- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈកាលចុងក្រោយនេះ គេបានឃើញសកម្មភាពអាវុធហត្ថនិងនគរបាលបានបង្ក្រាបក្មេងទំនើងខ្ទង់ពាន់នាក់ យកមកផ្ដល់ការអប់រំ និងមានបញ្ជូនទៅតុលាការផ្តន្ទាទោសផងដែរ រហូតធ្វើឲ្យសកម្មភាពភាពក្មេងទំនើងត្រូវបានស្ងប់ស្ងាត់ ទទួលបានការគាំទ្រនិងសាទរពីមហាជនគ្រប់មូលដ្ឋាន។ ស្រាប់តែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មានសិស្សសាលា៦នាក់បាននាំគ្នាបំពានបម្រាម ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបង្ក្រាប បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអប់រំនៅចំពោះមុខអាណាព្យាបាលនិងឲ្យធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។ តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្មេងទំនើងទាំង៦នាក់នេះ មាន២នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ និង៤នាក់ទៀត ប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិច និងមើលរឿងអាសអាភាសគេចម៉ោងរៀន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក និងជាប្រធានក្រុមការងារនៃវិមានឈ្នះឈ្នះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះឈ្នះ បានសម្រេចផ្តល់រថយន្ត Chevrolet ១គ្រឿងជូនវិមានឈ្នះឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់រថយន្តនេះ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលសម្តេចអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ណឹម
July 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជំរុញឲ្យពង្រឹងការសិក្សាមុខវិជ្ជាភាសាខ្មែរ សម្រាប់សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាណត្តិដំបូងនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងជំរុញពង្រឹងបឋមសិក្សាឲ្យកាន់តែរឹងមាំ ដើម្បីឈានទៅកម្រិតផ្សេងទៀត។ យោងតាមការថ្លែង នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ពីខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសិស្សសាលា ត្រូវមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ឲ្យរឹងមាំ ព្រោះបើមិនអីចឹងទេ
July 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ខណៈបច្ចុប្បន្នកំពុងអនុវត្តចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣។ ការជំរុញបែបនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រួតតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអប់រំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏មានវិធីសាស្ត្រថ្មីសម្រាប់ការបង្រៀនសិក្សានៅកម្រិតបឋមសិក្សា ដោយមានកញ្ចប់អំណាន និងកញ្ចប់គណិតវិទ្យា
July 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក យឹម លាភ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រើប្រាស់ និងធ្វើការសន្សំប្រាក់ជាប្រាក់រៀលឱ្យបានច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់ក្រដាសប្រាក់រៀលរបស់ខ្មែរ ខណៈការប្រើប្រាសក្រដាសប្រាក់ដុល្លារ នៅមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជា។ ការអំពាវនាវរបស់លោក យឹម លាភ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ លោក យឹម លាភ បានថ្លែងឲ្យដឹងថា «ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ ១៩៩៨
July 27, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នហើយ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ បើយោងតាមគណនី Facebook ផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុតដោយសារតែភ្លៀងធ្លាក់ខ្លាំងចំណុចលើភ្នំ (ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម)។ ប្រភពបានបន្តថា មកដល់ពេលនេះកំណាត់ផ្លូវជាតិលេខ១០ ត្រូវបានជួសជុលកែសម្រួលនិងអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្នហើយ សូមកុំបារម្ភនិងធ្វើដំណើរប្រកបដោយសុវត្ថិភាព។ គួរជម្រាបជូនថា នាល្ងាចថ្ងៃទី២៥ ខែកក្កដា
July 27, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយរបស់តៃវ៉ាន់ TrendForce បានឲ្យដឹងនាពេលថ្មីៗនេះថា ក្រុមហ៊ុនយក្ស Apple កំពុងសិក្សាលើការផ្លាស់ប្តូរប្រភេទ Memory ពី Triple-lever cell (TLC) ទៅ ប្រភេទ QLD វិញ សម្រាប់ត្រកូល iPhone 16 ស៊េរីឆ្នាំ ២០២៤។ បន្ទាប់មកទៀត នឹងបញ្ចេញបច្ចេកវិទ្យាថ្មីបន្ថែមនៅឆ្នាំ២០២៦ សម្រាប់ត្រកូល iPhone 18 Series ប្រសិនបើសិក្សាមិនទាន់សម្រាប់ឆ្នាំ២០២៤ទៅ២០២៥ ទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Ture Tech នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
July 27, 2024 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ ដោយត្រូវមាននគរបាល ឬប្រជាការពារជួយសម្រួលចរាចរណ៍។ ការក្រើនរំឭកនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រួតតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអប់រំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធ កម្លាំងសមត្ថកិច្ច ប្រជាការពារ សូមជួយចូលរួមយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ឃើញមានប៉ូលីសជួយសម្រួចរាចរណ៍នៅតាមទីប្រជុំជន ហើយសូមយកចិត្តទុកដាក់បន្ថែមទៀតនៅគ្រប់តាលារៀនទាំងអស់ បើប៉ូលីសយើងអត់គ្រប់ ឱ្យប្រជាការពារជួយបន្ថែម ពេលម៉ោងចេញម៉ោងចូលរៀន»។ សម្ដេចធិបតីក៏បានសំណូមពរដល់ឪពុកម្ដាយ
July 27, 2024 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ ជើងហោះហើរមួយចំនួនរវាងគោលដៅទេសចរណ៍សំខាន់ៗនៅតំបន់អាស៊ី និងប្រទេសសិង្ហបុរីត្រូវបានលុបចោល ខណៈដែលព្យុះទីហ្វុងហ្គែមី (Gaemi) បានបោកបក់កាត់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីនមុនពេលវាយប្រហារភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។ កាសែត VnExpress បានរាយការណ៍ថា ជើងហោះហើរចំនួនពីររបស់ក្រុមហ៊ុន Xiamen Airlines រវាងប្រទេសសិង្ហបុរី និងទីក្រុងហ្វ៊ូចូវរបស់ប្រទេសចិនត្រូវបានផ្អាកកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលព្យុះទីហ្វុងបានបោកបក់នៅក្នុងខេត្តហ៊្វូជៀន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។ ទីក្រុងហ៊្វូចូវ ដែលជារដ្ឋធានីរបស់ខេត្តហ៊្វូជៀនស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ក៏បានផ្អាកសេវាកម្មរថភ្លើងចាប់ពីថ្ងៃព្រហស្បតិ៍ផងដែរ។ ជើងហោះហើរចំនួនបីរវាងប្រទេសសិង្ហបុរី និងទីក្រុងតៃប៉ិត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីព្យុះទីហ្វុងបោកបក់ឆ្លងកាត់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ និង ២០០នាក់ផ្សេងទៀតរងរបួស។ ទោះបីជាព្យុះទីហ្វុងមិនបានឆ្លងកាត់ប្រទេសហ្វីលីពីនក៏ដោយ ប៉ុន្តែវាបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងរដ្ឋធានីម៉ានីល និងធ្វើឱ្យចរាចរណ៍ជាប់គាំង។ ក្រុមហ៊ុនអាកាសចរណ៍
July 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ ប្រចាំកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៤ លើកទី ៧០» (The 70th Bangkok Gems & Jewelry Fair 2024) ចាប់ពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit នាទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈ សម្រាប់ផលិតគ្រឿងអលង្ការជាច្រើនប្រភេទ
July 27, 2024









