- Liny Chan
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង ១២លានដុល្លារនិងជំនួយឥតសំណងជិត១លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩មកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាសុីនច្រូត ត្រាក់ទ័រ ម៉ាសុីនបូមទឹក និងម៉ាសុីនកិនស្រូវជាដើម។ សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ)
January 2, 2026 - ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បានឲ្យដឹងថាជនភៀសសឹកប្រមាណ១០ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញក្រោយបទឈប់បាញ់បានអនុវត្តមក គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានលើកឡើងថា គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បាន បន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជា ពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបានឲ្យដឹងថាស្ថានភាពពលរដ្ឋភៀសសឹកបើគិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី១ខែមករា
January 2, 2026 - ព័ត៌មានជាតិ
ប្រទេសបារាំងអំពាវនាវឱ្យកម្ពុជា និងថៃបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី ដែលគោរពច្បាប់អន្តរជាតិ និងដែលធានាការការពារប្រជាជនស៊ីវិលនៃព្រំដែនទាំងសងខាង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ទាក់ទងនឹប្រទេសកម្ពុជា និងថៃ ស្តីពីបទឈប់បាញ់ និងការដោះលែងទាហានកម្ពុជា នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ តាមរយៈផេកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រទេសបារាំងស្វាគមន៍ការដោះលែងទាហានកម្ពុជាទាំង១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ដែលបានជាប់ឃុំនៅប្រទេសថៃចាប់ពីខែកក្កដា។ ការវិលត្រឡប់របស់ពួកគេមកកម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញដំណាក់កាលសំខាន់មួយក្នុងការដាក់ឱ្យដំណើរការបទឈប់បាញ់រវាងប្រទេសទាំងពីរដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៧ ខែធ្នូ ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ។ ជាមួយគ្នានេះ ដើម្បីពង្រឹងបទឈប់បាញ់ និងធានាការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ប្រទេសបារំាងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ក៏ដូចជាគោរពការប្តេជ្ញាចិត្តអន្តរជាតិនានាដែលប្រទេសទាំងពីរបានធ្វើឡើង ជាពិសេសពាក់ព័ន្ធនឹងការដោះមីន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលឆបោកអនឡាញ។ រួមជាមួយប្រទេសទាំងពីរ និងប្រធានអាស៊ាន ប្រទេសបារាំងនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្ រែង
January 2, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា សម្រាប់រាល់ស្ថានការណ៍វិវត្ត និងបច្ចុប្បន្នភាពថ្មីៗជុំវិញស្ថានភាពកម្ពុជា-ថៃ សូមអ្នកសារព័ត៌មាន និងសាធារណជន បន្តតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការក្នុងប្រទេសកម្ពុជា។ ការផ្តល់បច្ចុប្បន្នភាពប្រចាំថ្ងៃត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយស្តីពីស្ថានភាពពិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការវិវត្តជាមួយបច្ចុប្បន្នភាពច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ និងត្រឹមត្រូវច្បាស់លាស់។ ដូច្នេះសូមអ្នកសារព័ត៌មាន និងសាធារណជនតាមដានបច្ចុប្បន្នភាពតាមរយៈការផ្សាយផ្ទាល់ពេលព្រឹក និងរសៀល របស់ប្រព័ន្ធផ្សព្វផ្សាយជាតិ បណ្តាញផ្សាយរបស់ក្រសួង ស្ថាប័ន រាប់បញ្ចូលទាំងការផ្សាយលើបណ្តាញសង្គមផ្លូវការរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ។ ឯកឧត្តមបន្តថា ប្រភពព័ត៌មានផ្លូវការរួមមាន៖ ក)ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ខ)ក្រសួងការពារជាតិ, គ)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឃ)ក្រសួងព័ត៌មាន, ង)ក្រសួងមហាផ្ទៃ, ច)រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, ឆ)អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង
January 2, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកបណ្ឌិត ចាយ បូរិន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំ ស្តីពី ការទប់ស្កាត់នូវរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ៕ ខាងក្រោមនេះ ជាសេចក្តីណែនាំ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 31, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សាលាចំនួន៤៨ទីតាំង ក្នុងចំណោមសាលា២៦០នៅខេត្តឧត្តរមានជ័យ ដែលបានបិទទ្វាកន្លងមកបានដំណើរការរៀនបណ្ដើរៗហើយ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 31, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោក អ៉ីហ្កូ ទ្រីសម៉ាន់ បានថ្លែងថា ការដោះលែងទាហានកម្ពុជា ១៨នាក់ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ លោកបានបញ្ជាក់ថា «ការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់នៅថ្ងៃនេះ គឺជាការវិវត្តដ៏គួរឱ្យរីករាយ និងជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ សហភាពអឺរ៉ុប សូមអំពាវនាវឱ្យមានការបន្តអនុវត្តប្រកបដោយសុឆន្ទៈ នូវរាល់ការប្តេជ្ញាចិត្តដែលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូ»។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យុទ្ធជនកម្ពុជា
December 31, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាប់ផ្តើមដំណើរការជាផ្លូវការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយគ្រប់ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន
December 31, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារស្វាគមន៍ដល់យុទ្ធជនទាំង១៨រូប ដែលបាននិវត្តមកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យុទ្ធជនកម្ពុជា ចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយតាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក។ ការសម្រេចដោះលែង យុទ្ធកម្ពុជាទាំង១៨នាក់ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល ៧២ម៉ោង ដែលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh
December 31, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១
December 31, 2025









