Liny Chan
  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ អំពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមាននៅក្នុងសេចក្ដីប្រកាសលម្អិតខាងក្រោមនេះ៖ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    January 12, 2026
  • ព័ត៌មានជាតិ

    កម្លាំងជំនាញនៃ​អង្គភាព​ស៊ីម៉ាក់ (CMAC) រកឃើញគ្រាប់មីនតោន ៦គ្រាប់ នៅក្នុងរណ្ដៅចំនួន ៣។ មួយរណ្ដៅមានគ្រាប់មីនតោនដាក់ត្រួតគ្នាចំនួន ២គ្រាប់។ គ្រាប់មីនតោនទាំងនេះ ត្រូវបានរកឃើញនៅថ្ងៃទី១០ ខែមករានេះ នៅក្បែរកន្លែងដែលមីនតោនមួយគ្រាប់បានផ្ទុះកាលពីថ្ងៃទី៩ មករា បណ្ដាលឲ្យ​ខូច​ខាត​ឡាន​ដឹក​ដំឡូងមីទាំងស្រុង នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់​មីនស៊ីម៉ាក់ បានថ្លែងថា៖ «សុំបញ្ជាក់ថា ដីចម្ការនេះបានរុករានប្រើប្រាស់ដាំដំណាំប្រមាណជិត៣០ឆ្នាំមកហើយ តាំងពីសង្គ្រាមត្រូវបានបញ្ចប់មកម្លេះ»។ ប្រភព៖ ក្រសួងព័ត៌មាន រូបថត CMAC

    January 12, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ រយៈពេល២ថ្ងៃ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានអបអរសាទរចំពោះរបាយការណ៍ស្តីពីការនាំចេញ នាំចូលរបស់កម្ពុជានាពេលបច្ចុប្បន្ននេះដែលមានទំហំប្រហាក់ប្រហែលគ្នា ខុសពីពេលមុនដែលការនាំចូលរបស់កម្ពុជាច្រើនលើសលុបជាងការនាំចេញ ដោយបច្ចុប្បន្នការនាំចេញក្នុងរង្វង់ទឹកប្រាក់ជាង ៣១ពាន់លានដុល្លារអាម៉េរិក ហើយចំពោះការនាំចូលវិញគឺក្នុងរង្វង់ទឹកត្រឹមប្រាក់ជាង ៣៣ពាន់ លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណើននៃការនាំចេញនេះបានបង្ហាញពីប្រសិទ្ធភាពនៃការចរចា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាដៃគូសំខាន់ៗតួយ៉ាងជាមួយសហរដ្ឋអាមេរិកជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល

    January 10, 2026
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលជូនក្រសួងការពារជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ជាលើកទី២ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួនកាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ និងបានដាក់ទូកុងតឺន័ បន្លាលួស។ ជាមួយគ្នានោះដែរឯកឧត្តម ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លាញ៕ ប្រភព៖ ទទក

    January 10, 2026
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាសុីបូព៌ា និងប៉ាសុីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។ ប្រភព៖ ក្រសួងព័ត៌មាន

    January 10, 2026
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ បានទទួលជួបគណៈប្រតិភូដឹកនាំដោយឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងតំណាងក្រុមហ៊ុន DCON, BARAY GLOBAL MANAGEMENT និង BARIMEX ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ផល សុជាតិ បានគូសបញ្ជាក់ថា គោលដៅរបស់ឯកឧត្តមក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េលើកនេះ គឺដើម្បីស្វែងយល់ពីតម្រូវការទីផ្សារផលិតផលកម្ពុជាក្នុងប្រទេសកូរ៉េ សិក្សា​ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា​ ក្នុងការនាំចេញផលិតផលកម្ពុជាមកកាន់ទីផ្សារកូរ៉េ និងមានបំណងជំរុញបន្ថែមលើការនាំចេញផលិតផលសក្តានុពលកសិកម្មរបស់កម្ពុជាមកកាន់ទីផ្សារកូរ៉េ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជួបក្រុមហ៊ុនកូរ៉េមួយចំនួនដើម្បីពិភាក្សាអំពីការនាំផលិតផលកូរ៉េ​

    January 10, 2026
  • ព័ត៌មានជាតិ

    ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នេះជាលើកទី១ ហើយដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting) ដើម្បីតាមដាន វាយតម្លៃលទ្ធផលការងារ និងពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងបានដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ រួមទាំងដំណោះស្រាយបញ្ហាប្រឈមទាក់ទងទៅនឹងបញ្ហាសណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ ការគ្រប់គ្រង និងអាជីវកម្មទេសចរណ៍។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ សរុបប្រមាណ

    January 10, 2026
  • ព័ត៌មានជាតិ

    មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា នៅដើមឆ្នាំ២០២៦នេះ កម្ពុជាមានឱកាសការងារចំនួន ៨១ ៧០៧កន្លែង នៅតាមរាជធានី-ខេត្ត ដែល ស្ថិតក្នុងវិស័យសំខាន់ៗចំនួន ៣ រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ យោងតាមព័ត៌មានផ្សព្វផ្សាយដោយក្រសួងការងារកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានអោយដឹងថា រាជធានី-ខេត្ត ដែលអាចផ្តល់ឱកាសការងារមានដូចជានៅ រាជធានីភ្នំពេញ មានចំនួន ២៥ ២១២កន្លែង, ខេត្តកំពង់ស្ពឺ មានចំនួន ១៩ ០២៣កន្លែង, ខេត្តកណ្ដាលមានចំនួន ១០ ៦៩៥កន្លែង, ខេត្តតាកែវមានចំនួន ៨

    January 9, 2026
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហភាពអឺរ៉ុប ចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ ដោយក្នុងឱកាសនេះដែរ ក៏បាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់សិស្សានុសិស្សភៀសសឹក លោកគ្រូអ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ព្រមទាំងផ្តល់ជូនថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ដើម្បីបន្តផ្គត់ផ្គង់ និងគាំទ្រដល់ដំណើរការសាលារៀនបណ្តោះអាសន្នជំរំសុវត្ថិភាពនេះបន្តទៀត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្ត ទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌

    January 9, 2026
  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ ស្តីពីកិច្ចការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ មានប្រទេសចិន ស្ថិតក្នុងលេខរៀងទី១ មានទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះអាស៊ាន នៅលេខរៀងទី២ មានទំហំទឹកប្រាក់ ១៦,៣៧ ពាន់លានដុល្លារអាមេរិក ខណៈដែលសហរដ្ឋអាមេរិកនៅលេខរៀងទី៣ មានទំហំទឹកប្រាក់ ១៣,១៥ ពាន់លានដុល្លារអាមេរិក ។ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន

    January 9, 2026