- Liny Chan
- ព័ត៌មានជាតិ
សៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម ក្រុម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ ព្រឹត្តិការណ៍ ស្នាមញញឹមកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិ របស់សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន។ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤នេះ សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” នៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អម ដំណើរ
August 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចំណូលពន្ធពីប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានប្រមាណជិត ៤៤លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១៧៦.៦៩ ប៊ីលានរៀល
August 15, 2024 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ ពីឡុតបារាំង ២នាក់ បានស្លាប់កាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីយន្ដហោះចម្បាំង Rafale របស់ពួកគេបានបុកគ្នានៅលើអាកាស នៅភាគខាងកើត ប្រទេសបារាំង។ នេះជាការបញ្ជាក់របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «យើងបានទទួលដំណឹងយ៉ាងសោកសៅពីមរណភាពរបស់ កាពីទែន Sébastien Mabire និងអនុសេនីយ៍ Matthis Laurens នៅក្នុងឧបទ្ទវហេតុមួយនៅលើអាកាស អំឡុងបេសកកម្មហ្វឹកហាត់បញ្ជាយន្ដហោះចម្បាំង Rafale»។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu បានឱ្យដឹងថាពីឡុតម្នាក់នៅក្នុងហេតុការណ៍យន្ដហោះចម្បាំងបុកគ្នាខាងលើ
August 15, 2024 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួរ)៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃពុធថា ខ្លួនបានដាក់ពិន័យលើធនាគារចំនួន៤ គឺធនាគារ CIMB Berhad, ធនាគារ CIMB Islamic Bank Berhad, ធនាគារ Malayan Banking Berhad និងធនាគារ Maybank Islamic Berhad ពាក់ព័ន្ធនឹងការអូសបន្លាយពេល ផ្តល់សេវាធនាគាររបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia (BNM) ថា ធនាគារកណ្តាលនេះបានដាក់ពិន័យរដ្ឋបាល ជាប្រាក់ចំនួន ៧៦០ ០០០រីងហ្គីត (១៧២
August 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគសិង្ហបុរី ដឹកនាំដោយលោក យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកវិនិយោគបរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្ដីការក្រសួងទេសចរណ៍។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱកាសដល់គណៈប្រតិភូវិនិយោគសិង្ហបុរី ទទួលបាននូវព័ត៌មាន និងស្វែងយល់អំពីសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាស្វែងរកនូវឱកាសក្នុងការវិនិយោគ និងជំរុញវិស័យទេសចរណ៍ ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងសសរស្ដម្ភយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 15, 2024 - ព័ត៌មានអន្តរជាតិ
(Reuters)៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃពុធ ទី១៤ ខែសីហា បានប្រកាសចាត់ទុកជំងឺ Mpox ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីជំងឺនេះបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាលទៅកាន់ប្រទេសជិតខាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ គណៈកម្មធិការសម្រាប់គ្រាអាសន្នបានជួបប្រជុំគ្នា កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីផ្ដល់យោបល់ឱ្យប្រមុខ WHO លោក Tedros Adhanom Ghebreyesus ថាតើត្រូវប្រកាស ចាត់ទុកជំងឺ Mpox ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកលដែរឬក៏យ៉ាងណា? ភាពអាសន្នសុខាភិបាលសាធារណៈសកល គឺជាកម្រិតអាសន្នខ្ពស់បំផុតរបស់ WHO ដែលមានគោលដៅពន្លឿនការស្រាវជ្រាវ ស្វែងរកមូលនិធិ
August 15, 2024 - ព័ត៌មានអន្តរជាតិ
(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅទីក្រុង Samjiyon ភាគឦសាន នៅខែធ្នូ និងអាចនៅតាមតំបន់ផ្សេងទៀតនៃប្រទេស នេះបើយោងតាមក្រុមហ៊ុនទេសចរណ៍ បានឱ្យដឹងនៅថ្ងៃពុធនេះ។ សកម្មភាពនេះជាសញ្ញាមួយបង្ហាញថា ប្រទេសដ៏ឯកោនេះ កំពុងត្រៀមបើកព្រំដែនឡើងវិញដើម្បីទទួលភ្ញៀវទេសចរបរទេសក្រុមធំៗ បន្ទាប់ពីការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងដោយសារជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមហ៊ុន Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «យើងបានទទួលការបញ្ជាក់ពីដៃគូក្នុងស្រុករបស់យើងថា ការទេសចរណ៍ទៅកាន់ទីក្រុង Samjiyon និងប្រហែលជាប្រទេសទាំងមូលនឹងចាប់ផ្តើមឡើងវិញជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២៤»។ ជើងហោះហើរអន្តរជាតិចេញចូលប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមឡើងវិញកាលពីឆ្នាំមុន ហើយក្រុមទេសចររុស្ស៊ីមួយក្រុមតូច បានហោះហើរទៅកាន់កូរ៉េខាងជើងសម្រាប់ដំណើរកម្សាន្តឯកជនកាលពីខែកុម្ភៈ។ មន្ត្រីជាន់ខ្ពស់បរទេស រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែមិថុនា ក៏បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះផងដែរ។ ប៉ុន្តែកូរ៉េខាងជើងមិនទាន់បានបើកទទួលភ្ញៀវទេសចរអន្តរជាតិទាំងស្រុងនៅឡើយទេ ចាប់តាំងពីឆ្នាំ២០២០។
August 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៣៨គម្រោង ក្រោមទុនវិនិយោគជាង ៦ពាន់លានដុល្លារ កើនឡើង២២០% ដែលបង្ហាញពីលទ្ធផលនៃខិតខំប្រឹងប្រែង របស់ថ្នាក់នាំក្នុងការដើរទាក់ម៉ូយ នៅតាមបណ្តាប្រទេសនានា។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ លោក
August 14, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ស្របពេលដែលក្រុមហ៊ុនយក្សអាមេរិក Apple គ្រោងបញ្ចេញ iPhone 16 ក្នុងខែកញ្ញាខាងមុខ នៅពេលនេះស្រាប់តែមានរបាយការណ៍ថ្មីពីត្រកូល iPhone 17 ត្បិតក្រុមហ៊ុននេះត្រូវបានរាយការណ៍មកថា មានគម្រោងបញ្ចេញ iPhone 17 Air នាឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ Gizmo China។ ដំណឹងនេះគឺត្រូវបានបង្ហើបដោយលោក Mark Gurman ដែលជាអ្នកវិភាគល្បីម្នាក់ប្រចាំនៅស្ថាប័នសារព័ត៌មាន Bloomberg។ លោកបាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងប្រកាសស្មាតហ្វូនជំនាន់ថ្មី ultra-thin iPhone 17 model ហើយក៏អាចនឹងមានម៉ូដែល «Air» ផងដែរ។
August 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ បានប្ដេជ្ញានឹងបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាបំពេញនូវរាល់ចំណុចខ្វះខាត ដើម្បីត្រៀមការប្រកួតជើងឯកពិភពលោក នាខែវិច្ឆិកាខាងមុខ បន្ទាប់ពីដណ្ដើមបានមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ី លើកទី៥៦ (56th Asian Bodybuilding And Physique Sports Championship) នៅប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។ ការតាំងចិត្ដនេះ បន្ទាប់ពីប្រតិភូកីឡាកាយវប្បកម្មកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការស្វាគមន៍ពីលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា
August 14, 2024









