Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងប្រុសអាយុ ៣ឆ្នាំ ដែលរស់នៅស្រុកគិរីវង្ស ខេត្តតាកែវ។ ក្រសួងសុខាភិបាល ​បានឲ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន០១ករណី កើតលើក្មេងប្រុសអាយុ៣ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្មេងប្រុសនេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងនាមជាតំបន់កំពុងអភិវឌ្ឍដ៏ខ្លាំងក្លាបំផុតមួយរបស់ពិភពលោក អាស៊ីអាគ្នេយ៍គឺជាកន្លែងនៃការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ខ្លាំងក្លាក្នុងចំណោមមហាអំណាចធំៗ ដែលជាតួអង្គសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក។ ការថ្លែងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសម្រាប់ចីរភាពនៃសាកលវិទ្យាល័យកូរ៉េ នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីនេះមានការចូលរួមផងដែរពីលោកបណ្ឌិត Jae Hyeok Shin នាយកវិទ្យាស្ថានសម្រាប់ចីរភាពនៃសាកលវិទ្យាល័យកូរ៉េ, លោកបណ្ឌិត Sung Kyu Kim នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ដោយចីរភាពនៃសាកលវិទ្យាល័យកូរ៉េ។ លោកបណ្ឌិត

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្មីទៀតហើយ! ក្មេងទំនើង១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុចផ្លូវ១៣​ កែងផ្លូវ​១៣០​ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស

    July 6, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នេះមិនមែនជារឿងចម្លែកទេ សម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ព្រោះរាល់ឧបករណ៍របស់ក្រុមហ៊ុននេះតែងតែកំណត់ថ្ងៃប្រើលែងបាន ពោលគឺលែងមានការអាប់ដេតបន្ថែម ដែលភាគច្រើនផ្តោតទៅលើផលិតផលបញ្ចេញយូរឆ្នាំមកហើយ។ ជាក់ស្តែងនៅពេលនេះ Apple បានចាត់ថ្នាក់ iPhone X, HomePod ជំនាន់ទីមួយ និង AirPods ជំនាន់ទី១ របស់ខ្លួនជា «ផលិតផលលែងប្រើបាន» (Obsolete Products)។ នេះបើតាមការចេញផ្សាយពីគេហទំព័រ Intrepreneur។ យោងតាមស្ដង់ដារចាត់ថ្នាក់របស់ Apple ផលិតផលត្រូវបានបញ្ឈប់ការផលិតលើសពី៥ឆ្នាំ ឬ តិចជាង ៧ឆ្នាំត្រូវបានចាត់ទុកថា «ផលិតផលលែងប្រើបាន» ខណៈការកំណត់នេះមានន័យថា Apple Store និងអ្នកផ្តល់សេវាដែលមានការអនុញ្ញាតពីក្រុមហ៊ុន នឹងបន្តផ្តល់សេវាកម្មជួសជុលសម្រាប់ផលិតផលទាំងនេះរហូតដល់២ឆ្នាំ

    July 6, 2024
  • ព័ត៌មានជាតិ

    ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ១៧៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ១៤៣គ្រឿង និងរថយន្ត ៣៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,៥៤៩គ្រឿង ក្នុងនោះមានម៉ូតូ ១,០៦១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤៨៨គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យ​វាយ​គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមទី​សាធារណៈសំខាន់ៗ ទីស្ដីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន និងទីប្រជុំសហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងមហោឡារិកជាទីមោទនៈ។ ការណែនាំនេះធ្វើឡើងតាមរយៈសារាចររណែនាំមួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានណែនាំឲ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅតាមទីតាំង ដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ បំផ្លាញដំណាំរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង។ ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសព័ត៌មាន, សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់ នៃការផ្តល់ជំនួយដូចជា៖ គ្រាប់ពូជ

    July 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីអំពាវនាវជាថ្មី ដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត អញ្ជើញដាក់ពាក្យស្វ័យប្រកាស។ ជាមួយគ្នានេះ អាជ្ញាធរបានណែនាំដល់អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវធ្វើការផ្សព្វផ្សាយ និងត្រៀមទទួលការធ្វើស្វ័យប្រកាស អំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់ឋិត ក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាព នៃការកែច្នៃអង្ករកម្ពុជា» នៃកម្មវិធី FRESH BUSINESS, លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្គរ Amru Rice បានលើកឡើងពីកត្ដាធំៗចំនួន២ ដែលធ្វើឲ្យកម្ពុជា អាចមានការប្រកួតប្រជែងទីផ្សារ ជាមួយនឹងប្រទេសវៀតណាម និងប្រទេសថៃ ក្នុងការនាំចេញអង្ករ។ លោក សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន Amru Rice បានពិនិត្យលើលទ្ធភាព២ចំណុច ទីមួយ៖ ការប្រតិបត្ដិការឲ្យមានប្រសិទ្ធភាព ដែលធ្វើយ៉ាងណា ដើម្បីកាត់បន្ថយថ្លៃដើម, និងទីពីរ៖ ពិនិត្យលើការគ្រប់គ្រង ក្នុងការចំណាយ, ២ចំណុចនេះ

    July 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតមួយច្បាប់ជូនលោក Laurent Fabius ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ទីក្រុងប៉ារីស ប្រទេសបារាំង ដោយបង្ហាញការរំជួលចិត្តយ៉ាងខ្លាំងចំពោះមរណភាពលោក Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំង ដែលធ្លាប់បានជួយកម្ពុជា បង្កើតឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ចុះហត្ថលេខា នៅឆ្នាំ១៩៩១។ លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងនាមប្រជាជនកម្ពុជាទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ និងប្រកបដោយក្តីរំជួលចិត្តយ៉ាងខ្លាំងជាមួយនឹងឯកឧត្តម ចំពោះមរណភាពឯកឧត្តម Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស

    July 5, 2024