Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានបញ្ជាក់ថា ខ្លួនបានរៀបចំការបញ្ឈប់ការងារមួយជុំទៀតក្នុងសប្តាហ៍នេះ។ យោងតាមការរាយការណ៍ដោយ Wired Geek ការបញ្ឈប់ការងារនឹងប៉ះពាល់ដល់អង្គភាពអាជីវកម្ម នាយកដ្ឋាន និងទីតាំងផ្សេងគ្នាជាច្រើននៅទូទាំងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយ apb LIVE នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ តាមរយៈការបង្ហោះនៅលើ LinkedIn បានបង្ហាញថា ការបញ្ឈប់បុគ្គលិកជុំនេះ នឹងរងផលប៉ះពាល់ជាចម្បងនៅក្នុងតួនាទីគ្រប់គ្រងផលិតផល និងកម្មវិធី (Product and Program management)។ ក្រុមហ៊ុន Microsoft មិនបានបង្ហាញពីចំនួនពិតប្រាកដនៃបុគ្គលិកដែលត្រូវបានបញ្ឈប់នោះទេ ប៉ុន្តែរបាយការណ៍បង្ហាញថាវា គឺជាការកាត់បន្ថយមួយផ្សេងទៀតបន្ទាប់ពីការកាត់បន្ថយពីមុនក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤។

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅម៉ោង៤រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នឹងរៀបចំសន្និសីទសារព័ត៌មានបំភ្លឺជុំវិញការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយពុំមានការអនុញ្ញាត សូមមកដាក់ពាក្យស្វ័យប្រកាស។ សូមរង់ចាំតាមដានការផ្សាយផ្ទាល់របស់ទូរទស្សន៍ព័ត៌មាន Fresh News៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 6, 2024
  • PR

    (រាជធានីភ្នំពេញ – ថ្ងៃទី០៥ កក្កដា ២០២៤) ៖ ក្រុមហ៊ុនបាងកក អ៊ែរវេយ៍ ដឹកនាំដោយអ្នកនាង អាម៉នរ៉ាត គង់សាវ៉ាត ដែលជាអនុប្រធានផ្នែកលក់ និងអនុប្រធានស្តីទីផ្នែកទីផ្សារ សហការជាមួយអាជ្ញាធរទេសចរណ៍ថៃ ដឹកនាំដោយ អ្នកនាង ស៊ូប៉ាកាន យ៉ូដឈុន ដែលជានាយកគ្រប់គ្រង មានមោទនភាពប្រកាសបើកពិព័រណ៌ទេសចរណ៍ “Boutique Journey Travel Fair” និងបង្ហាញបណ្ណ Cambodia Travel Pass។ ពិធីសម្ពោធជាផ្លូវការត្រូវបានរៀបចំឡើងនៅ Central Court ក្នុងផ្សារទំនើបអ៊ីអន 2។ អ្នកនាង

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបំភ្លឺចំពោះការផ្សាយព័ត៌មានក្លែងក្លាយរបស់គណនី TikTok Chean Dron ដែលមានចរិតបង្ខូចកេរ្តិ៍ឈ្មោះ លើថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយបង្ហោះថា «អយុត្តិធម៌ណាស់ ពលរដ្ឋខ្មែរដែលប្រើប្រាស់រគ្រឿងញៀនត្រូវគេ ចាប់ចងអនុវត្តទោសគ្មានលើកលែង តែដូចករណីជនបទេស (ចិន) ក្រុមនេះវិញបែរជាចាប់ហើយលែង និងថ្នូរលុយ 330,000$ ចាប់ ថ្ងៃទី២៣ ម៉ោង 4:00ព្រឹក ហើយបានដោះលែងវិញម៉ោង 9:00យប់ សូមសម្តេចបវរនាយករដ្ឋមន្ត្រីជួយរាស្ត្រខ្មែរផង និងសូមមន្ត្រីពាក់ពុំ ជួយពិនិត្យមើល លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក យឹង សារ៉ាត់ បើចាប់ហើយលែងយកលុយចឹងងាប់អស់ហើយ ខ្មែរ»។ មន្ទីរប្រឆាំងគ្រឿងញៀន សូមអនុញ្ញាតរំលឹកជូនសាធារណជនថា គណនីឈ្មោះ

    July 6, 2024
  • PR

    ១ជើង៥០ដុល្លារ ១ជើង១០០ដុល្លារ បានកំពុងក្លាយជាប្រធានបទក្តៅគគុក ដែលគ្រប់គ្នាតាមបណ្តាខេត្តមួយចំនួនបានជួប និងឆ្លងកាត់រួចរាល់មកហើយ និងតាមបណ្តាខេត្តមួយចំនួនទៀតកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការស៊ុត ប៉េណាល់ទី ស្របតាមលក្ខខ័ណ្ឌ ប៉េណាល់ទីឈ្នះលុយ និង ទស្សនាការប្រគុំតន្ត្រី រួមជាមួយ ការទស្សន៍ទាយគ្រាប់បាល់ ក្នុងកម្មវិធី Euro 2024 ទស្សនាការឡាយបាល់ទាត់ អេក្រង់យក្ស លំដាប់ពិភពលោក… និងក្រេបជាមួយ ហ្គេនស៍បឺគ ត្រជាក់ៗ។ គ្មានអ្វីចំឡែកនោះទេបងប្អូន…. គឺចង់និយាយអំពីការស៊ុត ប៉េណាល់ទី ឈ្នះលុយផុយៗ ខ្ទង់ម៉ឺនដុល្លារពី ហ្គេនស៍បឺគ ដោយប្រើទម្រង់ពួកម៉ាកល្អ ស៊ុតប៉េណាល់ទី ឈ្នះលុយ ៥០ដុល្លារ និង ១០០ដុល្លារ

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសថា នៅខេត្តកំពង់ឆ្នាំងមាន ករណីពុលចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយ សង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នក ជំងឺមានសភាពធូរស្រាលច្រើនហើយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹក ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមាន ជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួន ត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។ បើតាមក្រសួងសុខាភិបាល, នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) បានកោតសរសើរ ចំពោះភាពជោគជ័យរបស់កម្ពុជា ដែលបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលវត្តមានអង្គការសហប្រជាជាតិ មកជាប្រទេសដែលបញ្ជូនកម្លាំងចូលរួមយ៉ាងសកម្ម នៅក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដោយបានចែករំលែកនូវជំនាញវិជ្ជាជីវៈនៅក្នុងការអនុវត្ត ជាពិសេសក្នុងភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ។ ការកើតសរសើរបែបនេះ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ នៅក្នុងជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះដំណើរអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់លោក Jean-Pierre Lacroix។ នាយឧត្តមសេនីយ៍

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងប្រុសអាយុ ៣ឆ្នាំ ដែលរស់នៅស្រុកគិរីវង្ស ខេត្តតាកែវ។ ក្រសួងសុខាភិបាល ​បានឲ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន០១ករណី កើតលើក្មេងប្រុសអាយុ៣ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្មេងប្រុសនេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងនាមជាតំបន់កំពុងអភិវឌ្ឍដ៏ខ្លាំងក្លាបំផុតមួយរបស់ពិភពលោក អាស៊ីអាគ្នេយ៍គឺជាកន្លែងនៃការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ខ្លាំងក្លាក្នុងចំណោមមហាអំណាចធំៗ ដែលជាតួអង្គសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក។ ការថ្លែងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសម្រាប់ចីរភាពនៃសាកលវិទ្យាល័យកូរ៉េ នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីនេះមានការចូលរួមផងដែរពីលោកបណ្ឌិត Jae Hyeok Shin នាយកវិទ្យាស្ថានសម្រាប់ចីរភាពនៃសាកលវិទ្យាល័យកូរ៉េ, លោកបណ្ឌិត Sung Kyu Kim នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ដោយចីរភាពនៃសាកលវិទ្យាល័យកូរ៉េ។ លោកបណ្ឌិត

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្មីទៀតហើយ! ក្មេងទំនើង១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុចផ្លូវ១៣​ កែងផ្លូវ​១៣០​ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស

    July 6, 2024