- Liny Chan
- ព័ត៌មានជាតិ
យោងតាមអាជ្ញាធរដែនដី បានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្តិតយកទិដ្ឋភាពជនភៀសសឹកនេះ នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។ ប្រភព៖ ក្រសួងព័ត៌មាន រូបថត៖ ខឹម សុវណ្ណារ៉ា /
January 5, 2026 - ព័ត៌មានជាតិ
ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មានបានលើកឡើងថាក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ថៃ នៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ «ភាគីទាំងពីរបាន ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា ដោយសន្តិវិធី»។ ដើម្បីចូលរួមក្នុងការអនុវត្តវិធានការខាងលើនេះឱ្យមានប្រសិទ្ធភាព ក៏ដូចជាគាំទ្រដល់លទ្ធផល នៃសេចក្តីប្រកាសរួមឱ្យបានពេញលេញ ពិសេសក្នុងដំណាក់កាលកម្ពុជានិងថៃ កំពុងកសាងទំនុកចិត្ត គ្នា ដើម្បីមានបទឈប់បាញ់អចិន្ត្រៃយ៍ មានសន្តិភាពឡើងវិញ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដូចតទៅ៖ ១-សូមបន្តតាមដាន
January 3, 2026 - ព័ត៌មានជាតិ
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងអះអាងថា ចាប់តាំងពីមានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ខាងភាគីកម្ពុជាគឺប្រកាន់បាននូវការគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន រួមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធនានារវាងកម្ពុជា-ថៃ ហើយក្រសួងការពារជាតិក៏បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងផ្សេងៗទៀតរបស់ភាគីទាំងពីរកម្ពុជា-ថៃ។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការការពារជាតិកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា វាគឺជាការទទួលខុសត្រូវរួមគ្នារវាងភាគីទាំងពីរក្នុងការគោរព និងអនុវត្តបទឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតរវាងកម្ពុជា-ថៃឱ្យបានម៉ឺងម៉ាត់ ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ព្រោះភាពស្មោះត្រង់ត្រូវស្តែងចេញតាមរយៈសកម្មភាពជាក់ស្តែង មិនមែនតាមរយៈពាក្យសម្តីតែប៉ុណ្ណោះទេ។ ដូច្នេះសកម្មភាពទាំងឡាយណាដែលបានប្រព្រឹត្តផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង សកម្មភាពនោះត្រូវតែបញ្ឈប់ជាបន្ទាន់ដើម្បីធានាដល់ការពង្រឹង និងការធានាដល់និរន្តរភាពនៃបទឈប់បាញ់ ហើយក្នុងនាមជាភាគីដែលមានការទទួលខុសត្រូវខ្ពស់ កម្ពុជានឹងបន្តធ្វើការជាមួយភាគីថៃក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរ ជាតិ
January 3, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង។ បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖១) សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ២) លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង ៣) ការដោះលែងយោធិនកម្ពុជាទាំង១៨រូប
January 3, 2026 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា និងសហការី ចូលជួបសម្តែងការគួរសមសម្រាប់ឆ្នាំថ្មី និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត សម្រាប់ឆ្នាំថ្មី២០២៦ នៅទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្និតរមួតរវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាដែលបានជួយឱ្យបានសម្រេចនូវលទ្ធផល ក៏ដូចជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាច្រើនដែលបាននាំនូវកំណើនភ្ញៀវទេសចរឥណ្ឌាគួរឱ្យកត់សម្គាល់ និងជាទីមោទនៈក្នុងឆ្នាំ២០២៥ កន្លងមកនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនាឆ្នាំថ្មីនេះ នូវគម្រោងជំនួយទាំង៣ ក្រោមក្របខ័ណ្ឌ Quick Impact
January 3, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា នៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់យើងឃើញថា ភាគីថៃបានធ្វើសកម្មភាពដាក់ទូកុងទីន័រ រាយបន្លាលួស ដោតទង់ជាតិ ហើយក៏មានការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស៊ីវិលយើងមួយចំនួននៅក្នុងទីតាំងមួយចំនួន ដែលនេះគឺជាសកម្មភាពបំពានលើបូរណភាព ទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយនិងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ជាដើម។ ក្នុងកម្មវិធីផ្សាយផ្ទាល់ការធ្វើ« បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះទៅកាន់ភាគីថៃ ហើយកម្ពុជាប្រកាន់ជំហរ ម៉ឺងម៉ាត់នៅក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម
January 3, 2026 - ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រើពាក្យសម្ដីក្នុងន័យគំរាមកំហែង និងការប្រើ ប្រាស់កម្លាំងប្រដាប់អាវុធជាដើម ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតាបានថ្លែងថា កម្ពុជាប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ភាសាគំរាម កំហែង ឬក៏ការប្រើប្រាស់កម្លាំង ទោះក្នុងរូបភាព និងក្រោមមូលហេតុណាក៏ដោយ ។ លោកជំទាវបន្តថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ បានធ្វើឲ្យមានភាពកក់ក្តៅដល់ប្រជាពលរដ្ឋទាំងសងខាងហើយនោះ កម្ពុជានឹងខិតខំជំរុញឲ្យមានវិធានការលើកកម្ពស់ការយល់គ្នាទៅវិញ ទៅមករវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះដែរ ក្នុងនាមជាអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានអំពាវនាវដល់អ្នកសារព័ត៌មាន និងសាធារណជន
January 2, 2026 - ព័ត៌មានជាតិ
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងថា បន្ទាប់ពីជួបវិបត្តិ ពេលនេះជាឱកាសដ៏ស័ក្ដិសមបំផុត សម្រាប់អាជ្ញាធរពាក់ព័ន្ធ អ្នកផលិតមាតិកា ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍ ត្រូវបង្កើនការផ្សព្វផ្សាយ និងរំលេចពីសក្ដានុពលរបស់ប្រទេសកម្ពុជា ទៅកាន់ភ្ញៀវអន្តរជាតិ ជាពិសេសភ្ញៀវទេសចរឥណ្ឌា ដើម្បីមកលេងកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើន។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជារងការវាយប្រហារដោយសារសង្គ្រាមឈា្លនពានពីរដ្ឋាភិបាល និងយោធាថៃនាពេលកន្លងទៅក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែមានតំបន់ទេសចរណ៍ល្អៗជាច្រើន ដើម្បីណែនាំជូនទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរឥណ្ឌា ។ លោកជំទាវបានបន្តថា បច្ចុប្បន្ននេះ គឺជាពេលវេលាដ៏ស័ក្ដិសមបំផុត ក្នុងការឆក់យកឱកាសបង្កើនការផ្សព្វផ្សាយ និងរំលេចឱ្យបានច្រើនអំពីសក្ដានុពលរបស់ប្រទេសកម្ពុជា ដែលរួមមាន៖ តំបន់វប្បធម៌ប្រវត្តិសាស្ត្រ តំបន់ឆ្នេរ រាជធានីភ្នំពេញ ជាពិសេសរំលេចថា
January 2, 2026 - ព័ត៌មានជាតិ
សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាង ១ លានតោន ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមតួលេខក្រៅផ្លូវការបានបង្ហាញថា ផលិតកម្មសរុបសម្រេចបានប្រមាណ ១ ០២០ ៧៥៧ តោន។ ក្នុងអំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ ដែលជាការកើនឡើង ២៧ ភាគរយ បើធៀបនឹងឆ្នាំមុន។ លោកថា
January 2, 2026 - ព័ត៌មានជាតិ
យោងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់នឹងបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ តាមសេចក្តីណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានបញ្ជាក់ផងដែរថា គ្រឹះស្ថានសិក្សាទាំងអស់នឹងបើកដំណើរការឡើងវិញបាន លើកលែងតែសាលាបឋមសិក្សា ជោគជ័យ សាលាបឋមសិក្សា ព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឬទ្ធិ និងអនុវិទ្យាល័យ បន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) នៅពុំទាន់អាចដំណើរការបានទេ។ ជាមួយគ្នានេះដែរកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ក៏បានជូនដំណឹងពីការបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅតាមគ្រឹះស្ថានសិក្សាដែលបានផ្អាកដំណើរការកន្លងទៅ។ ក្នុងនោះក៏បានឲ្យរៀបចំជីកជាលេណដ្ឋាន(ត្រង់សេ) រួមមួយនៅតាមសាលារៀនរៀងៗខ្លួន
January 2, 2026









