Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ។ ក្នុងន័យនេះ លោកប្រធានរដ្ឋវៀតណាមបានសន្យាថា នឹងបន្តនូវភារកិច្ចដែលលោកអគ្គលេខាធិការបន្សល់ទុកនូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹង ពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។ ការថ្លែងរបស់លោក តូ ឡឹម បានធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក

    July 25, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov បានប្រកាសនៅដើមសប្តាហ៍នេះថា កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram គឺកើនឡើងចំនួនអ្នកប្រើប្រាស់សកម្មដល់ ៩៥០លាននាក់ហើយ ខណៈក្រុមហ៊ុនមានបំណងធ្វើឲ្យបាននូវអ្នកប្រើប្រាស់១ពាន់លាននាក់ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch។ នៅក្នុងខែមីនាកន្លងទៅ Telegram មានអ្នកប្រើប្រាស់ខ្ទង់ ៩០០លាននាក់។ នៅពេលនោះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក Durov បាននិយាយថា ក្រុមហ៊ុនមានបំណងប្រកាសប្រាក់ចំណេញនៅឆ្នាំក្រោយ។ កន្លងទៅគេបានដឹងថា Telegram ហាក់ដូចជាកំពុងបង្កើនល្បឿននៃការទទួលយកបច្ចេកវិទ្យា web3 នៅលើវេទិការបស់ខ្លួន ហើយឈរនៅលើភាពជោគជ័យដែលទទួលបានអ្នកប្រើប្រាស់ដ៏សម្បើមបែបនេះ ក្រុមហ៊ុន Telegram

    July 25, 2024
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង យុវជន សសយក បានជួយដក និងទិញមើមឆៃថាវរបស់កសិករ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមលើកកម្ពស់ទីផ្សារកសិផល។ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ

    July 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែម៤ចំណុច ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ( CLV)។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញថា ទោះបីជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ជូនសាធារណជនជ្រាប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ រួចហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនតូចនៅតែបន្តលើកឡើងដោយបំភាន់ ឬដោយភាន់ច្រឡំដដែល។ ឆ្លើយតបជាមួយការលើកឡើងដោយគ្មានមូលដ្ឋាន និងបំភាន់ទាំងស្រុងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈសេចក្តីថ្លែងការណ៍មាន៤ចំណុចសំខាន់ៗ

    July 25, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ការរុករកឧត្ថម្ភាគចក្រ១គ្រឿង និងអ្នកបើកបរហ្វឹកហ្វឺន២នាក់ដែលបានបាត់ខ្លួនចំពេលរដូវវស្សានេះ គឺពិតជាមិនងាយស្រួលនោះឡើយ ក្នុងនោះបញ្ហាអាកាសធាតុភ្លៀងធ្លាក់មិនឈប់ និងភូមិសាស្ត្រដ៏លំបាក ជាឧបសគ្គធំៗបំផុតសម្រាប់ប្រតិបត្តិការរុករុកនេះ ប៉ុន្តែយ៉ាងណាគណៈបញ្ជាការរុករក និងកងកម្លាំងរុករកនៅតែខិតខំពុះពារមិនរាថយសោះឡើយ។ សូមរំឭកថា ការបាត់ខ្លួនរបស់ឧត្ថម្ភាគចក្រ១គ្រឿង និងអាកាសយានិក២នាក់របស់កងទ័ពជើងអាកាស គឺកើតឡើងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់កន្លែងបានដានរលកសញ្ញានោះ គឺមានចម្ងាយប្រមាណ១៥៦គីឡូម៉ែត្រ។ គិតមកដល់ថ្ងៃ២៤ ខែកក្កដា គឺមានរយៈពេល១៤ថ្ងៃហើយ ដែលឧត្ថម្ភាគចក្រនេះនៅរកមិនទាន់ឃើញ ខណៈកងកម្លាំងរុករកនៅតែបន្តប្រតិបត្តិការរបស់ខ្លួនយ៉ាងមមាញឹក។ គណៈបញ្ជាការប្រតិបត្តិការរុករកកំពុងឈរជើងបណ្ដើអាសន្ននៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អមដោយនាយឧត្តមសេនីយ៍ សឹង

    July 25, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ មានតែប្រធានក្រុមប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឲ្យនិយាយ និងពិភាក្សាចំពោះការសម្រេចជាមួយនឹងអាជ្ញាកណ្ដាល នៅអំឡុងពេលប្រកួត នៃព្រឹតិ្តការណ៍កីឡា Olympics។ នេះបើយោងតាមស្ថាប័ន FIFA បានលើកឡើងនៅថ្ងៃពុធ បន្ទាប់ពីការអនុវត្តជាលើកដំបូង នៃច្បាប់នេះនៅព្រឹត្តិការណ៍ European Championship កាលពីខែមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ FIFA កំពុងលើកទឹកចិត្តដល់ការអនុម័តវិធានការដោយអ្នករៀបចំការប្រកួតនៅទូទាំងពិភពលោក បន្ទាប់ពីស្ថាប័ន UEFA បានពង្រីកវិធីសាស្ត្រថ្មី ចំពោះការប្រកួតទាំងអស់របស់ពួកគេ ក្នុងគោលបំណងសម្រួលដល់ការទំនាក់ទំនង ឲ្យកាន់តែមានភាពច្បាស់លាស់។ ប្រធាន FIFA លោក Gianni Infantino បានលើកឡើងថា ការអនុវត្តវិធានការអនុញ្ញាតឲ្យតែប្រធានក្រុម

    July 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញ TikTok ផ្លូវការផ្ទាល់ខ្លួន របស់សម្តេច សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ ក្នុងបណ្តាញសង្គមដែលកំពុងមានប្រជាប្រិយនេះ។ តាមបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ»។ សម្តេចបានបន្តថា សម្តេចក៏មានរួចហើយអំពីគណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖

    July 25, 2024
  • ព័ត៌មានជាតិ

    (កដ្ឋមណ្ឌូ)៖ អាជ្ញាធរនៃប្រទេសនេប៉ាល់ បានប្រាប់ឱ្យដឹងថា នាថ្ងៃពុធនេះ មនុស្ស១៨នាក់បានស្លាប់ នៅពេលយន្តហោះខ្នាតតូច ១គ្រឿង បានធ្លាក់និងរងការឆាបឆេះ ពេលកំពុងហោះឡើងចេញពីរដ្ឋធានីកដ្ឋមណ្ឌូ (Kathamndu)។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។ យន្តហោះខាងលើ ផ្ទុកមនុស្សសរុប១៩នាក់ ក្នុងនោះ២នាក់ជាក្រុមការងារយន្តហោះផ្ទាល់ និង១៧នាក់ជាអ្នកបច្ចេកទេស ដោយមានគោលដៅឆ្ពោះទៅក្រុង Pokhara ដើម្បីជួសជុលយន្តហោះ ១គ្រឿងទៀត។ អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៃទីក្រុងកដ្ឋមណ្ឌូ បាននិយាយថា មានតែពីឡុតម្នាក់ប៉ុណ្ណោះ ដែលនៅមានជីវិត និងកំពុងទទួលការព្យាបាលរបួស ​នៅមន្ទីរពេទ្យ។ យន្តហោះដែលជួបគ្រោះថ្នាក់នោះ ហោះឡើងចេញពីផ្លូវបានតែបន្តិចប៉ុណ្ណោះ មុនពេលវាមើលទៅផ្អៀងខ្លួន

    July 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុគ្គល៤នាក់ ដែលផ្សព្វផ្សាយបំភ្លៃអំពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (​CLV) ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាម សេចក្តីប្រកាសរបស់ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ចំណាត់ការលើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ជនត្រូវចោទាំង៤នាក់នោះ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ១.ឈ្មោះ ស្រ៊ុន ស្រ៊ន់ ភេទប្រុស ទី២៖ ឈ្មោះ ភឹង សោភា (ភេទស្រី)

    July 25, 2024