Liny Chan
  • ព័ត៌មានជាតិ

    លោកស្រី Sandra Bernklau តំណាងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNFPA) បាននាំយកសម្ភារៈបរិក្ខារពេទ្យចំនួន៧០កញ្ចប់ ប្រគល់ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីសង្គ្រោះជីវិត និងគាំពារសុខភាពបន្តពូជនៅសហគមន៍តាមព្រំដែនមានជម្លោះជាប់ប្រទេសថៃ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីសុខាភិបាកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាន់ពេលវេលា និងប្រកបដោយតម្លៃមិនអាចកាត់ថ្លៃបាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ស្ត្រី មាតា និងទារក ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន ហើយ «កញ្ចប់សម្ភារទាំង៧០ ដែលរួមមានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗនឹងត្រូវដាក់ពង្រាយ ដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា

    January 13, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញផែនការទ្រង់់ទ្រាយធំមួយ ក្នុងការបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅ ប្រមូលផ្តុំដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។ ការដាក់ចេញផែនការខាងលើនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    January 13, 2026
  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ យ៉ាងច្រើនកុះករ ជាពិសេសក្នុងថ្ងៃឈប់សម្រាកឬពិធីបុណ្យទាននានា តែងចូលមកទស្សនារមណីយដ្ឋានអង្គរ ខណៈទេសចរជាតិបានស្ងើចសរសើរអំពីការថែទាំ និងរៀបចំ នៅតែមានភាពទាក់ទាញ។ លោក ស៊ាន ផល្លា អតីតមគ្គទេសក៍ទេសចរណ៍មួយរូប បានលើកឡើងថា នៅដើមឆ្នាំ២០២៦នេះ លោកសង្កេតឃើញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេស គឺភ្ញៀវទេសចរឥណ្ឌាយ៉ាងច្រើនកុះករ បានដើរកម្សាន្តតាមប្រាសាទនានា ជាពិសេសប្រាសាទអង្គរវត្ត។ លោកថា វត្តមាននៃទេសចរឥណ្ឌា មកកាន់ទឹកដីអង្គរនេះ ពិតជាល្អប្រសើរ។ លោកបានសម្ដែងនូវក្ដីរំភើប នៅពេលបានឃើញមានភ្ញៀវទេសចរអន្ដរជាតិគ្រប់ជាតិសាសន៍ជាច្រើន ពួកគាត់បានទៅទស្សនានៅប្រាសាទអង្គរវត្ដ ប្រកបដោយស្នាមញញឹមនិងរីករាយបំផុត ។ លោកបន្ថែមថា អ្នកទេសចរអន្ដរជាតិ ជាពិសេស អ្នកទេសចរឥណ្ឌា ពេញចិត្តយ៉ាងខ្លាំងចំពោះរមណីយដ្ឋានអង្គរ ព្រោះពួកគាត់យល់ឃើញថា

    January 12, 2026
  • ព័ត៌មានជាតិ

    មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទីចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នេះ បានធ្វើការបញ្ជាក់ និងបកស្រាយពាក់ព័ន្ធលើការវែកញែកមួយចំនួនពីអ្នកនិយមលេងបណ្ដាញសង្គមចំពោះរូបសំណាក ព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ កាលពីថ្មីៗនេះ។ ការបញ្ជាក់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការបង្ហោះពីរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ ដែលជាសមិទ្ធផលថ្មីមួយ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកំពុងលេចធ្លោត្រដែត បន្ទាប់ពីសង្គ្រាមឈ្លានពានសៀម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦ របស់ផេកផ្លូវការ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ឃើញថាមាន បុគ្គល និង សាធារណជនមួយចំនួនបានយករូបភាពទាំងនោះមកបង្ហោះបន្តសរសេររិះគន់ និងខ្លះចូលបញ្ចេញមតិថាមិនគួរណាយករូប

    January 12, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។ តាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការថា ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនេះ សំដៅលការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន​ ដំណាក់កាលទី៣​ =​ Integrated

    January 12, 2026
  • ព័ត៌មានជាតិ

    នៅដើមខែមករាឆ្នាំ២០២៦នេះ ត្រីរាជខ្នាតធំចំនួន២ក្បាលត្រូវបានចាប់ដោយចៃដន្យ ហើយធ្វើការប្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ ដែលការប្រលែងកាលពីថ្ងៃទី៣មករា២០២៦ មានទំងន់៦៣ គីឡូក្រាមនិងប្រវែង១ម៉ែត្រ៨៦ ហើយការប្រលែងកាលពីថ្ងៃទី១១មករា២០២៦នៅស្រុកកងមាស មាននទំងន់៥២គីឡូក្រាម និងប្រវែង១ម៉ែត្រ៦៨។ ហើយបើរម្លឹកកាលពីអំឡុងឆ្នាំ២០២៥ កន្លងមកនេះទៀត យ៉ាងហោចណាស់មានការចាប់បាន ត្រីរាជប្រភេទធំៗដោយចៃដន្យ និងបានដោះលែងទៅវិញចំនួន៥ក្បាល។ ដូចជាកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល បានសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ លែងត្រីរាជមួយក្បាល ទម្ងន់៣០គីឡូក្រាម និងប្រវែង១ម៉ែត្រ៣៣ ចូលទៅបឹងធម្មជាតិវិញដោយភ្ជាប់ស្លាកសញ្ញាសម្គាល់ផងដែរ បន្ទាប់ពី ត្រូវគេចាប់បាននៅភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ត្រីរាជ

    January 12, 2026
  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សម្រាប់ សកម្មភាពអភិរក្ស ជួសជុលប្រចាំថ្ងៃនៃប្រាសាទព្រះវិហារ ត្រូវបានរាំងស្ទះ រីឯហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការងារអភិរក្ស ជួសជុលក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវទទួលរងការខូចខាតទាំងស្រុង ដូចជា គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង (កិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក) ទាំងផ្នែកដើមរបស់ជណ្តើរដែលកាលពីមុនស្ថិតក្នុងស្ថានភាពល្អ និងផ្នែកទាំងឡាយដែលបានជួសជុលរួច រយៈពេលជិត១០ឆ្នាំមកនេះ បានទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយអគារនិងសម្ភារអភិរក្ស និងជួសជុល ត្រូវទទួលរងការខូចខាតទាំងស្រុង។ នេះបើយោងតាមតាមសេចក្តីប្រកាសព័ត៌មានស្ដីពី ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។ ប្រភពដដែល បានបន្តថា គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ (ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា) ហេដ្ឋារចនាសម្ព័ន្ធគោបុរៈទី៥ ទទួលរងការខូចខាតធ្ងន់ធ្ងរ

    January 12, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការទម្លាក់គ្រាប់បែករបស់ភាគីថៃ។ ឯកឧត្ដមបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះកំពុងចុះវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ ដើម្បីដឹងពីទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផលប៉ះពាល់ជាក់ស្តែងលើជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ស្តារឡើងវិញនូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថា នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល

    January 12, 2026
  • ព័ត៌មានជាតិ

    ម្ចាស់រថយន្តស៊េរីទំនើប ៤គ្រឿង ដែលបំពាក់ភ្លើងសារ៉ែនរបស់សមត្ថកិច្ចដោយគ្មានការអនុញ្ញាត ត្រូវបានហៅមកអប់រំធ្វើកិច្ចសន្យា នេះបើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទីចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នេះ។ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលចរាចរណ៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារចរាចរណ៍ បានចាប់ឃាត់រថយន្តស៊េរីទំនើប០៤គ្រឿង ដែលបានបំពាក់ភ្លើងសារ៉ែនរបស់សមត្ថកិច្ច ដោយគ្មានការអនុញ្ញាតខុសច្បាប់។ ការចាប់ឃាត់នេះ គឺដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យម្ចាស់យាន្តទាំង០៤ ដែលគ្មានភារកិច្ចត្រូវបញ្ឈប់ការបំពាក់ភ្លើងសារ៉ែន៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    January 12, 2026
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃចន្ទ ទី១២​ ខែមករា ឆ្នាំ២០២៦ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ ដោយសារការវាយប្រហារទាំងពីរលើកដោយយោធាថៃ។ ក្នុងនោះក្រសួងវប្បធម៌បានគូសបញ្ជាក់ថា ក្រសួងបានបញ្ជូនរបាយការណ៍វាយតម្លៃនេះជូនដល់អង្គការយូណេស្កូ គណៈកម្មា ធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និងសហគមន៍អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន ផងដែរ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងវប្បធម៌ បានបង្ហាញពីស្ថានភាពខូចខាត នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដោយសារការវាយប្រហាររបស់យោធាថៃដល់ទៅ ២លើកគឺ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ។

    January 12, 2026