តាមច្បាប់ស្ដីពីរបបសារព័ត៌មាន មនុស្សម្នាក់មិនអាចកាន់កាប់អាជ្ញាប័ណ្ណសារព័ត៌មានលើសពី២នោះទេ ចំណុចនេះសូមស្នើឱ្យត្រួតពិនិត្យលើអាជ្ញាប័ណ្ណ ព័ត៌មានអនឡាញប្រមាណ ១,០០០អាជ្ញាប័ណ្ណបើរកឃើញមនុស្សម្នាក់កាន់អាជ្ញាប័ណ្ណព័ត៌មានបើកាន់ច្រើនអាជ្ញាប័ណ្ណ ត្រូវកាត់មកសល់ត្រឹម២ អាជ្ញាប័ណ្ណវិញ។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គល ដោយមានការអញ្ជើញចូលរួមពីបណ្ដាសមាគមន៍សារព័ត៌មាន លោក លោកស្រីចាងហ្វាងកាសែត និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗជាច្រើន ជាង២០០នាក់។ ជាមួយគ្នាននេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាំបាច់ត្រូវរៀបចំឡើង និងអនុវត្តឱ្យស្របទៅនឹងពេលដែលសង្គមកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ កំពុងស្ថិតក្នុងបរិបទនៃសមាហរណកម្មឌីជីថលក្នុងសង្គម
July 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា អត្តលេខ ៥៦២៤៩ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ។ ក្នុងន័យនេះ លោកប្រធានរដ្ឋវៀតណាមបានសន្យាថា នឹងបន្តនូវភារកិច្ចដែលលោកអគ្គលេខាធិការបន្សល់ទុកនូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹង ពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។ ការថ្លែងរបស់លោក តូ ឡឹម បានធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក
July 25, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov បានប្រកាសនៅដើមសប្តាហ៍នេះថា កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram គឺកើនឡើងចំនួនអ្នកប្រើប្រាស់សកម្មដល់ ៩៥០លាននាក់ហើយ ខណៈក្រុមហ៊ុនមានបំណងធ្វើឲ្យបាននូវអ្នកប្រើប្រាស់១ពាន់លាននាក់ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch។ នៅក្នុងខែមីនាកន្លងទៅ Telegram មានអ្នកប្រើប្រាស់ខ្ទង់ ៩០០លាននាក់។ នៅពេលនោះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក Durov បាននិយាយថា ក្រុមហ៊ុនមានបំណងប្រកាសប្រាក់ចំណេញនៅឆ្នាំក្រោយ។ កន្លងទៅគេបានដឹងថា Telegram ហាក់ដូចជាកំពុងបង្កើនល្បឿននៃការទទួលយកបច្ចេកវិទ្យា web3 នៅលើវេទិការបស់ខ្លួន ហើយឈរនៅលើភាពជោគជ័យដែលទទួលបានអ្នកប្រើប្រាស់ដ៏សម្បើមបែបនេះ ក្រុមហ៊ុន Telegram
July 25, 2024 - ព័ត៌មានជាតិ
(ប៉ៃលិន)៖ រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង យុវជន សសយក បានជួយដក និងទិញមើមឆៃថាវរបស់កសិករ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមលើកកម្ពស់ទីផ្សារកសិផល។ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ
July 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែម៤ចំណុច ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ( CLV)។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញថា ទោះបីជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ជូនសាធារណជនជ្រាប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ រួចហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនតូចនៅតែបន្តលើកឡើងដោយបំភាន់ ឬដោយភាន់ច្រឡំដដែល។ ឆ្លើយតបជាមួយការលើកឡើងដោយគ្មានមូលដ្ឋាន និងបំភាន់ទាំងស្រុងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈសេចក្តីថ្លែងការណ៍មាន៤ចំណុចសំខាន់ៗ
July 25, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ការរុករកឧត្ថម្ភាគចក្រ១គ្រឿង និងអ្នកបើកបរហ្វឹកហ្វឺន២នាក់ដែលបានបាត់ខ្លួនចំពេលរដូវវស្សានេះ គឺពិតជាមិនងាយស្រួលនោះឡើយ ក្នុងនោះបញ្ហាអាកាសធាតុភ្លៀងធ្លាក់មិនឈប់ និងភូមិសាស្ត្រដ៏លំបាក ជាឧបសគ្គធំៗបំផុតសម្រាប់ប្រតិបត្តិការរុករុកនេះ ប៉ុន្តែយ៉ាងណាគណៈបញ្ជាការរុករក និងកងកម្លាំងរុករកនៅតែខិតខំពុះពារមិនរាថយសោះឡើយ។ សូមរំឭកថា ការបាត់ខ្លួនរបស់ឧត្ថម្ភាគចក្រ១គ្រឿង និងអាកាសយានិក២នាក់របស់កងទ័ពជើងអាកាស គឺកើតឡើងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់កន្លែងបានដានរលកសញ្ញានោះ គឺមានចម្ងាយប្រមាណ១៥៦គីឡូម៉ែត្រ។ គិតមកដល់ថ្ងៃ២៤ ខែកក្កដា គឺមានរយៈពេល១៤ថ្ងៃហើយ ដែលឧត្ថម្ភាគចក្រនេះនៅរកមិនទាន់ឃើញ ខណៈកងកម្លាំងរុករកនៅតែបន្តប្រតិបត្តិការរបស់ខ្លួនយ៉ាងមមាញឹក។ គណៈបញ្ជាការប្រតិបត្តិការរុករកកំពុងឈរជើងបណ្ដើអាសន្ននៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អមដោយនាយឧត្តមសេនីយ៍ សឹង
July 25, 2024









