- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានលើកឡើង របរដាំស្រូវ គឺនៅតែជាមុខរបរស្នូលរបស់កសិករខ្នាតតូចនៅកម្ពុជា និងជាមុខរបរមួយដែលធ្វើឱ្យកសិករ មានលទ្ធភាពទទួលបានប្រាក់ចំណេញបើធៀបនឹងមុខរបរផ្សេងទៀត ខណៈមុខរបរនេះក៏ត្រូវការទុនទាបជាងរបរផ្សេងទៀតផងដែរ។ លោក សុង សារ៉ន លើកឡើងបែបនេះ ធ្វើឡើង កម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាពនៃការកែច្នៃអង្ករកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។ លោកមានប្រសាសន៍ទៀតថា «រយៈពេល៥ឆ្នាំទៀត ស្រូវក៏នូវតែជាអទិភាពសម្រាប់ បងប្អូនកសិករ ដោយសារតែយើងឃើញបរិបទ ប្រទេសជិតខាងយើង ជាពិសេសប្រទេសថៃ ត្បិតថា គាត់ជាប្រទេសមានចំណូលមធ្យម ប៉ុន្តែគាត់នៅតែដាំស្រូវ
July 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឃាត់ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅក្នុងទំហំទឹកប្រាក់ ប្រមាណ២០ម៉ឺនដុល្លារ។ ការឃាត់ខ្លួនស្ត្រីសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សូមជម្រាបជូនថា ជនសង្ស័យត្រូវបានដើមបណ្ដឹងដែលមានឈ្មោះ អ៊ឹង ជុងហុង ភេទប្រុស អាយុ៣៨ឆ្នាំ បានដាក់ពាក្យប្ដឹងចូលទៅកាន់នគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ពីបទ រំលោភលើទំនុកចិត្ត លើទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនទុកនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ
July 5, 2024 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ លោក Keir Starmer នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស ស្របពេលដែលនៅថ្ងៃសុក្រនេះ គណបក្សប្រឆាំង Labour របស់លោក បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល ហើយវាបិទបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល១៤ឆ្នាំ របស់គណបក្ស Conservative។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។ នាយករដ្ឋមន្រ្តីអង់គ្លេសបច្ចុប្បន្ន ដែលមកពីបក្ស Conservative គឺលោក Rishi Sunak បានចេញមុខទទួលស្គាល់ភាពបរាជ័យ ដោយនិយាយថា គណបក្ស Labour បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលនេះ ហើយលោកបានទូរស័ព្ទទៅកាន់លោក Kier
July 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បាននាំថវិកាចំនួន ៥,៥០០ដុល្លារ ដែលទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ កាលពីថ្មីៗកន្លងទៅ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា រៀងរាល់ឆ្នាំ NOCC តែងរៀបចំនូវព្រឹត្តិការណ៍រត់ប្រណាំង និងផ្សារភ្ជាប់នូវកម្មវិធីកីឡានេះ ដើម្បីប្រមែប្រមូលថវិកាសម្រាប់ជួយដល់ការងារសង្គម ពិសេសមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈព្រឹត្តិការណ៍ធំៗចំនួន៣ រួមមានទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ, ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ និងទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ
July 5, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានចូលទស្សនាប្រាសាទអង្គរវត្ត មានជាឯកជន គ្រួសារ មិត្តភក្តិ និងខ្លះមានមគ្គុទ្ទេសក៍អធិប្បាយ រឿងរ៉ាវប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ស្ថាបត្យកម្ម និងថតផ្តិតរូបភាពផង មុននឹងបន្តដំណើរទៅទស្សនានៅតាមប្រាង្គប្រាសាទ និងគោលដៅទេសចរណ៍សំខាន់ៗ ជាច្រើនទៀត។ រូបថត និងវីដេអូទាំងអស់នេះ ត្រូវបានភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ប្រចាំការនៅខេត្តសៀមរាប ចុះថតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ។ សូមជម្រាបថា បើតាមគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរអន្តរជាតិ ៥២៧ ៥០៨
July 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឲ្យដឹងថា បើធៀបនឹងរយៈពេលដូចគា្ននៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំឆមាសទី១ ឆ្នាំ២០២៤ រួមមាន៖ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស១៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ
July 5, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី៥ ខែកក្កដានេះបានរាយការណ៍ថាបុរសម្នាក់មានអាយុ៦៧ឆ្នាំ ដែលបានយកកាំបិតចាក់មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជា បក្សប្រឆាំងនៅកូរ៉េខាងត្បូង កាលពីខែមករា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការប្រកាសសាលក្រមកាត់ទោស ចៅក្រមម្នាក់មកពីតុលាការមួយក្នុងទីក្រុង Busan បាននិយាយថាបទឧក្រិដ្ឋដែលបានកើតឡើង នៅមុនការបោះឆ្នោតសកលគឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ និងការជាការប៉ុនប៉ងបំផ្លាញប្រជាធិបតេយ្យ។ បើតាម Yonhap ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើឱ្យតុលាការផ្តន្ទាទោសជនល្មើសមាននាមត្រកូលគីម ដាក់ពន្ធនាគារ២០ឆ្នាំ។ គួរបញ្ជាក់ថា លោក Lee Jae-myung ដែលទើបតែលាលែងចេញពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យកាលពីពេលថ្មីៗនេះ ត្រូវបានជនល្មើសខាងលើចាក់ឱ្យរងរបួសធ្ងន់ធ្ងរ អំឡុង ធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Busan កាលពីខែមករាកន្លងទៅ។ គណបក្សរបស់លោក Lee បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភាកាលពីខែមេសា៕
July 5, 2024 - ព័ត៌មានអន្តរជាតិ
(កូឡាឡាំពួរ)៖ នៅថ្ងៃព្រហស្បតិ៍នេះ មានមនុស្សប្រមាណ ២០នាក់នៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាប់ការព្យាបាល បន្ទាប់ពីមានឧស្ម័នលេចធ្លាយនៅឯមណ្ឌលថែទាំយន្តហោះមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ទោះយ៉ាងណាក៏ដោយ ឧប្បទិវហេតុនេះមិនបានបង្កឲ្យមានការរំខាន ដល់ប្រតិបត្តិការអាកាសយានដ្ឋាននោះទេ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានពន្លត់អគ្គីភ័យ។ នាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋសេឡង្គរ (Selangor) បាននិយាយថា ខ្លួនបានទទួលការហៅទូរសព្ទជាបន្ទាន់ ទាក់ទងនឹងការលេចធ្លាយសារធាតុគីមីនៅមណ្ឌលថែទាំយន្តហោះ Southern Support Zone Sepang នៅម៉ោង ១១:២៣ព្រឹក (ម៉ោងក្នុងស្រុក) ហើយបានបញ្ជូនបុគ្គលិករបស់ខ្លួន រួមជាមួយក្រុមសម្ភារៈគ្រោះថ្នាក់ទៅកាន់កន្លែងកើតហេតុភ្លាមៗ។ សារធាតុគីមីនោះក្រោយមកត្រូវបានកំណត់អត្តសញ្ញាណថាជា methyl mercaptan ដែលជាឧស្ម័នគ្មានពណ៌ងាយឆេះ មានក្លិនស្អុយ
July 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយមានការបញ្ជាពីលោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងជាអភិបាលខណ្ឌ, លោក ណុប ផា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបជាក់ស្ដែងភ្លាមៗ ករណីលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែង ដោយក្នុងប្រតិបត្តិការនេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រីម្នាក់) និងដកហូតទាំងវត្ថុតាង ដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តល្បែងស៊ីសងមួយចំនួនទៀត។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៣១អឺអូសេដេ តាមបណ្ដាយផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ បើតាមលោក ថេង សុថុល បន្ទាប់ពីការបង្ក្រាបជាក់ស្ដែងករណីលបលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែងនេះដែរ និងសម្រាប់ជនសង្ស័យទាំង៨នាក់ (ស្រីម្នាក់)
July 5, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា មន្ត្រីឆ្លាតវៃ គឺចេះប្រែក្លាយស្ថានការណ៍លំបាកឲ្យមកជាអាចទទួលយក ជាពិសេសផ្ដោតសំខាន់ទៅលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ផ្តល់សេវាសាធារណៈ រហ័ស ងាយស្រួល មានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ស្របតាមគោលការណ៍ស្តង់ដាបែបបទ និងនីតិវិធីជាធរមាន។ លោកបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានវត្តមានជាសហអធិបតីផងដែរពីសំណាក់ នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។ លោកអភិបាលខេត្តបន្តថា «រដ្ឋបាលក្រុងសង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានានៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការ
July 5, 2024









