Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ​ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករ​ចំនួន ៣៣៨ ៦៥៤ តោន ទទួលបានទឹកប្រាក់ចំនួនជាង២៤៧​ លានដុល្លារ​ និងនាំចេញស្រូវជាង​២.៥លានតោន​ ទទួលបានទឹកប្រាក់ជាង៧២៧លានដុល្លារ​។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២៤នេះ។ អង្ករបរិមាណជាង៣៣ម៉ឺនតោននេះ ត្រូវបាននាំចេញ តាមរយៈក្រុមហ៊ុន​ចំនួន៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះនាំទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ ​មានចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក , ​ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ មានចំនួន

    July 9, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ បានស្ដែងឡើងក្នុងឱកាសយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី «រុក្ខទិវា» លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ។ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានឧទ្ទិសឲ្យពិធី «រុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឲ្យបានគង់វង្សរហូតតទៅ។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ

    July 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន១២នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន៧២១កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនធំៗទាំង១២ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក,

    July 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ២សប្តាហ៍ កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp ជាមោទនភាពមួយសម្រាប់ជាតិខ្មែរ ហើយសូមចូលរួមគាំទ្រកម្មវិធីនេះទាំងអស់ ដើម្បីជំរុញលើកទឹកចិត្ដល់កូនខ្មែរជំនាន់ក្រោយបន្តបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត។ លោកបណ្ឌិត បានបញ្ជាក់ថា

    July 9, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ទទួលបានរបាយការណ៍ថ្មីមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើកម្មវិធីរុករកតាមអ៊ីនធឺណិត Safari របស់ Apple សម្រាប់ប្រាក់ចំណូលដែលទទួលបានពីកម្មស្វែករក ឬ Search engine។ ថ្វីត្បិតតែ Google ជាអ្នកនាំមុខគេក្នុងកម្មវិធីស្វែងរកក៏ដោយ ក៏ Google ស្ថិតនៅក្រោមការបង់ប្រាក់ឱ្យទៅ Apple រាប់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីក្លាយជាម៉ាស៊ីនស្វែងរកលំនាំដើមរបស់ iPhone។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន Apple បានកាត់ ៣៦ភាគរយនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មសរុបដែល Google រកបានពី Safari នៅលើ iPhone។

    July 9, 2024
  • PR

    ធនាគារ HH BANK បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របន្លំមួយដែលបានប្រើឈ្មោះ HH Bank Cambodia បោកបញ្ឆោត បានបន្លំជាគ្រឹះស្ថានធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក បានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម អូសទាញប្រជាពលរដ្ឋឱ្យប្រើ សេវាកម្ចី អនឡាញ តាមរយៈទំព័រហ្វេសប៊ុក ។ លោកនាយក នាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃធនាគារ HH BANK បានអោយដឹងថា ជនឆបោកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះ HH Bank Cambodia និងក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិក

    July 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្លាប់មនុស្ស២នាក់ បណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្ដាលមកពី ការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់ នៅខេត្តឧត្តរមានជ័យបានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង ក៏បានស្លាប់

    July 9, 2024
  • PR

    ភ្នំពេញៈ ក្រុមហ៊ុន GANZBERG ជាក្រុមហ៊ុនខ្នាតយក្សនៅក្នុងស្រុកខ្មែរ គ្រោងនឹងររៀបកម្មវិធីមើលបាត់ទាត់ទ្វីបអ៊ឺរ៉ុបនាពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់អតិថិជនរបស់ខ្លួន ជាពិសេសអ្នកស្រលាញ់វិស័យបាត់ទាត់តែម្តង។ វាជារាត្រីដ៏អស្ចារ្យក្នុងរយះពេល ៤ឆ្នាំមានតែម្តង ដែលមនុស្សទូទាំងផែនដីទន្ទឹមរង់ចាំ និងជារាត្រីពោរពេញទៅដោយការចងចាំ ជាពួកម៉ាកល្អ មិត្តល្អ បងប្អូនល្អ ជាមួយកម្មវិធី GANZBERG អេក្រង់យក្ស CONCERT។ សមរភូមិវាស្មៅដ៏ក្តៅគគុកលើទឹកដីឥន្រ្ទីស្លាបដែក អាល្លឺម៉ង់ ការប្រយុទ្ធដ៏ស្វិតស្វាញ តានតឹង ២៤ប្រទេស ៥១ ប្រកួត តើប្រទេសណា នឹងក្លាយជាម្ចាស់ជើងឯកបាល់ទាត់ទ្វីអ៊ឺរ៉ុប លើទឹកដីនៃប្រទេសឥន្រ្ទីស្លាបដែក អាល្លឺម៉ង់? តោះបបួលពួកម៉ាកល្អ ស្រែកហ៊ោកញ្ជៀវ និងគាំទ្រប្រទេសដែលជាអាយដល់របស់អ្នក នៅទស្សនាបាល់ទាត់ទ្វីបអ៊ឺរ៉ុប មុខអេក្រង់យក្ស

    July 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង សមាជិករដ្ឋសភា បានច្រាលចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្កើតដោយជនអនាមិកមួយក្រុម ដោយយកឈ្មោះ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» ហើយកាត់តរូបភាពលោកចូលជាមួយនឹងសម្លេង AI ដើម្បីប្រម៉ូតលក់ផលិតរបស់ខ្លួន បោកប្រាស់ប្រជាពលរដ្ឋ «ពីការប្រើប្រាស់នាឡិកាដៃឆ្លាតវៃម្យ៉ាង ដែលអាចវាស់ជាតិស្ករក្នុងឈាម សម្ពាធឈាម ចង្វាក់បេះដូង អុកស៊ីសែនក្នុងឈាមបាន»។ លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះថា «ខ្ញុំសូមច្រាលចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយទាំងអស់នេះ ដែលបានបង្កើតគណនាហ្វេកប៊ុកក្លែងក្លាយ (Fake account) ហើយផ្សព្វផ្សាយផលិតផលរបស់ខ្លួនបោកប្រាស់ប្រជាជន។

    July 9, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ចាប់ពីខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាអង្គភាពនីមួយៗ នឹងអាចចុះឈ្មោះជាសមាជិកបេឡាជាតិសន្តិសុខសង្គម «ប.ស.ស.» ដោយខ្លួនឯងបានតាមរយៈទូរសព្ទដៃ ឬកុំព្យូទ័រដោយពុំចាំបាច់មានវត្តមានមន្ត្រី ប.ស.ស.ទៀតនោះទេ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណជាង៦០០នាក់។ តាមការបញ្ជាក់របស់ លោករដ្ឋមន្ត្រី ​បានសង្កត់ធ្ងន់ថា យ៉ាងនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី

    July 8, 2024