Liny Chan
  • ព័ត៌មានជាតិ

    (បរទេស)៖ ជាទូទៅ មនុស្សយើងដុះធ្មេញតែពីរឈុតប៉ុណ្ណោះគឺ ធ្មេញទឹកដោះ និងធ្មេញពេញវ័យ។ ប៉ុន្តែពេលនេះ ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេសជប៉ុនកំពុងសាកល្បងឱសថថ្មីម្យ៉ាង ដែលអាចផ្លាស់ប្តូរការយល់ឃើញនេះទាំងស្រុង ដោយអនុញ្ញាតឱ្យធ្មេញដុះឡើងវិញបាន។ គំនិតនេះមិនមែនជាការដាំបង្គោលធ្មេញសិប្បនិម្មិតនោះទេ ប៉ុន្តែគឺជាការដាស់ គ្រាប់ពូជធ្មេញ ដែលមានស្រាប់នៅក្នុងខ្លួនមនុស្សឱ្យដំណើរការឡើងវិញ។ គ្រាប់ពូជធ្មេញបង្កប់៖ ក្នុងអំឡុងពេលលូតលាស់ដំបូង មនុស្សភាគច្រើនមានពន្លកធ្មេញបន្ថែមដែលមិនដែលលូតលាស់ពេញលេញ។ ប្រូតេអ៊ីន USAG-1៖ ពន្លកធ្មេញទាំងនេះត្រូវបាន បិទ ដោយប្រូតេអ៊ីនម្យ៉ាងឈ្មោះ USAG-1 ដែលរារាំងការលូតលាស់ធ្មេញបន្ថែម។ដំណោះស្រាយ៖ អ្នកស្រាវជ្រាវជប៉ុនបានរកឃើញថា ការប្រើប្រាស់ថ្នាំដើម្បីទៅរារាំងប្រូតេអ៊ីន USAG-1 នេះ អាចធ្វើឱ្យពន្លកធ្មេញទាំងនោះចាប់ផ្ដើមដុះឡើងវិញបាន។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាកល្បងលើសត្វកណ្តុរ ក្រុមហ៊ុនអាជីវកម្មថ្មី (Startup) ឈ្មោះ Toregem BioPharma (បង្កើតឡើងដោយអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យក្យូតូ)

    December 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចព្រះឧត្តមវង្សា គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានមានសង្ឃដីកាស្នើអ្នកលក់ដូរគោដុតនៅតាមដងផ្លូវ មេត្តាបិទបាំងឲ្យបានល្អ កុំឲ្យប៉ះពាល់សតិអារម្មណ៍ទេសចរឥណ្ឌា។ សម្តេច ក៏បានមានសង្ឃដីកាថា កន្លងមក ក្រសួងធម្មការនិងសាសនា ធ្លាប់ហាម ដាច់ខាត នូវ សកម្មភាព រូបភាព អាជីវកម្ម « គោដុត » នៅ ទីសាធារណៈ ដូចជា មុខ ហាង ជាដើម ដែល បានបង្ហាញ

    December 31, 2025
  • ព័ត៌មានជាតិ

    (តេហេរ៉ង់)៖ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ បានលើកឡើងថា ទង្វើឈ្លានពានណាមួយប្រឆាំងមកលើអ៉ីរ៉ង់ នឹងត្រូវទទួលរងទៅវិញនូវការឆ្លើយតបដ៏ខ្លាំងក្លាភ្លាមៗ បន្ទាប់ពីមានការគំរាមពីសំណាក់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កាលពីថ្ងៃចន្ទ លោក ត្រាំ បានគំរាមថា សហរដ្ឋអាមេរិក អាចនឹងគាំទ្រការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីលើអ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ ចាប់ផ្ដើមកសាងកម្មវិធីមីស៊ីលបាលិស្ទីគ និងកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ។ លោក Ali Shamkhani ដែលជាទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានបង្ហោះសារថា សមត្ថភាពមីស៉ីលនិងការពារជាតិរបស់អ៉ីរ៉ង់ មិនអាចត្រូវបានរាំងខ្ទប់

    December 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជនភៀសសឹក ដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញ សូមមេត្តាកុំចូលតំបន់ណាដែលសង្ស័យថា មានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ សូមមេត្តាសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏បានអំពាវនាវ នៅពេលលោកអ្នកប្រទះឃើញគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ដែលនៅក្បែរលោកអ្នក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News Fresh News

    December 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចព្រះមង្គលមុនីរង្សី​ ហ៊ូ​ ឈីវនាថ​ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានមានសង្ឃដីកាស្នើអ្នកលក់ដូរគោដុតនៅតាមដងផ្លូវ មេត្តាបិទបាំងឲ្យបានល្អ កុំឲ្យប៉ះពាល់អារម្មណ៍ទេសចរឥណ្ឌា។ សម្តេចព្រះមង្គលមុនីរង្សី​ ហ៊ូ​ ឈីវនាថ​ ក៏បានមានសង្ឃដីកាថា កន្លងមកក្រសួងធម្មការនិងសាសនា ធ្លាប់ហាម​ដាច់ខាត​នូវ​សកម្មភាព​រូបភាព​អាជីវកម្ម «​គោដុត​» នៅ​ទីសាធារណៈ​ដូចជា​មុខ​ហាង​ជាដើម ដែល​បានបង្ហាញ​នូវ​សកម្មភាព​ហិង្សា​ឃោរឃៅ ផ្ទុយ​នឹង​គោលការណ៍​អហិង្សា​ធម៌​របស់​ព្រះពុទ្ធសាសនា​។ ហេតុនេះ ព្រះអង្គស្នើឲ្យអ្នកលក់ដូរគោដុតតាមដងផ្លូវ គោរពតាមការបំរាមរបស់ក្រសួងផងដែរ។ សូមជម្រាបថា ការអំពាវនាវរបស់សម្តេចព្រះមង្គលមុនីរង្សី​ ហ៊ូ​ ឈីវនាថ​ ដោយសារសព្វថ្ងៃឥណ្ឌាមកលេងកម្ពុជាច្រើន ដោយសារកម្ពុជា និងឥណ្ឌា មានជើងហោះហើរត្រង់

    December 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាការចូលរួមចំណែកក្នុងកិច្ចការងារសប្បុរសធម៌ និងកិច្ចការសង្គមជាមួយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោក CHUNG MYUNG GYU ប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា Korean Association of Cambodia រួមជាមួយ បណ្ឌិត្យសភា Hebron, ម៉ូតូ KIA, សមាគមអាហារូបករណ៍ Han Cam នៃសាធារណរដ្ឋកូរ៉េ បាននាំយកកង្ហារចំនួន ១០០គ្រឿង មកជូនដល់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសសឹក និងជូនទៅដល់វីរកងទ័ពជួរមុខ។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី

    December 30, 2025
  • ព័ត៌មានជាតិ

    (តៃប៉ិ)៖ នាថ្ងៃអង្គារនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានប្តេជ្ញាថា តៃវ៉ាន់នឹងមិនបង្កើនជម្លោះ ឬបង្កវិវាទឡើយ ស្របពេលដែលយោធាចិនចាប់ផ្តើមថ្ងៃទី២ នៃការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ​ ដែលផ្តោតលើហ្វឹកហាត់ឡោមព័ទ្ធដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥។ លោក Lai បានបង្ហោះសារលើ Facebook យ៉ាងដូច្នេះថា «យើងនឹងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដោយមិនបង្កើន​ជម្លោះ ឬបង្កឱ្យមានបញ្ហាវិវាទណាមួយឡើយ»។ ការបង្ហោះសាររបស់លោក Lai គឺស្របពេលដែលយោធាចិន កំពុងតែធ្វើសមយុទ្ធ​ទ្រង់ទ្រាយធំរយៈពេល២ថ្ងៃ ហៅថា Justice Mission 2025 ចាប់ផ្តើមកាលពីម្សិលមិញ។

    December 30, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ មេទ័ពខ្លាំងជួរមុខ ដែលតែងតែឈរជើងនៅមុខសមរភូមិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូន ជាតិ មាតុភូមិ ពេលជួបប្រទះស្ថានការណ៍ប្រឈមនឹងសង្រ្គាម។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ទេសដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី

    December 30, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា សាលារៀនបណ្ដោះអាសន្ននៅជំរំភៀសសឹកខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមដំណើរការបង្រៀន និងរៀនហើយ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ក្រសួងអប់រំ ក៏បានអំណរគុណដល់សប្បុរសជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបន្តរៀបចំសាលារៀនបណ្ដោះសន្ន នៅជំរំភៀសសឹកទាំង៣នៅខេត្តឧត្ដរមានជ័យ ដែលគ្រោងនឹងបញ្ចប់ការរៀបចំនៅសប្តាហ៍នេះ ដើម្បីឱ្យសិស្សានុសិស្សបន្តការរៀនសូត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 30, 2025
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលីន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការជួបជុំ ង្កចលាចលនៅតាមបន្ទាត់ព្រំដែន ព្រោះថៃមិនទាន់ដោះលែងទាហានទាំង ១៨រូបនៅឡើយ។ បើតាមសំណេររបស់លោកស្រី, មកដល់ម៉ោងនេះអាជ្ញាធរខេត្តប៉ៃលិន ក៏មិនទាន់ទទួលបានព័ត៌មានអំពីយុទ្ធជន១៨រូបនោះទេ សូមមេត្តាកុំមកជួបជុំបង្កជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាដាច់ខាត សូមមេត្តារក្សាភាពស្ងៀមស្ងាត់ ក្នុងនាមរដ្ឋបាលខេត្ត នឹងផ្តល់ព័ត៌មានពិតជូនបងប្អូនដើម្បីជ្រាប និងដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុទ្ធជនយើង ទាំងអស់គ្នានៅពេលវេលាច្បាស់លាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 30, 2025