Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន៣រូបពីខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកោះកុង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺវិញ។ តាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា អភិបាលរងទាំង៣រូបដូចខាងក្រោម៖ ទី១៖ លោក តូច ប៉ូលីវ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តស្វាយរៀង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺទី២៖ លោក ជាវ វិជ្ជាក់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តព្រះសីហនុ ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺនិងទី៣៖ លោក សុខ សន្ធី

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ​គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧​ ប៊ីលានរៀល ​ឬប្រមាណជា ១ ៩១៧.៩៦លានដុល្លារ​ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ ​ចំណែកលទ្ធផលប្រមូលចំណូលពន្ធ ក្នុងខែមិថុនា ឆ្នាំ២០២៤ ​មានចំនួន ១ ០០៥.៧៤ ប៊ីលានរៀល ឬប្រមាណជា ២៤៨.៣៣ លានដុល្លារ​ ស្មើនឹង ៥.៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ​ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា

    July 26, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ បើយោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ដែលបង្កឱ្យរាំងស្ទះ ដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។ ករណីនេះ គឺដោយសារតែប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាច្រើនជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដី នៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះផ្ទាល់តែម្តង។ សេចក្តីរាយការណ៍បន្តថា ជុំវិញករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើរ ធ្វើការស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវ មេត្តាចុះជួយសម្រួល ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមក បានឆាប់រហ័សផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រីនៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង១៦៖០០នាទី លុះដល់វេលាម៉ោង១៩៖០០នាទី មានការអុជកាំជ្រួចលើកទី១ និងលើកទី២ នៅវេលាម៉ោង២១៖០៩នាទី នៅទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ការរៀបចំនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និងបន្តអនុវត្តគម្រោងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត

    July 25, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រុមយុវជនជាអ្នកវិទ្យាសាស្រ្តវ័យក្មេងមកពី១៣ប្រទេស ដែលចូលរួមក្នុងកិច្ចប្រជុំអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង (ASEAN Plus Three Junior Science Odyssey_ATP JSO) លើកទី១០ បានចូលរួមដាំកូនឈើសរុបចំនួន២៤ដើម ជានិមិត្តរូបនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា កូនឈើដែលបានដាំ ជាប្រភេទកូនឈើធ្នង់ ត្រូវបានរៀបចំដាំនៅបរិវេណខាងត្បូងកសិន្ធុអង្គរវត្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 25, 2024
  • ព័ត៌មានអន្តរជាតិ

    (អូតាវ៉ា)៖ អាជ្ញាធរនិយាយថា ភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា បានរាលទៅដល់ទីប្រជុំជន Jasper នៃខេត្ត Alberta កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងទប់ស្កាត់មិនឱ្យឆេះរចនាម្ព័ន្ធសំខាន់ៗ ដូចជាបំពង់បង្ហូរប្រេង Trans Mountain ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។ ភ្លើង​ឆេះ​ព្រៃ​មិន​អាច​គ្រប់​គ្រង​បាន​ទូទាំង​តំបន់​ រួម​មាន៤៣៣កន្លែងនៅ​ក្នុង​រដ្ឋ British Columbia និង ១៧៦កន្លែងក្នុងខេត្ត Alberta ដែល​ភាគច្រើន​នៅប្លុក​ Fort McMurray ជា​មជ្ឈមណ្ឌល​ខ្សាច់​ប្រេង។ ក្រៅពីនោះ មានបំពង់ដែលអាចបង្ហូរប្រេង ៨៩០,០០០បារ៉ែល

    July 25, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ រ៉ែន នរិន្ធ បានចុះបង្ក្រាបទីតាំងស្តុក ចែកចាយផលិតផលប្រេងរំអិលម៉ាក NOVA  និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយជាង១០ម៉ឺនលីត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៤នេះ។​ ការចុះបង្ក្រាបនេះ​ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation។ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ច ទើបឈានដល់ការចុះបង្ក្រាបទីតាំងមួយកន្លែងយីហោ ហេង សុខជា ស្ថិតនៅភូមិក្រាំងពលទេព

    July 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា តាមច្បាប់ស្ដីពីរបបសារព័ត៌មាន មនុស្សម្នាក់មិនអាចកាន់កាប់អាជ្ញាប័ណ្ណសារព័ត៌មានលើសពី២នោះទេ ចំណុចនេះសូមស្នើឱ្យត្រួតពិនិត្យលើអាជ្ញាប័ណ្ណ ព័ត៌មានអនឡាញប្រមាណ ១,០០០អាជ្ញាប័ណ្ណបើរកឃើញមនុស្សម្នាក់កាន់អាជ្ញាប័ណ្ណព័ត៌មានបើកាន់ច្រើនអាជ្ញាប័ណ្ណ ត្រូវកាត់មកសល់ត្រឹម២ អាជ្ញាប័ណ្ណវិញ។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គល ដោយមានការអញ្ជើញចូលរួមពីបណ្ដាសមាគមន៍សារព័ត៌មាន លោក លោកស្រីចាងហ្វាងកាសែត និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗជាច្រើន ជាង២០០នាក់។ ជាមួយគ្នាននេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាំបាច់ត្រូវរៀបចំឡើង និងអនុវត្តឱ្យស្របទៅនឹងពេលដែលសង្គមកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ កំពុងស្ថិតក្នុងបរិបទនៃសមាហរណកម្មឌីជីថលក្នុងសង្គម

    July 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា អត្តលេខ ៥៦២៤៩ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ។ ក្នុងន័យនេះ លោកប្រធានរដ្ឋវៀតណាមបានសន្យាថា នឹងបន្តនូវភារកិច្ចដែលលោកអគ្គលេខាធិការបន្សល់ទុកនូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹង ពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។ ការថ្លែងរបស់លោក តូ ឡឹម បានធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក

    July 25, 2024