Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ មាន Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។ ដំណើរការបើកសាកល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើងរហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព

    July 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសមិនគាំទ្រ និងអនុញ្ញាតឲ្យរៀបចំការប្រកួតពានរង្វាន់ពិភពលោក World Cup Kabaddi នៅរាជធានីភ្នំពេញ ដែលគ្រោងរៀបចំនាថ្ងៃទី២០-២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខឡើយ ព្រោះជាការប្រកួតខុសច្បាប់ ។ នេះបើយោងតាមលិខិតរបស់ក្រសួង ដែលអង្គភាព Fresh News Plus ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយក្រសួងបានឆ្លើយតបនឹងលិខិតអញ្ជើញលេខ wcx/003 ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់លោក S.T .Arsu អគ្គលេខាធិការ Wolrd Cup

    July 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថាធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នឹងរឹតត្បិតការប្រព្រឹត្តរបស់ក្រុម MMO (Make Money Online) ដែលក្រុមនេះបច្ចុប្បន្ននាំឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តមកលើវិស័យព័ត៌មានវិជ្ជាជីវៈទាំងមូល។ លោករដ្ឋមន្រ្តី​បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដោយមានការចូលរួមពីបណ្ដាសមាគមន៍សារព័ត៌មាន ចាងហ្វាងកាសែត និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗជាច្រើនរូបផងដែរ។ ដោយសង្កេតឃើញពីកំណើនប្រព័ន្ធផ្សព្វផ្សាយអនឡាញយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលងាយនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការទទួលបានព័ត៌មានមិនពិត នឹងនាំឱ្យមានការសម្រេចចិត្តខុស។ ក្រុមឆ្លៀតឱកាសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬហៅថាក្រុម MMO តែងតែព្យាយាមប្រមូលយកទិន្នន័យរស៊ើបៗក្នុងសង្គមដែលមិនមានប្រភពច្បាស់លាស់ មកធ្វើការផ្សព្វផ្សាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួនណាមួយ ខណៈដែលបណ្ដាញរបស់ពួកគេទាំងនេះភាគច្រើនមានទីស្នាក់ការនៅឯបរទេស ជាហេតុពិបាកនៅក្នុងការស្វែងរកមុខយកមកដាក់ទោស។ លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រៅអំពីប្រព័ន្ធផ្សព្វផ្សាយបុរាណ ប្រព័ន្ធផ្សព្វផ្សាយទំនើប មានប្រព័ន្ធផ្សព្វផ្សាយច្រើនប្រភេទទៀតដូចជាអ្នកកាសែតអនឡាញ​, អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម, អ្នកកាសែតពលរដ្ឋ, អ្នកផលិតផលមាតិកាក្នុងបណ្ដាញសង្គម,

    July 24, 2024
  • PR

    ដើម្បីអបអរសាទសមិទ្ធិផលលំដាប់ពិភពលោក, រសជាតិកំរិតកំពូល ឈ្នះមេដាយមាសកំរិតពិភពលោកឆ្នាំ២០២៤ ពី Monde Selection! និងជាពិសេស ពានរង្វាន់ SUPERIOR TASTE AWARD 2024 ពីស្ថាប័ន International Taste Institute។ កាលពីថ្ងៃទី២២ – ២៣ ខែកក្តដា ឆ្នាំ២០២៤ GANZBERG បានរៀបចំយុទ្ធនាការ ចាក់សាំងម៉ូតូហ្រី្វៗជូនប្រជាពលរដ្ឋនៅស្រុកចំនួន ៣នៅក្នុងខេត្តមណ្ឌលគិរី រួមមានស្រុក កែវសីម៉ា ក្រុងសែនមនុរម្យ និងស្រុកពេជ្រចិន្តាចំនួន ២០០០ គ្រួសារ ស្មើនិង ២០០០ ម៉ូតូ

    July 24, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមក្រុមហ៊ុន Di Seta (Cambodia) Co., Ltd. ដែលដែលមានបំណងមកបង្កើតរោងចក្រកាត់ដេរ មួក ស្រោមដៃ ស្រោមជើង និងអាវចាក់ នៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗខាងមុខនេះ។ នៅក្នុងឱកាសអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Di Seta បានចូលជួបសំដែងការគួសមកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ អភិបាលខេត្តតាកែវ មានក្ដីរំពឹងថាគម្រោងវិនិយោគនេះ អាចនឹងផ្ដល់ឱកាសការងារដល់បងប្អូនកម្មករ-កម្មការិនី នៅក្នុងខេត្តចន្លោះពី៣ទៅ៤ពាន់កន្លែង ហើយវានឹងនាំឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ កាន់តែមានជីវភាពល្អប្រសើរ និងកាត់បន្ថយការចំណាក់ស្រុកទៅធ្វើការនៅក្រៅខេត្ត ឬក្រៅប្រទេសផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាព​ត្រៀមប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្សដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ការបង្រៀនបំប៉នសមត្ថភាព​ត្រៀមប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្សនេះគឺធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ នៅក្នុងគេហទំព័រ ឬកម្មវិធីសិក្សាទូរសិក្សា Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System។ បើតាមការបញ្ជាក់ពីក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ បានឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប

    July 24, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំក្រុមអាជីវករ ប្រកបអាជីវកម្មធនធានរ៉ែ ដែលក្នុងគោលបំណងពង្រឹងក្នុងវិស័យធនធានរ៉ែ ក្នុងនោះក្រុង/ស្រុក អង្គភាពទាំងអស់ដែលពាក់ព័ន្ធ ក្នុងវិស័យរ៉ែត្រូវលើកហេតុផលជូនអង្គប្រជុំទាំងពាក់ព័ន្ធផ្លូវ ដឹកលើសទម្ងន់ ការបង់សួយសារ និងផលប៉ពាល់ដោយផ្ទាល់ក្នុងមូលដ្ឋាន។ ក្នុងពិធីប្រជុំពង្រឹងក្នុងវិស័យធនធានរ៉ែ មានវត្តមានតំណាងក្រុមហ៊ុន និងអាជីវករប្រកបអាជីវកម្ម កងកម្លាំងអនុវត្តច្បាប់ និងអភិបាលក្រុង/ស្រុកទាំង៩ បានចូលរួមផងដែរ។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សុំឲ្យក្រុមហ៊ុនដែលពាក់ព័ន្ធកុំធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយគោរពឲ្យបានសារាចរណែនាំ០៣១០ របស់ក្រសួងរ៉ែ និងថាមពល មិនតែប៉ណ្ណោះបន្តនាំគ្នាថែរក្សផ្លូវជាតិឲ្យគង់វង្ស។ ធ្វើយ៉ាងក្រុមហ៊ុនអាជីវករក៏ចំណេញ ឯរដ្ឋក៏ទទួលបានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបណ្ឌិត បានបន្តថា

    July 24, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នឹងចេញសេចក្តីសម្រេចនាខែក្រោយ ជុំវិញសំណុំរឿងមួយដែលអាចនឹងមើលឃើញ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានដកហូតតំណែង ពាក់ព័ន្ធការតែងតាំងរដ្ឋមន្រ្តី ដែលមានប្រវត្តិជាប់ពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។ កាលពីខែឧសភា ឆ្នាំនេះ តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់ អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ដែលមាន​បំណងចង់ឱ្យពិចារណាដក តំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ក្រោមហេតុផលថា ការតែងតាំងលោក Pichit Chuenban ដែល​ធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ

    July 24, 2024
  • ព័ត៌មានជាតិ

    (ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរបីវគ្គជាប់ៗគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលមានការរំពឹងទុកកាន់តែខ្លាំងថានឹងមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា និងការព្រួយបារម្ភពីតម្រូវការប្រេងបានប៉ះប៉ូវដល់ការការរំពឹងទុកថានឹងមានការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញា និងការគំរាមកំហែងដល់ការផ្គត់ផ្គង់ពីភ្លើងឆេះព្រៃនៅកាណាដា។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែកញ្ញាបានធ្លាក់ចុះថ្លៃ ៨៤សេន ឬ ១ភាគរយមកនៅត្រឹម ៨១,៥៦ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃអង្គារ។ ប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកក្នុងកិច្ចសន្យាសម្រាប់ចែកចាយនៅខែកញ្ញាបានធ្លាក់ចុះថ្លៃ ៩៣សេន ឬ ១,២ភាគរយមកនៅត្រឹម ៧៧,៤៧ដុល្លារក្នុងមួយបារ៉ែល។ នៅតំបន់មជ្ឈិមបូព៌ា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសស្ថិតក្រោមផែនការដែលបានដាក់ចេញដោយលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កាលពីខែឧសភា និងសម្របសម្រួលដោយប្រទេសអេហ្ស៊ីប និងកាតា ទទួលបានវឌ្ឍនភាពក្នុងរយៈពេលមួយខែកន្លងមកនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu

    July 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក យី សុខវួច ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ លី គង់ហុង ដែលត្រូវបានចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បុគ្គលឈ្មោះ លី គង់ហុង ស្នាក់នៅផ្ទះលេខ៥០អា ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចៅក្រមស៉ើបសួរ បានបញ្ជាឲ្យកម្លាំងសាធារណៈ ដើម្បីឲ្យស្រាវជ្រាវចាប់ខ្លួន និងនាំខ្លួនបុគ្គលឈ្មោះ

    July 24, 2024