Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ខណៈរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង មានទំហំទឹកប្រាក់ ២០៦,៤១ លានដុល្លារអាម៉េរិក។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ច កម្ពុជា-បារាំង ជាលើកទី២ ដែលរៀបចំឡើង ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោល នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងចរនាបថ របស់អាកាសយានដ្ឋានសៀមរាបអង្គរថ្មី។ ការចេញមកច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីអ្នកលេងបណ្តាញសង្គម ជាពិសេសបណ្តាញ TikTok លើកឡើងពីរឿងអបិយជំនឿមួយ ដែលនិយាយពីការៀបចំរចនាបថ នៅព្រលានយន្តហោះសៀមរាបអង្គរថ្មី មានការខុសឆ្គង ទើបគ្មានភ្ញៀវទេសចរមកលេងសៀមរាប។ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះថា រចនាបថដែលអ្នកលេងបណ្តាញសង្គមលើកឡើងនោះ មិនមែននៅអាកាសយានដ្ឋានសៀមរាបអង្គរថ្មីនោះទេ។ លោកបញ្ជាក់ថា «រូបភាពដែលគេបង្ហោះនោះ ជារូបភាពរចនាបថនៅអាកាសយានដ្ឋានសៀមរាបចាស់ ដែលបានដំណើរការជាង២០ឆ្នាំ មកហើយ

    July 8, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ឲ្យដឹងថា ពេលនេះជាឱកាសរបស់ក្រុមហ៊ុននេះដើម្បីបន្ថែមផលិតផលកែច្នៃសម្រាប់នាំចូលទៅកាន់ទីផ្សារធំអឺរ៉ុប។ លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករ Amru Rice មានផលិតផលកែច្នៃចំនួន ២ប្រភេទទៀត បានត្រៀមសម្រាប់នាំចូលទៅកាន់ទីផ្សារធំនេះ។ លោកស្រីបានឱ្យដឹងថា សម្រាប់ក្រុមហ៊ុននាំចេញអង្ករ Amru Rice ដែលបាននាំអង្ករខ្មែរទៅទីផ្សារលក់រាយផ្សារទំនើបនៅក្នុងសហគមន៍អឺរ៉ុប និងអាមេរិកទទួលបានការគាំទ្រខ្លាំង ក្រុមហ៊ុនក៏ទើបតែសម្លឹងមើលឱកាសផ្សេងៗដើម្បីផ្សារភ្ជាប់ផលិតផលកសិកម្មរបស់ខ្មែរយើង ដែលអាចយកទៅលក់ក្រៅពីអង្ករ ដែលជំហានបន្ទាប់នេះ គឺគ្រាប់ស្វាយចន្ទី និងគុយទាវខ្មែរ របស់យើងដែលអាចឈានជើងចូ លក់នៅក្នុងទីផ្សារទំនើបៗទាំងអស់នោះ។ តែជាដំបូង យើងត្រូវចាប់ផ្តើមកសាងស្តង់ដារអោយផលិតផលខ្មែររបស់យើងដែលមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ និងមានការទុកចិត្តពីអតិថិជន។ ដោយសារតែ ផ្សារនីមួយៗតែងមានតម្រូវការអោយក្រុមហ៊ុនផលិតត្រូវតែយកស្តង់ដារអោយបាន

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤, កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៩០ ដែលមានតម្លៃ ៣,២ពាន់លានដុល្លារអាម៉េរិក កើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជទ័យត្រាស់បង្គាប់ផ្តល់គោមងារ«អ្នកឧកញ៉ា» ដល់ឧកញ៉ា សំ សុខនឿន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/000 ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា សំ សុខនឿន ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី និងពីប្រទេសអង់គ្លេសលើជំនាញពាណិជ្ជកម្ម បច្ចុប្បន្នជាអ្នកវិនិយោគអចលនទ្រព្យ និងជាអ្នកជំនាញអចលនទ្រព្យដែលជានិច្ចកាលតាមបណ្តាអង្គភាពសារព័ត៌មានធំៗក្នុងស្រុកនិងអន្តរជាតិតែងតែផ្តល់បទសម្ភាសពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ អ្នកឧកញ៉ា សំ សុខនឿន ជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចចុះបិទភ្លាមៗចំពោះអាជីវកម្មប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញ ចំនួន២ទីតាំងផ្សេងគ្នា ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាព នៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថា មានការលបលួចបើកល្បែងស៊ីសងខុសច្បាប់ ដែលជាដើមចមនៃបទល្មើសចោរកម្ម (លួច-ឆក់-ប្លន់) ពីអាជ្ញាធរមូលដ្ឋានសង្កាត់-ភូមិ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងពីសំណាក់ប្រជាពលរដ្ឋ។ សកម្មភាពនៃការសម្រេចចុះបិទប្រភេទអាជីវកម្មប៉ុស្តិ៍សេវាឆ្នោតឡូតូចំនួន២ទីតាំងផ្សេងៗគ្នា ពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនេះ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីមានការចង្អុលបង្ហាញ និងបញ្ជាដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាលខណ្ឌ និងដឹកនាំផ្ទាល់ដោយលោក ផុន សុផាន អភិបាលរងខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធព្រមទាំងបានអនុវត្តឡើងស្ថិតនៅត្រង់ចំណុចផ្ទះលេខ២៤២ ផ្លូវលេខ១៦M ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម (ប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញរបស់ឈ្មោះ ស សុភាព)

    July 8, 2024
  • ព័ត៌មានអន្តរជាតិ

    (នីញ៉ាម៉េ)៖ កងទ័ពអាមេរិក បានដកចេញទាំងស្រុងពីមូលដ្ឋានរបស់ខ្លួន ក្នុងរដ្ឋធានីនីញ៉ាម៉េ នៃប្រទេសនីហ្សេហើយ ព្រមទាំងនឹងចាកចេញពីមូលដ្ឋានទ័ពក្នុងទីក្រុង Agadez ស្ថិតនៅភាគខាងជើងនៃប្រទេស នៅមុនថ្ងៃទី១៥ ខែកញ្ញា ដែលជាកាលបរិច្ឆេទកំណត់ដោយរបបសឹកនីហ្សេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ មេដឹកនាំយោធានៃប្រទេសនីហ្សេ បានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក កាលពីខែមីនាកន្លងទៅ បន្ទាប់ពីឡើងគ្រប់គ្រងអំណាចដឹកនាំ ប្រទេស តាមរយៈការធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ២០២៣។ សហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាមានកងទ័ព ៦៥០នាក់ ឈរជើងនៅក្នុងប្រទេសនីហ្សេ ក្រោមបេសកកម្ម ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ នៅតាមបណ្ដាប្រទេសក្នុងតំបន់ Sahel នៃតំបន់អាហ្វ្រិកភាគខាងលិច។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នីហ្សេ និងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិនីហ្សេ និងក្រសួងការពារជាតិអាមេរិក សូមប្រកាសថាការដក កងទ័ពអាមេរិក

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងឱកាសបើកការប្រកួត «Cambodia Queen of the Catwalk» នៅរាត្រីថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះស្ថាបនិកកម្មវិធីលោក ម៉ែន សីហា (អូលីវ៉ា គង់) ដែលបានផ្ដួចផ្ដើមបង្កើតឱ្យមានការប្រកួតនេះនៅប្រទេសកម្ពុជា ដែលជាការចូលរួមលើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសដល់យុវតីជំនាន់ក្រោយ ក្នុងការឈោងចាប់ក្ដីស្រមៃក្លាយជាអ្នកបង្ហាញម៉ូដអាជីព។ លោកជំទាវអ្នកឧកញ៉ាបានបង្ហាញនូវមោទនភាពចំពោះអ្នកជំនាញច្នៃម៉ូដ និងជាគ្រូបង្ហាត់ Catwalk លោក អូលីវ៉ា គង់ ដែលកន្លងមកធ្លាប់បាននាំយកស្នាដៃរបស់ខ្លួន ក្នុងនាមជាជនជាតិខ្មែរទៅបង្ហាញលើឆាកអន្តរជាតិជាច្រើនរួចមកហើយ។ ជាក់ស្ដែងថ្មីៗនេះស្នាដៃរបស់លោកក៏បានលេចធ្លោរខ្លាំងនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន នាប្រទេសបារាំងផងដែរ។ លោកជំទាវអ្នកឧកញ៉ាសូមលើកទឹកចិត្តក្នុងការបន្តសកម្មភាពនេះជាបន្តបន្ទាប់ទៀត ដើម្បីរុញច្រានផលិតផលសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានបានលើកឡើងនូវអនុសាសន៍៣ចំណុចរបស់សម្ដេចធិបតី

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ជាមួយវត្ថុតាងម៉ូតូ១គ្រឿង និងមាសក្លែងក្លាយមួយចំនួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនិតិវិធី ក្រោយស្រាវជ្រាវបង្ក្រាបបានបន្តបន្ទាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើឆបោក (ជម្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិពីជនរងគ្រោះ) ដោយយកបានទាំងខ្សែក, ខ្សែដៃ, ចិញ្ជៀន, ទូរសព្ទដៃ, ប្រាក់ដុល្លារ និងប្រាក់រៀល។ លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងថា ចំពោះការតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន និងបញ្ចូនជនសង្ស័យទាំង៣នាក់ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ

    July 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីឲ្យស័ក្តិសមទៅនឹងអ្វីដែលហៅថា ទំនាក់ទំនងមិត្តដែកថែប។ ថ្លែងសុន្ទរកថាខ្លីមួយទៅកាន់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជាភ្លាម លោក Wang Wenbin បានសម្ដែងនូវក្ដីសប្បាយរីករាយ ក្នុងតំណែងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំនៅកម្ពុជា ដែលបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀត។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំពិតមានសំណាងយ៉ាងល្អ ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាច្រើនដងច្រើនសារ រាល់ពេលខ្ញុំបានមកដល់ប្រទេសកម្ពុជា ខ្ញុំតែងមានអារម្មណ៍ថា កម្ពុជាពោរពេញដោយសក្ដានុពលនៃការអភិវឌ្ឍសម្រាប់អនាគតដ៏ត្រចះត្រចង់»។ មិនតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតថ្មីរូបនេះបានបន្ថែមថា

    July 6, 2024