- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានអនុញ្ញាតឱ្យវិចិត្រជប៉ុន មកពីខេត្តអូគីណាវ៉ា ដែលមានគំនិតកែច្នៃសារធាតុជ័រសំរាម នៅតាមសមុទ្ររើសមកកែច្នៃ ជាវត្ថុអនុស្សាវរីយ៍មានតម្លៃ ចូលជួបពិភាក្សាការងារ នៅទីបញ្ជាការដ្ឋានស៉ីម៉ាក់ភ្នំពេញ។ នៅក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោក ហេង រតនា ក៏បានស្នើឱ្យវិចិត្រជប៉ុន មកពីខេត្តអូគីណាវ៉ា ជួយសាកស្បងយកជ័រសំបកគ្រាប់មីនសម្លាប់មនុស្ស ទៅកែច្នៃផលិតជាវត្ថុអនុស្សាររីយ៍។ លោក ហេង រតនា បានបន្ថែមថា លោកមានគោលបំណងកែច្នៃសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម ឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍បំរើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុ សម្រាប់សម្លាប់មនុស្ស ទៅជាវត្ថុដែលអាចបម្រើមនុស្ស ដោយសន្តិភាព។
August 14, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ព្រមទាំងសហការី បាននាំយកកាណូតចំនួន២គ្រឿង បន្ថែមទៀត និងប្រេងឥន្ទនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនប្រជាជននៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា
August 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ក្រោយលោតពីលើដំបូលរោងចក្រមួយកន្លែងកាលវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បុរសម្នាក់នេះបានរត់ទៅលើដំបូលរោងចក្រ ហើយក៏ធ្លាក់ពីលើដំបូលរងរបួសធ្ងន់ហូរឈាមជោគខ្លួន។ ភ្លាមៗប្រជាពលរដ្ឋបានទូរស័ព្ទប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីសុំអន្តរាគមន៍រថយន្តសង្រ្គោះបន្ទាន់ ដឹកយកជនរងគ្រោះក្រែងអាចសង្រ្គោះជីវិតបាន។ បន្តិចក្រោយមក ក៏មានសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ និងជួយហៅរថយន្តសង្រ្គោះបន្ទាន់ចុះមកកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើមិនទាន់ដឹងថាមូលហេតុអ្វីនៅឡើយទេ តែមានប្រជាពលរដ្ឋលើកឡើងថា ឃើញមានបុរសវ័យប្រហែល៣៥ឆ្នាំ រត់ទៅឡើងលើដំបូលរោងចក្រ ស្រាប់តែលោតពីលើដំបូលរោងចក្រធ្លាក់មកលើដំបូលផ្ទះ បណ្ដាលរងរបួសធ្ងន់។ ភ្លាមៗ រថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកយកជនរងគ្រោះទៅព្យាបាល តែបានប្រហែល២០នាទី គ្រូពេទ្យបានតេទូរស័ព្ទមកសមត្ថកិច្ចថា ជនរងគ្រោះពេលដឹកមកដល់មន្ទីរពេទ្យស្លាប់បាត់ទៅហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh
August 14, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា តំណាងមន្រ្តីធនាគាជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ឥណទានជូនអតិថិជន ត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន។ ការលើកឡើងរបស់លោក ម៉ែន ភក្តី ធ្វើឡើងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ កន្លងមកធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហា ប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។ លោកបានថ្លែងថា «ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ
August 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការលើកឡើង របស់ជនមួយក្តាប់តូច ដែលមិនមានមូលដ្ឋានច្បាស់លាស់ ទាក់ទងនឹងជម្រៅទឹកព្រែកជីកហ្វូណនតេជោ, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថា ការជីកព្រែកជីកហ្វូណនតេជោ គឺបានកំណត់ច្បាស់យកជម្រៅ ៥.៤ម៉ែត្រនៅក្រោមទឹកទាបបំផុត របស់ទន្លេមេគង្គ ទន្លេបាសាក់ ដែលយោងតាមស្ថិតិ ៤០ឆ្នាំកន្លងមកនេះ។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ស៊ុន
August 14, 2024 - PR
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខគេនៅកម្ពុជាមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូដ៏សំខាន់ជាមួយ Marriott International ដើម្បីនាំយកម៉ាកយីហោ The Ritz-Carlton មកកាន់រាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលម៉ាកយីហោ ប្រណីតល្បីល្បាញលំដាប់ថ្នាក់ពិភពលោក The Ritz-Carlton ឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ម៉ាកយីហោសណ្ឋាគារ & រេស៊ីដេន The Ritz- Carlton ទាំងពីរនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់ស្តង់ដានៃប្រណីតភាព និងភាពល្អឥតខ្ចោះនៅក្នុងប្រទេសកម្ពុជា។ ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ មានមោទនភាពក្នុងការប្រកាសពីកិច្ចព្រមព្រៀងថ្មីនេះ។ ឧកញ៉ា គិត ស៊ូឡា
August 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ម្ចាស់ផ្ទះបារាំងបានធ្វើរឿង ២ធំៗ ដែលជាការផ្ដល់នូវមហាកិត្តិយសសម្រាប់កម្ពុជា កំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ដែលទើបប្រារព្ធពិធីបិទការប្រកួតដោយជោគជ័យកាលពីរាត្រីថ្ងៃទី១១ ខែសីហាកន្លងទៅ។ ការគូសបញ្ជាក់នេះ ស្របពេលទេសរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូអូឡាំពិក អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ទទួលស្វាគមន៍ដំណើរមកដល់កម្ពុជាវិញ របស់កំពូលតារារ៉េបកម្ពុជា លោក វណ្ណដា បន្ទាប់ពីការបង្ហាញវត្តមានក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដោយភ្ញាក់ផ្អើល
August 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តារាចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា លោក ម៉ាន់ វណ្ណដា បានត្រឡប់ដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ដោយទទួលបានការសាទរពីមហាជន ជាពិសេសថ្នាក់ដឹកនាំ គឺលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដែលបានទៅទទួលតារាចម្រៀងរូបនេះ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់តែម្ដង។ គ្រាន់តែមកដល់កម្ពុជាភ្លាមលោក វណ្ណដា បានថ្លែងថា ការបង្ហាញវត្តមានក្នុងការសម្ដែង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង គឺពិតជាមានមោទនភាពមែនទែនសម្រាប់លោកផ្ទាល់ សម្រាប់ប្រជាជន
August 14, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពវិស័យអគ្គិសនី និងរ៉ែ នោខេត្តក្រចេះ នាថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីការវិវត្ដវិស័យអគ្គិសនី នៅខេត្ដក្រចេះ និងការរីកចម្រើន នៃការធ្វើកសិឧស្សាហកម្ម និងឧស្សាហកម្មធនធានរ៉ែ។ តាមរយៈវីដេអូខ្លី របស់រដ្ឋមន្ដ្រី កែវ រតនៈ ដែលលោកកំពុងតែឈរនៅនឹងមុខទន្លេ នៃខេត្ដក្រចេះ លោកបានរៀបរាប់ថា «គ្រាន់តែធនធានរ៉ែមួយមុខ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ មានជាង៧លានដុល្លារ បើនិយាយតែសួយសារ នេះមិនទាន់គិតអំពីចំណូលពន្ធគយ ចំណូលពន្ធដារ និងអាករផ្សេងៗ»។ បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី
August 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភាគីសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ឧបករណ៍ជំនួយភ្នែកម្យ៉ាងដែលហៅថា Dot Pad និងកុំព្យូទ័រមួយចំនួនដល់ភាគីកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ជូនបន្តដល់សិស្ស២១៣នាក់ និងគ្រូ២០នាក់ដែលសុទ្ធតែមានបញ្ហាចក្ខុ ខណៈសម្ភារៈទាំងនោះមានតម្លៃសរុបដល់ទៅ២៥០,០០០ដុល្លារ។ ពិធីប្រគល់-ទទួលសម្ភារខាងលើនេះធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ពុត សាមិត្ត អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី មូន ជុងឆយ (Moon Jung Choi) ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា។ សម្ភារៈទាំងនោះមានដូចជា ឧបករណ៍ជំនួយភ្នែក Dot
August 14, 2024









