Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តារាងចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា ម៉ាន់ វណ្ណដា (Vann Da) នៅព្រឹកថ្ងៃទីពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ បានវិលត្រលប់មកដល់ទឹកដីកម្ពុជា វិញហើយ ដោយមានការទទួលស្វាគមន៍ពីលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរ ។ កំពូលតារាចម្រៀង រ៉េបល្បីឈ្មោះរបស់កម្ពុជា លោក វណ្ណដា បានធ្វើឲ្យប្រជាជនខ្មែរមានមោទនភាពជាខ្លាំង តាមរយៈការចូលរួមច្រៀងបិទព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics

    August 14, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានចូលខ្លួនទៅតុលាការតាមដឺការកោះហៅរបស់សាលាដំបូងខេត្តព្រះសីហនុ ក្រោយរងពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ័ត្ន គន្ធី ភេទប្រុស ក្នុងករណីជម្លោះឈានដល់ការប្រើប្រាស់ហិង្សារហូតធ្វើឲ្យជនរងគ្រោះមានស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈាម ដោយពិនិត្យឃើញរបួសធ្ងន់ រហូតឈានដល់ធ្វើការវះកាត់ និងសម្រាកព្យាបាល តាមដានអស់រយៈពេលចូល១០ថ្ងៃ។ លោក ធុច បញ្ចសន្តិភាព អ្នកនាំពាក្យអយ្យាការសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ខេត្តព្រះសីហនុថា សាលាដំបូងពិតជាបានកោះហៅលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត ចូលខ្លួនបំភ្លឺពិតមែន តែចំពោះចំណាត់ការនីតិវិធីរបស់របស់តំណាងអយ្យការ គឺមិនអាចបកស្រាយបានទេ

    August 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ប្រទេសចិន ទីដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ច ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។ យោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។ នៅក្នុងព្រះរាជសារនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការយាងត្រឡប់មកវិញនោះទេ។ ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ

    August 14, 2024
  • ព័ត៌មានជាតិ

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលាសង្កាត់រកាខ្ពស់ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត បានអនុញ្ញាតឲ្យលោក ហាក់ សុខមករា អភិបាលរងខេត្ត ដឹកនាំក្រុមការងារអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកស្ទឹង ព្រែកត្នោត បានបើកផ្តល់ប្រាក់សំណងគោល នយោបាយជូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារប្រឡាយតភ្ជាប់លេខ៣ ក្នុងភូមិសាស្រ្តសង្កាត់រកាខ្ពស់ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតសរុបផលប៉ះពាល់ចំនួន៩៩គ្រួសារ។ ក្នុងនោះក្រុមការងារបានបើកផ្តល់ប្រាក់សំណងជូនប្រជាពលរដ្ឋចំនួន៩៧គ្រួសារ សើ្មនឹង៩៨ភាគរយ។ នៅសល់២គ្រួសារ ទំនាក់ទំនងម្ចាស់មិនទាន់បាន ក្រុមការងារនឹងបន្តធើ្វការជាមួយភូមិសង្កាត់បន្ថែមទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបានចុះបើកប្រាក់ឧបត្ថម្ភសំណងផលប៉ះពល់ជូនប្រជាពលរដ្ឋចំនួន ៨៨គ្រួសារ

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កម្មវិធីវីដេអូខ្លីៗដ៏ពេញនិយម TikTok ត្រូវបានគេមើលឃើញថា ចាប់ផ្តើមមានសេវាកម្មផ្ញើសារដ៏ពេញនិយម មិនខុសពី WhatsApp របស់ Meta និង Messages របស់ Apple ឡើយ ខណៈនៅថ្ងៃចន្ទដើមសប្តាហ៍នេះក្រុមហ៊ុនបានប្រកាសថា ខ្លួនកំពុងបន្ថែមមុខងារថ្មី គឺការជជែកជាក្រុមទៅក្នុងវេទិការបស់ខ្លួន។ ពោលអ្នកប្រើប្រាស់កម្មវិធី TikTok អាចបង្កើតក្រុមជជែកកំសាន្តបានជាមួយសមាជិករហូតដល់៣២នាក់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch។ ខណៈពេលដែលអ្នកប្រើប្រាស់ចែករំលែកវីដេអូលើ TikTok ជាមួយគ្នានោះពួកគេក៏អាចបង្កើតក្រុមជជែកកំសាន្តបានដែរ ក្រោយ TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលមកបទពិសោធន៍ថ្មីមួយនេះលើវេទិការបស់ខ្លួន។ បើនិយាយទៅ ក្រៅពីការទស្សនាវីដេអូកំសាន្ត អ្នកប្រើប្រាស់អាចបង្កើតទំនាក់ទំនងជាមួយគ្នាតាមរយៈការផ្ញើសារ ឬបង្កើតក្រុមជជែកកំសាន្តដោយងាយស្រួល។ ទោះបីជាយ៉ាងណាក៏ដោយការបង្កើតក្រុមនេះ គឺក្រុមមានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុលើសពី១៥ឆ្នាំប៉ុណ្ណោះ។

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ នាថ្ងៃអង្គារនេះបាននិយាយថា ការអំពាវនាវរួមគ្នាពីសំណាក់បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ឱ្យអ៉ីរ៉ង់ប្រកាន់ភាពអត់ធ្មត់កុំវាយប្រហារសងសឹក លើអ៉ីស្រាអែល គឺខ្វះហេតុផលត្រឹមត្រូវ និងផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ដោយគ្មានការជំទាស់អ្វីទាំងអស់ ចំពោះឧក្រិដ្ឋកម្មរបស់អ៉ីស្រាអែល សេចក្តីថ្លែងការណ៍រួមរបស់ប្រទេស EU ទាំង៣ បានទាមទារដោយឥតការគោរពទាល់តែសោះ ឱ្យអ៉ីរ៉ង់កុំឆ្លើយតប​ចំពោះសកម្មភាពរំលោភបំពាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ ជាមួយគ្នានេះ លោក Kanaani បានបន្តថា

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (អង់ការ៉ា)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគី លោក Jeff Flake បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្នើតួកគី និងសម្ព័ន្ធមិត្តដទៃដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ ជួយបញ្ចុះបញ្ចូលអ៉ីរ៉ង់ឱ្យបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ ២០២៤។ នៅឯវេទិកាតុមូលជាមួយក្រុមអ្នកកាសែត ក្នុងទីក្រុង Istanbul ខណៈដែលដល់ពេលត្រូវបញ្ចប់អាណត្តិបេសកកម្ម ក្នុងប្រទេសតួកគី លោក Flake គូសបញ្ជាក់ថា «យើងបានស្នើដល់សម្ព័ន្ធមិត្តទាំងអស់ ដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ ជួយបញ្ចុះបញ្ចូលពួកគេ (អ៉ីរ៉ង់) ឱ្យបន្ធូរបន្ថយភាពតានតឹង រួមទាំងតួកគីផ្ទាល់»។ ដោយលើកឡើងពី ការចូលរួមសម្របសម្រួល របស់តួកគី ក្នុងនាមទីក្រុងវ៉ាស៉ីនតោន លោកបន្ថែមថា «ពួកគេកំពុងធ្វើអ្វីដែលអាចធ្វើបាន

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការវិវឌ្ឍន៍តទៅមុខ ដោយឈរលើវិថីអភិវឌ្ឍ​ប្រកដោយគុណភាព និងចីរភាព ក្នុងនោះសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ឈរក្នុងលំដាប់ទី១ នៃការចំណាយលើក្រសួង និងស្ថាប័នផ្សេងៗ ក្នុងគោលដៅដើម្បីអភិវឌ្ឍលើធន់ធានមនុស្ស។ តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ឃើញថាវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាព ​នៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញ ប្រកបដោយមោទនភាពផងដែរ ក្នុងនោះនាពេលថ្មីៗនេះ កូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិ ក្នុងកម្មវិធី Teeneagle Competition ដែលជាការ​ប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិដ៏ធំដែលធ្វើឡើង នៅចក្រប្រភពអង់គ្លេស

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករអុកវ័យក្មេងកម្ពុជា គឹម សានគ័រ ម្ចាស់ជ័យលាភីលេខ១ នៅប្រទេសថៃ នៅពេលនេះបានត្រៀមខ្លួនរួចរាល់នៅការចូលរួមការប្រកួតកីឡាអុកអន្តរជាតិជើងឯកប្រចាំទ្វីបអាស៊ី Rapid Team Championship នៅថ្ងៃទី២១-២៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ដែលកម្មវិធីមានប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារ។ រំលឹកផងថា យុវជនវ័យក្មេងកម្ពុជា គឹម សានគ័រ ដែលត្រូវបានគេស្តាល់ថា ជាក្មួយប្រុសបង្កើតរបស់តារាចម្រៀង សាយ ធ្លាប់បានចេញទៅប្រកួតកីឡាអុក កម្រិតអន្តរជាតិនៅទីក្រុងអាលម៉ាទី សាធារណរដ្ឋកាហ្សាក់ស្ថាន ដែលកាលនោះរូបគេ អាយុ ១៤ឆ្នាំ ត្រូវបានក្លាយទៅជាកីឡាករប្រកួតអុកក្មេងជាងគេបំផុតរបស់កម្ពុជា ដែលបានទៅចូលរួមកម្មវិធី «26th Asian Youth Chess

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានលើកឡើងថា ប្រទេសចិន ជាប្រភពវិនិយោគបរទេសដ៏ធំរបស់កម្ពុជា ខណៈនៅឆមាសទី១ ឆ្នាំ២០២៤នេះ ការវិនិយោគចិន នៅក្នុងប្រទេសកម្ពុជា មានចំនួន ១ ៣៨០លានដុល្លារសហរដ្ឋអាមេរិក។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកអ្នកឧកញ៉ា ពុង ឃាវសែ អញ្ជើញចូលរួម ក្នុងសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិន គឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា

    August 13, 2024