Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែ​រក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ដោយសារការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញបទប្បញ្ញត្តិមីក្រូ និងម៉ាក្រូប្រុងប្រយ័ត្ន និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រចាំ​។ ​នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់​ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍នេះ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ស្ថានភាពដើមទុនរបស់ប្រព័ន្ធធនាគារ បន្តរក្សាបានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិតខ្ពស់ដល់ ២២.៦% សម្រាប់វិស័យធនាគារ និង២៧.៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ខ្ពស់ជាងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥%) ស្របពេលដែលទ្រនាប់ដើមទុន ខនស៊ើវេសិនត្រូវបានរក្សាក្នុងកម្រិត ១.២៥%។ យ៉ាងណានេះក្តីធនាគារជាតិ បានគូសបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ឥណទានទៅកាន់វិស័យចម្បងៗ

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងឲ្យដឹងថា កម្ពុជាមានច្បាប់វិនិយោគដ៏គួរឲ្យទាក់ទាញមួយ ដោយភ្ជាប់ជាមួយលក្ខខណ្ឌដ៏ល្អ សម្រាប់អ្នកវិនិយោគ មិនថាវិនិយោគិនបរទេស ឬវិនិយោគិនក្នុងស្រុក។ ការលើកឡើងរបស់លោកបណ្ឌិត ឆេង គឹមឡុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ»។ លោកបានថ្លែងថា «ច្បាប់វិនិយោគរបស់កម្ពុជា ហាក់ដូចជាល្អប្រសើរជាង ទោះបីជាមានការលើកឡើងថា ប្រទេសវៀតណាម បង្កលក្ខខណៈងាយស្រួល ដល់ការវិនិយោគក៏ពិតមែន ប៉ុន្ដែជាទូទៅច្បាប់វិនិយោគរបស់កម្ពុជា មានភាពទាក់ទាញជាង»។ លោកបានបន្ដថា សេដ្ឋកិច្ចកម្ពុជា ជាសេដ្ឋកិច្ចទីផ្សារសេរី ចំណែកវៀតណាមក៏មានទីផ្សារសេរីច្រើនដែរ ប៉ុន្ដែមិនមែនទាំងស្រុងនោះឡើយ តែនិយាយចំពោះកម្ពុជា បានបើកសេរីទាំងអស់

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា វិស័យទេសចរណ៍ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៧,៥%។ លោកថ្លែងបែបនេះ ក្នុងឱកាសតំណាងលោក សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បើកសិក្ខាសាលា ស្ដីពី «ការពង្រឹងសមត្ថភាពមន្រ្ដីជំនាញ និងស្ថិតិទេសចរណ៍» (WORKSHOP ON CAPACITY BUILDING AND TOURISM STATISTICS)។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា អាចវាស់វែងបានតាមរយៈសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៣ ដូចមានខាងក្រោម៖ * ទេសចរអន្តរជាតិ

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅក្នុងប្រទេសកម្ពុជា បានសម្លឹងឃើញថា ប្រទេសកម្ពុជាមានភាពខ្លាំង ចំពោះដីកសិកម្ម បើធៀបនឹង​ប្រទេសជិតខាង ដូចជា ប្រទេសឡាវ និងវៀតណាម ជាដើម។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ» ក្នុងកម្មវិធី FRESH BUSINESS។ បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា «យើងមើលមកក្នុងប្រទេសកម្ពុជា គេតែងតែនិយាយថា កម្ពុជាយើងសំបូរទៅដោយធនធានធម្មជាតិ ក្នុងផ្នែកកសិកម្មពឹងផ្អែក ទៅលើដីកសិកម្ម ដែលមានដីដាំដុះ

    July 26, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមគម្រោងទិដ្ឋាការរយៈពេលវែងក្នុងគោលបំណងទាក់ទាញវិនិយោគិនបរទេសជាមួយនឹងទឹកប្រាក់វិនិយោគរហូតដល់ ១០លានដុល្លារអាមេរិកដែលផ្តល់ឱ្យពួកគេនូវទិដ្ឋាការរហូតដល់ ១០ឆ្នាំ និងការចូលទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គម្រោង «ទិដ្ឋាការមាស» រយៈពេលប្រាំឆ្នាំតម្រូវឱ្យវិនិយោគិនម្នាក់ៗវិនិយោគលើការបង្កើតក្រុមហ៊ុនដែលមានតម្លៃ ២,៥លានដុល្លារអាមេរិក ខណៈដែលទិដ្ឋាការរយៈពេល ១០ឆ្នាំទាមទារឱ្យមានការវិនិយោគទឹកប្រាក់ចំនួន ៥លានដុល្លារ។ បុគ្គលនានាដែលមិនមានបំណងវិនិយោគលើការបង្កើតក្រុមហ៊ុនត្រូវតែដាក់ប្រាក់ចំនួន ៣៥០ ០០០ដុល្លារអាមេរិក និង ៧០០ ០០០ដុល្លារអាមេរិក ដើម្បីទទួលបានការអនុញ្ញាតស្នាក់នៅរយៈពេល ៥ឆ្នាំ និង ១០ឆ្នាំរៀងគ្នា។ ទឹកប្រាក់នេះអាចយកទៅទិញមូលបត្របំណុលរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ភាគហ៊ុនរបស់ក្រុមហ៊ុនសាធារណៈ ឬដាក់ជាប្រាក់បញ្ញើក៏បាន។ វិនិយោគិនសាជីវកម្មតម្រូវឱ្យវិនិយោគ ២៥លានដុល្លារអាមេរិកដើម្បីទទួលបានទិដ្ឋាការរយៈពេលប្រាំឆ្នាំសម្រាប់តំណែងនាយក និងគណៈគ្រប់គ្រង។ ពួកគេត្រូវវិនិយោគ ៥០លានដុល្លារអាមេរិកដើម្បីទទួលបានទិដ្ឋាការរយៈពេល ១០ឆ្នាំ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ

    July 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ យោងតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន CrowdStrike បានឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា ជាង ៩៧% នៃឧបករណ៍ចាប់សញ្ញានៅលើ Windows បានត្រលប់មកអនឡាញធម្មតាវិញ បន្ទាប់ពីការអាប់ដេតកម្មវិធីដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតមួយនេះ បានបង្កឱ្យមានបញ្ហាគាំងនៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ឧបករណ៍ចាប់សញ្ញារបស់ក្រុមហ៊ុន CrowdStrike មានឈ្មោះថា Falcon គឺជាភ្នាក់ងារសុវត្ថិភាពដែលបានដំឡើងនៅលើឧបករណ៍ ដូចជាកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដែលការពារបានទាន់ពេលវេលារាល់ការគំរាមកំហែងតាមអ៊ីនធឺណេត។ បញ្ហាបច្ចេកវិទ្យាដែលបានកើតឡើងនាពេលថ្មីៗនេះ គឺដោយសារតែការអាប់ដេតកម្មវិធី ធ្វើឲ្យមានកំហុសដែលបង្ខំឱ្យកុំព្យូទ័រដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ជាប់គាំងដោយបង្ហាញផ្ទៃអេក្រង់ពណ៌ខៀវតែម្តង។ ក្រុមហ៊ុន Microsoft បាននិយាយកាលពីសប្តាហ៍មុនថាឧបករណ៍ Windows

    July 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី លោក Alexander Khinshtein បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនអ្នកប្រើប្រាស់ YouTube នៅលើកុំព្យូទ័រលើតុ (desktop) នៅក្នុងប្រទេសរុស្ស៊ីប្រឈមមុខនឹងការថយចុះប្រហែល ៤០ភាគរយក្នុងសប្តាហ៍នេះ និងរហូតដល់ ៧០ភាគរយនៅសប្តាហ៍បន្ទាប់។ វិធានការ​នេះ ​គឺ​ជា​ផ្នែក​មួយដើម្បី​ដាក់​សម្ពាធ​លើ YouTube ឱ្យ​ស្ដារ​ channel ​រុស្ស៊ី​ដែល​បាន​បិទ​ឡើង​វិញ និង​គោរព​តាម​បទប្បញ្ញត្តិ​របស់​រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ លោក Alexander Khinshtein ប្រធានគណៈកម្មាធិការគោលនយោបាយ ព័ត៌មានរដ្ឋឌូម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់នេះមិនមែនសំដៅលើការដាក់ទណ្ឌកម្មអ្នកប្រើប្រាស់រុស្ស៊ីនោះទេ ប៉ុន្តែផ្ទុយទៅវិញជាយុទ្ធសាស្រ្តប្រឆាំងនឹងរដ្ឋបាលរបស់ YouTube

    July 26, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានផ្តល់របាយការណ៍ចុងក្រោយមកកាលពីថ្ងៃទី២៥កក្កដាថា បច្ចុប្បន្នកម្លាំងល្បាតថ្មើរជើងបានរុលជិតទៅដល់ជើងភ្នំដែលជាគោលដៅបាត់ខ្លួនរបស់ឧទ្ធម្ភាគចក្រនោះហើយ។ ចំណុចទីតាំងចុងក្រោយនេះគឺតំបន់ប្រជុំភ្នំចំនួន៣ គឺ ភ្នំខ្មោច ភ្នំខ្នងព្រះ និងភ្នំយាក់យៃ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង បានបង្ហាញអំពីកំណត់គោលដៅស្វែងរកឧទ្ធម្ភាគចក្រដែលខ្លួនតាំងពីថ្ងៃទី១២កក្កដាមកនោះថាយោងទៅលើការវិភាគផ្អែកតាមលក្ខណៈបច្ចេកទេសចំនួន៥យ៉ាង៖ ទី១- វិភាគតាមរយៈរលកសញ្ញាផ្កាយរណបដែលធ្លាប់ទំនាក់ទំនង ជាមួយឧបករណ៍យន្តហោះដែលធ្លាប់ទាក់ទងមុនការបាត់ខ្លួនក្នុងនោះឧបករណ៍បានអោយគោលដៅនៅម្តុំភ្នំខ្មោច ១៧១៧ម៉ែត្រ ភ្នំខ្នងព្រះជាង១៥០០ម៉ែត្រ. និងភ្នំយាក់យៃ១២៤០ម៉ែត្រ ដែលភ្នំទាំង៣នេះស្ថិតចន្លោះអូរសោម ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាត់។ ទី២ -វិភាគតាមការស្រាវជ្រាវតាមរយៈស៊ីមកាតទូរសព្ទដែលអ្នកបើកបរបានប្រើប្រាស់គឺប្រព័ន្ធសែលកាតមួយនិងប្រព័ន្ធមិតហ្វូន ហើយក្រុមហ៊ុនទាំង២បានអោយតម្រុយមកគឺចំទីតាំងខាងលើដូចគ្នាដែរ។ ទី៣

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នៅនិវាសនដ្ឋានរបស់ខ្លួន នាទីក្រុងប៉ារីស មុនចូលរួមការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ពិធីទទួលស្វាគមន៍ប្រតិភូកីឡាកម្ពុជានេះ មានការអញ្ជើញចូលរួមផ្ទាល់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូកីឡាកម្ពុជា ខណៈលោកឧបនាយករដ្ឋមន្ដ្រី នឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិក នាល្ងាចនេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ដ៏កក់ក្ដៅខាងលើ

    July 26, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែកក្កដាថាមនុស្សយ៉ាងហោច ៣នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឱ្យទឹកទន្លេជន់លិចហូរគួចយកទៅជាមួយនូវរថយន្ដជាច្រើនគ្រឿង ហើយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់ទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមមន្ត្រីរដ្ឋាភិបាល នៅក្នុងខេត្ត Yamagata និងខេត្ត Akita នៃកោះ Honshu ភាគខាងជើងប្រទេសជប៉ុន បានចេញសេចក្ដីណែនាំឱ្យប្រជាជនច្រើនជាង ២០០ ០០០នាក់ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព។ បើតាមទូរទស្សន៍ NHK ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សយ៉ាងហោច ៤០០០នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅ បណ្ដោះអាសន្ន។ NHK បន្ថែមថាទឹកទន្លេ២ ក្នុងខេត្ត Yamagata

    July 26, 2024