- Liny Chan
- ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម នៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ បានបង្ហាញការស្វាគមន៍ដល់បទឈប់បាញ់ដែលត្រូវបានឯកភាពដោយកម្ពុជា និងថៃ ហើយដែលបានចូលជាធរមានកាលពីម៉ោង១២ថ្ងៃត្រង់។ នៅក្នុងការបង្ហោះលើ Facebook លោក អាន់វ៉ា បាននិយាយថាការសម្រេចចិត្តបញ្ឈប់ការវាយប្រយុទ្ធគ្នា បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ថា ការអត់ធ្មត់ជាតម្រូវការចាំបាច់ដើម្បីផលប្រយោជន៍នៃប្រជាជនស៊ីវិល។ លោកបន្ថែមថាសេចក្ដីថ្លែងការណ៍រួមបានគូសបញ្ជាក់ពីវិធានការជាក់ស្ដែង និងប្រកបដោយភាពវិជ្ជមាន ក្នុងនោះរួមមានទាំងការផ្ទៀងផ្ទាត់ដោយ ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនងគ្នាដោយផ្ទាល់ រវាងក្រុមមន្ត្រីអាជ្ញាធរការពារជាតិ។ ទាំងនេះបានផ្តល់ជាមូលដ្ឋានមួយសម្រាប់ស្ថិរភាព ហើយលោកផ្ទាល់សង្ឃឹមថា ភាគីទាំង២ កម្ពុជា និងថៃនឹងអនុវត្តតាមដោយភាពស្មោះត្រង់។ តាមលោក អាន់វ៉ា ខណៈម៉ាឡេស៊ីបានផ្ទេរតំណែងជាប្រធានអាស៊ានទៅឱ្យហ្វីលីពីនដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ម៉ាឡេស៊ីនឹងគាំទ្រដល់រាល់កិច្ចប្រឹងប្រែង
December 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីស្ថានភាពវិវត្តបច្ចុប្បរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសន្យាថា នឹងផ្តល់អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យ ដល់កូនឬចៅរបស់វីរកងទ័ពជួរមុខបានសិក្សារៀនសូត្រ បង្កើនចំណេះវិជ្ជា ដើម្បីតបស្នងការលះបង់ដ៏ធំធេងរបស់ពួកគាត់ចំពោះជាតិមាតុភូមិយើង។ ការសន្យារបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាស អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខប្រមាណ១២៤៤គ្រួសារ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលប្រព្រឹត្ដទៅកោះពេជ្រ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា «នាងខ្ញុំសន្យាថា បើមានកូនឬមួយក៏ចៅរបស់វីរកងទ័ពយើង ដែលនឹងត្រូវប្រលងបាក់ឌុបហើយត្រៀមចូលរៀនមហាវិទ្យាល័យ នាងខ្ញុំនឹងឲ្យអាហារូបករណ៍ជូនទាំងអស់គ្នា ដែលមានវត្តមាននៅក្នុងថ្ងៃនេះរហូតដល់រៀនចប់មហាវិទ្យាល័យ ពីព្រោះថាខ្ញុំអត់មានអីតបស្នងសងគុណទេ គឺមានតែបញ្ចូនកូនចៅរបស់វីរកងទ័ពរៀនសូត្រតទៅមុខទៀត ដែលនេះគឺសំខាន់បំផុតដើម្បីការសិក្សា និងអនាគតរបស់កូនចៅពួកគាត់ ដូច្នេះហើយនេះជាអ្វីមួយដែលនាខ្ញុំអាចជួយ បានក្នុងការសម្រាលបន្ទុករបស់បងប្អូនវីរកងទ័ព ដែលបានលះបង់យ៉ាងធំធេងដើម្បីជាតិមាតុភូមិយើង»។ លើសពីនេះលោកជំទាវបណ្ឌិត
December 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានហើយ។ សូមជម្រាបថា តាមរយៈសេចក្តីថ្លែងការណ៍រួម គឺកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ន។ បើយើងអត់ធ្មត់រយៈពេល ៧២ម៉ោង ភាគីថៃ នឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួន។ សេចក្តីថ្លែងការណ៍រួម ត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) ដោយនាយឧត្តមេសនីយ៍
December 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា៖ បទឈប់បាញ់បន្ទាន់កម្ពុជា-ថៃ នៅថ្ងៃនេះ គឺយើងនឹងត្រូវអត់ធ្មត់រយៈពេល៧២ម៉ោង ហើយភាគីថៃ នឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួន។
December 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា-ថៃ ឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ! ផ្ដល់សិទ្ធិដោយ៖ Fresh News
December 27, 2025 - ព័ត៌មានជាតិ
(បាងកក)៖ តាមរយៈសំណេររបស់លោក Pravit Rojanaphruk អ្នកកាសែតជើងចាស់ថៃ បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកមិនបានខ្វល់នឹងកំហឹងជាតិនិយមអ្វីទេ តែលោកចង់បង្ហាញអារម្មណ៍មួយ ដែលគួរតែមានសន្តិភាពសម្រាប់ប្រទេសជាមិត្តជាប់របង។ ខាងក្រោមនេះជាសេចក្តីប្រែសម្រួលពីអ្នកកាសែតចាស់វស្សាថៃ៖ នេះហើយគឺជាសភាពនៃសង្គមថៃ នៅពេលដែលកំពុង «ស្រវឹងសង្គ្រាម»! កាលខ្ញុំនៅក្មេង រៀននៅសាលាក្នុងទីក្រុងបាងកក យើងត្រូវបានគេបង្រៀនថា ភូមាបានវាយប្រហារក្រុងអយុធ្យា ហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផង។ កាលនោះ ខ្ញុំមិនអាចស្រមៃបានទេថា ហេតុអ្វីបានជាពួក គេធ្វើបែបនោះ ហើយខ្ញុំតែងតែឆ្ងល់ថា តើវាអាចទៅរួចដែរឬទេ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា? លុះក្រោយមក នៅពេលដែលខ្ញុំបានដឹងអំពីព្រឹត្តិការណ៍ដែលទាហានថៃបានវាយកម្ទេចរូបសំណាកព្រះវិស្ណុដ៏ធំសម្បើម ដែលកម្ពុជាបានកសាងឡើង ដោយភាគីថៃអះអាងថា បានសាងសង់រំលោភចូលទឹកដីថៃ ទើបខ្ញុំចាប់ផ្តើមយល់ថា អំពើស្រវឹងសង្គ្រាមបានធ្វើឱ្យយើងក្លាយជាមនុស្សឆ្កួត
December 27, 2025 - PR
(រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥)៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន អះអាងជូនសាធារណៈជនថា ក្រុមហ៊ុនគ្មានភាគហ៊ុនជាជនជាតិថៃឡើយ ដែលនេះជាការឆ្លើយតបទៅកាន់ព័ត៌មានមួយចំនួន ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម។ ដោយឡែក ចំពោះបញ្ហាទាក់ទិនទៅនឹងរឿងលក់បណ្ណភាគហ៊ុន ក្រុមហ៊ុនអង្គរមីល សូមបញ្ជាក់ថា ក្រុមហ៊ុនអង្គរមីល មិនមែនជាក្រុមសាធារណៈលក់ភាគហ៊ុននោះទេ។ ឆ្លៀតឱកាសនេះ សូមជម្រាបជូនអតិជនទាំងអស់ឱ្យបានជ្រាបថា ក្រោយពីទទួលបានអាជ្ញាបណ្ណពីក្រុមប្រឹក្សាវិនិយោគកម្ពុជា CDC នៅឆ្នាំ២០១៣ រោងចក្រត្រូវបានសាងសង់រួចរាល់ និងដំណើរការផលិតផលទឹកដោះគោនៅឆ្នាំ២០១៥។ ក្នុងអំឡុងពេលប្រតិបត្តិការកន្លងមក អង្គរមីលបាន៖ ១. ចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិកម្ពុជា៖ គឺជារោងចក្រផលិត ផលិតផលទឹកដោះគោដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណជា
December 27, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ គិតត្រឹមម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានបន្ដប្រើប្រាស់យន្ដហោះចម្បាំងទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោងយ៉ាងខ្លាំង ចូលក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 26, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ ក្រសួងការពារជាតិ បានបញ្ជាក់ពីស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ១- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។២- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងចូលប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
December 26, 2025









