- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំចិន-កម្ពុជា-ថៃ នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីចិនបានប្រកាសត្រៀមខ្លួនដើម្បីផ្ដល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ ក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេរភាគី។ ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ប្រទេសចិន ក៏បានស្វាគមន៍សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មការព្រំដែនទូទៅ (GBC) ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយអាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។ ចិនគាំទ្រការប្តេជ្ញារបស់កម្ពុជា និងថៃក្នុងគោលដៅនេះ តាមរយៈកិច្ចប្រឹងប្រែងរួម ជាមួយទស្សនៈដើម្បីធានាថា វាមានលក្ខណៈគ្រប់ជ្រុងជ្រោយ
December 29, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ក្រុមការងាររបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះមកយកគ្រាប់ដែលមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅសាលាបឋមសិក្សាស្រអែម និងសាលាមត្តេយ្យស្រអែម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 29, 2025 - ព័ត៌មានជាតិ
(ហ្សាការតា)៖ មន្រ្តីការិយាល័យប្រធានាធិបតីឥណ្ឌូណេស៉ី នាថ្ងៃចន្ទនេះ បានឱ្យដឹងថា រដ្ឋាភិបាលគាំទ្រផែនការរបស់តំបន់មួយចំនួន ដែលសម្រេចមិនឱ្យមានការបាញ់កាំជ្រួច អំឡុងពេលអបអរថ្ងៃបុណ្យឆ្លងឆ្នាំសកល ក្នុងសប្តាហ៍នេះឡើយ ដើម្បីបន្តការចូលរួមកាន់ទុក្ខ ចំពោះជនរងគ្រោះជាង១០០០នាក់ ដែលបានបាត់បង់ជីវិត ក្នុងមហន្តរាយទឹកជំនន់ កាលពីពេលថ្មីៗកន្លងទៅ នៅកោះស៊ូម៉ាត្រា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥។ អាជ្ញាធរឥណ្ឌូណេស៉ីនៅតាមតំបន់មួយចំនួន រួមទាំងនៅរដ្ឋធានីហ្សាការតា និងកោះទេសចរណ៍ Bali បាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យមានព្រឹត្តិការណ៍បាញ់កាំជ្រួចឡើយ ដើម្បីជាការបង្ហាញក្តីគោរពចំពោះជនរងគ្រោះនៅកោះស៊ូម៉ាត្រា ជាទីដែលទឹកជំនន់និងបំណាក់ដី បានផ្តាច់ជីវិតមនុស្សរហូតដល់ ១១០០នាក់ ហើយប្រមាណ៤០០ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ។ លោក
December 29, 2025 - ព័ត៌មានជាតិ
(បាងកក)៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃម្នាក់ ដែលជាសមាជិកក្រុមបោសសំអាតមីន មកពីអង្គភាពវិស្វកម្ម បានរងរបួសក្រោយដើរជាន់មីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ ហេតុការណ៍ខាងលើ បានកើតឡើងនៅតំបន់ Khao Sattasom ស្រុក Kantharalak ខេត្ត Si Sa Ket ហើយជាលទ្ធផល ទាហានថៃម្នាក់នោះ បានបាត់បង់ជើងម្ខាង។ យោធាថៃបាននិយាយថា វាគឺជាករណីទី១១ហើយ ដែលទាហានរបស់ខ្លួនរងគ្រោះដោយសារគ្រាប់មីន ចាប់តាំងពីមានភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា៕ ប្រភព៖ Fresh News
December 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សភាពការណ៍ជួរមុខក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ បន្ទាប់ពីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់។ បើតាមក្រសួងការពារជាតិកម្ពុជា, កងកម្លាំងរបស់កម្ពុជា បាននិងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយសភាពការណ៍ព្រំដែនមានភាពប្រសើរឡើងក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និង កីឡាខេត្តបាត់ដំបង បានសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់ បើកដំណើរការបង្រៀន និងរៀនឡើងវិញចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរអប់រំ យុវជន និង កីឡាខេត្តបាត់ដំបង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 29, 2025 - ព័ត៌មានជាតិ
នេះជាព័ត៌មានក្លែងក្លាយ ដែលបានបង្កើតឡើងក្នុងគោលបំណងបង្ក ការភាន់ច្រឡំក្នុងសាធារណមតិអំពីស្ថានភាពពិត និងបង្កការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការគ្រប់គ្រងស្ថានការណ៍។ ដូច្នេះសូមសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ។ សូមប្រជាពលរដ្ឋបន្តតាមដានព័ត៌មាន និងការវិវត្តពីប្រភពព័ត៌មានផ្លូវការ និងប្រភពព័ត៌មានដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ។ សូមចូលរួម «Report» ផុស និងគណនីបែបនេះ ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ចេញពីបរិយាកាស និងលំហព័ត៌មានកម្ពុជា។ ការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយនឹងអាចប្រឈមការ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ប្រភព៖ ក្រសួងព័ត៌មាន
December 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមការសម្របសម្រួលរបស់ភាគីចិន, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេសថៃ និង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន។ កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។ នៅមុនកិច្ចប្រជុំនេះ ប្រមុខការទូតកម្ពុជា ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក
December 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើកំណត់ទូតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដោយស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមា។ ការងារវាស់វែងនិងខណ្ឌសីមារួមមានដូចជា៖ ១៖ បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោល ព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ ២៖ ពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង
December 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន (ប្រមាណ២លាន៨សែនដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា។ លោក វ៉ាង វិនពីន បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ជំនួយដំបូងរបស់ចិនបានមកដល់កម្ពុជា ដែលរួមមានតង់ ភួយ និងអាហារ។ ការផ្គត់ផ្គង់ទាំងនេះនឹងក្លាយជាជំនួយទាន់ពេលវេលាសម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ ដើម្បីកែលម្អស្ថានភាពរស់នៅ និងជម្នះការលំបាកនាពេលបច្ចុប្បន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 29, 2025









