Liny Chan
  • ព័ត៌មានជាតិ

    ឧត្តរមានជ័យ៖ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងជាក្រុមការងារ បានដឹកនាំគណៈប្រតិភូ រួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យផ្ទាល់លើទីតាំងដែលរងការវាយប្រហារពីកងកម្លាំងយោធាថៃនាពេលកន្លងមក នៅស្រុកអន្លង់វែង ដើម្បីវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង និងស្នើសុំឱ្យមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។ ដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពី ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារពាក់ព័ន្ធផងដែរ។ ក្រុមការងារបានផ្តោតសំខាន់លើការពិនិត្យនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង និងទីតាំងសាធារណៈ ទីតាំងឯកជន ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់។ បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃជាក់ស្តែងលើស្ថានការណ៍ហើយ លោក ម៉េត មាសភក្តី បានស្នើសុំយ៉ាងទទូចដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)

    January 14, 2026
  • ព័ត៌មានជាតិ

    ប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន។ ប្រភពដដែល បានបន្តថា គម្រោងនេះ ចេញលទ្ធផលដោយអន្លើរៗ និងសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០%ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥។ គួរជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥ គ.ម បណ្តាញលូទឹកភ្លៀងប្រវែងសរុប ៥,៣ គ.ម ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន ០៧ កន្លែង និងការងារតំណភ្ជាប់តាមផ្ទះចំនួន ១០ ០០០ តំណ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ

    January 14, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ — គណៈប្រតិភូក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន បានបង្ហាញ បំណងពង្រីកប្រតិបត្តិការអាជីវកម្មទឹកស្អាតរបស់ខ្លួននៅកម្ពុជា។ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់វិស័យឯកជនជប៉ុនក្នុងអាជីវកម្មទឹកស្អាតនៅកម្ពុជា។ គណៈប្រតិភូ ដែលដឹកនាំដោយឯកឧត្តម Eguchi Tetsuro អភិបាលរងទីក្រុងគីតាគ្យូស៊ូ រួមមានតំណាង អង្គភាពទឹកស្អាតនិងទឹកកខ្វក់របស់ក្រុង សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសនៃទីក្រុងគីតាគ្យូស៊ូ (KOWBA) និងតំណាងក្រុមហ៊ុនឯកជនជប៉ុន។ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់ទីក្រុងនិងប្រជាជនគីតាគ្យូស៊ូ ចំពោះការបន្តគាំទ្រវិស័យទឹកស្អាតរបស់កម្ពុជា ព្រមទាំងបានរំលេចថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ

    January 14, 2026
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ តាមរយៈសារពិសេសផ្ញើជូនចំពោះបងប្អូនជនរួមជាតិកម្ពុជា នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ។ សម្តេចធិបតី បានបន្ថែមថា ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក

    January 14, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។ ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងរបត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ ភ្នាក់ងារសារព័ត៌មានកម្រិតពិភពលោក នាថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន

    January 14, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា។ ការបង្រ្កាបខាងលើនេះ គឺធ្វើឡើងយោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម

    January 13, 2026
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមើលឃើញពីទុក្ខលំបាកជាមួួយនឹងក្តីអាណិតអាសូរជាពន់ពេក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះបានចាត់ឱ្យលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ឪពុករបស់វីរយុទ្ធជន ផុន សង្ហា ដោយបច្ចុប្បន្នឪពុករបស់លោកមានអាយុ៦២ឆ្នាំ កំពុងឈឺធ្ងន់ដោយសារជំងឺដាច់សរសៃឈាម ស្លាប់មួយជំហៀងខ្លួន អស់រយៈពេល ៦ខែមកហើយ ដែលកំពុងស្នាក់នៅផ្ទះរបស់បងស្រីបង្កើតឈ្មោះភួង ស្ថិតនៅភូមិច្រក ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។

    January 13, 2026
  • ព័ត៌មានជាតិ

    អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គឺលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ពីប្រទេសម៉ាសេដូនីខាងជើង បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បន្ទាប់ពីមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងការអភិវឌ្ឍអន្តរជាតិ ការសម្របសម្រួលផ្នែកមនុស្សធម៌ ការតស៊ូមតិជាយុទ្ធសាស្ត្រ និងការកសាងភាពជាដៃគូនៅក្នុងទូទាំងតំបន់ និងបរិបទចម្រុះ ថ្មីៗនេះ លោកស្រីធ្លាប់បានបម្រើការជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)។ ប្រភព៖ ក្រសួងព័ត៌មាន

    January 13, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិសម្រេចលើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សាខាស្រុកមួយចំនួននៃខេត្ត ដែលរងផលប៉ះពាល់ពីការវាយប្រហាររបស់យោធាសៀមតាមព្រំដែន ដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

    January 13, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ មានជំនឿជឿជាក់ថា នៅឆ្នាំ២០២៦នេះ កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិមកទស្សនាកើនឡើងលើសឆ្នាំ២០២៥ ខណៈឆ្នាំ២០២៦នេះ រដ្ឋនិងឯកជនបានរួមសាមគ្គីគ្នា ក្នុងការអនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនច្រើននៅតាមបណ្តាប្រទេសនានា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នវិស័យរដ្ឋ និងឯកជន បានរួមសហការសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនជាច្រើនដូចជា ការពង្រីកទីផ្សារ , ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ , ផ្សព្វផ្សាយគោលដៅទេសចរណ៍ , រៀបចំព្រឹត្តិការណ៍ឆ្នាំទេសចរណ៍កម្ពុជា ចិន កម្ពុជា ឥណ្ឌា និងរៀបចំកញ្ចប់ទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត ។ ឯកឧត្តមបន្តថា

    January 13, 2026