Liny Chan
  • ព័ត៌មានជាតិ

    (តាកែវ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនល្មើសជាក្មេងទំនើងចំនួន២នាក់ ដែលជិះម៉ូតូកាន់ដាវជាប់ខ្លួនដោយចោទប្រកាន់ពាក់ព័ន្ធនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ យោងតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចអធិការដ្ឋានស្រុកអង្គបូរី បានឃាត់ខ្លួនក្មេងទំនើងពីរនាក់ ជិះម៉ូតូចំនួនមួយគ្រឿងប្រដាប់ដោយដាវប្រវែង៥៧សង់ទីម៉ែត្រចំនួនមួយដើម នៅចំណុចស្ពានហូរឈាមស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបុរី។ ក្នុងករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ឈ្មោះ អ៊ិន ហុងនី អាយុ២៣ឆ្នាំ និងឈ្មោះ ចន វ៉ាន់ អាយុ២០ឆ្នាំ។ សេចក្តីប្រកាសខាងលើ ក្រោយពីបានសាកសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំងពីរនាក់ខាងលើ ពីបទ «កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត» ដែលជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្កាហ្សា)៖ កងកម្លាំងអ៉ីស្រាអែល បានវាយលុកលើទីក្រុងហ្កាហ្សា (Gaza City) នៅព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ហើយរថក្រោះជាច្រើនគ្រឿង បានរុលចូលទៅដល់កណ្តាលទីក្រុង ឆ្ពោះមកពីទិសដៅផ្សេងៗគ្នា ដោយអ្នកស្រុកពិណ៌នាថា ជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០២៤។ សេវាសង្រ្គោះបន្ទាន់ស៉ីវិលនៅតំបន់ហ្កាហ្សានិយាយថា មនុស្សជាច្រើននាក់បានស្លាប់ ប៉ុន្តែក្រុមរបស់ខ្លួនមិនអាចទៅដល់ពួកគេបានទេ ដោយសារការវាយលុកដែលកំពុងបន្តនៅក្នុងសង្កាត់ Daraj និង Tuffah នៅភាគខាងកើត និង Tel Al-Hawa, Sabra និង Rimal

    July 8, 2024
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញសម្ភារមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារមួយចំនួនទៀត។ អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រី អាយុ៥ឆ្នាំម្នាក់ថែមទៀត នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្ដតាកែវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងសុខាភិបាលបានឲ្យដឹងថា មានជំងឺផ្តាសាយបក្សីកើតលើ ក្មេងស្រី អាយុ៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។

    July 8, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពី Apple នៅពេលនេះមានសេចក្តីរាយការណ៍មកថា ក្រុមហ៊ុន Google ទំនងជានឹងនាំយកស្មាតហ្វូន Pixel របស់ខ្លួនដេលផលិតនៅក្នុងប្រទេសឥណ្ឌា ដាក់លក់ទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ។ ត្បិតពេលនេះ Google គ្រោងនឹងដាក់បង្ហាញស៊េរី Pixel 9 របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី១៣ ខែសីហា ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Business Today។ យោងតាមរបាយការណ៍របស់ Moneycontrol បានឲ្យដឹងថាភាគរយនៃឧបករណ៍របស់ក្រមហ៊ុន Google ដែលត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា នឹងមាននៅទីផ្សារអឺរ៉ុបឆាប់។ ឧបករណ៍ទាំងអស់នោះ គឺត្រូវបានយកចិត្តទុកដាក់ដោយក្រុមហ៊ុនផលិតចំនួនពីរគឺ Foxconn និង Dixon Technologies

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំង ដែលជ្រើសរើសនិងមានបំណងមកបណ្តាក់ទុននៅកម្ពុជាដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។ នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញវិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្ដានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែបនិងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីរបស់កម្ពុជា-បារាំង។ សូមបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភា​ពាណិជ្ជកម្ម​កម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត

    July 8, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ត្រូវបានចេញផ្សាយដោយ Reuters ថាប្រទេសវៀតណាមបានបាត់បង់ឱកាសដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារ ដោយក្រុមហ៊ុនពហុជាតិដូចជា Intel និង LG Chem ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះខ្វះការលើកទឹកចិត្តក្នុងការវិនិយោគ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។ តាមការបញ្ជាក់របស់ក្រសួងនៅក្នុងឯកសារចុះថ្ងៃទី២៩ ខែមិថុនាថា ក្រុមហ៊ុន Intel បានស្នើសុំបណ្តាក់ទុនចំនួន ៣.៣ ពាន់លានដុល្លារនៅក្នុងគម្រោងផលិតបន្ទះឈីបមួយនៅក្នុងប្រទេសវៀតណាម ហើយបានស្នើសុំឱ្យប្រទេសនេះ «ជំនួយជាសាច់ប្រាក់» ចំនួន ១៥ភាគរយ ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្លាស់ប្តូរគម្រោងនេះទៅប្រទេសប៉ូឡូញ។ ក្រុមហ៊ុន LG Chem ក៏បានរំលងវៀតណាមក្នុងការវិនិយោគលើគម្រោងផលិតថាមពលថ្មផងដែរ បន្ទាប់ពីបានស្នើសុំឱ្យវៀតណាមគ្របដណ្តប់ ៣០ភាគរយនៃតម្លៃវិនិយោគ។ ផ្ទុយទៅវិញក្រុមហ៊ុន LG

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន កុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 8, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបន្ដធ្វើការស្រាវជ្រាវ ដើម្បីវែកមុខអ្នកមានអំណាចនៅពីក្រោយការជួញដូរគ្រឿងញៀនប្រមាណ២០គីឡូក្រាម ដែលនាំចូលដោយជនជាតិនីហ្សរីយ៉ា ហើយត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបនៅព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តស្វាយរៀង។ ការបង្ហើបរឿងអ្នកនៅពីក្រោយ ជាមួយនឹងបទបញ្ជារបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំបុគ្គលិក ជនរងគ្រោះដោយសារគ្រឿងញៀន និងបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់ដល់អ្នកញៀនគ្រឿងញៀនលើកទី៤ ជូនជនរងគ្រោះដោយសារគ្រឿងញៀន ដែលកំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បាត់ដំបង អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្នុងពិធីនៅថ្ងៃទី០៤ ខែកក្កដា

    July 8, 2024
  • ព័ត៌មានជាតិ

    (ឥណ្ឌា)៖ ពិតជាអស្ចារ្យខ្លាំងណាស់! វិស័យបវរកញ្ញាកម្ពុជា មិនអាចមើលរំលងដូចមុនទៀតឡើយ ក្រោយពីយុវតី លី មួយលាង ដែលជា «Miss Teen Cambodia» តំណាងឲ្យប្រទេសកម្ពុជា បានឈ្នះការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គ្រងមកុដ «Miss Teen International 2024» នៅប្រទេសឥណ្ឌា កាលពីរាត្រីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤យប់មិញនេះ បន្ទាប់ពីផ្ទួលបេក្ខភាពឆ្នើមៗជាច្រើនរូប មកពីជុំវិញពិភពលោក។ យុវតី លី មួយលាង គឺជាបវរកញ្ញាខ្មែរដំបូងគេបំផុត ដែលបានឈ្នះមកុដ ក្នុងកម្មវិធីប្រកួតដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ កម្មវិធីនេះមានអ្នកចូលរួមប្រកួតរហូតដល់ទៅ ២៨ប្រទេស និងមានអ្នក Followers ក្នុង

    July 8, 2024