Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថ្កោលទោសដាច់អហង្ការចំពោះទង្វើដ៏សាហាវយង់ឃ្នងរបស់កងទ័ពថៃ ដែលបានវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ នៅតំបន់អានសេះ ខេត្តព្រះវិហារ ក្នុងទឹកដីប្រទេសកម្ពុជា។ ទង្វើនេះ ជាអំពើមួយដែលអន់ទាប ហាក់បីដូចជាពពួកបិសាចធ្វើបានគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 26, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ នៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានប្រើប្រាស់យន្ដហោះចម្បាំង ទម្លាក់គ្រាប់បែកជាបន្ដបន្ទាប់ជិត១០គ្រាប់ ចូលក្នុងភូមិសាស្ដ្រស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ៕

    December 26, 2025
  • ព័ត៌មានជាតិ

    (ញូវដែលី)៖ សារព័ត៌មានឥណ្ឌា Economic Times កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ បានចុះផ្សាយថារូបសំណាកព្រះវិស្ណុដ៏ធំមួយត្រូវបានបំផ្លាញនៅក្នុងតំបន់អានសេះរបស់កម្ពុជាដោយអាជ្ញាធរថៃ បណ្ដាលឱ្យប្រជាជនក្នុង ប្រទេសឥណ្ឌាខឹងសម្បារ និងថ្កោលទោសយ៉ាងខ្លាំង។ ឥណ្ឌាបានទទួលស្គាល់ថាខ្លួនបានទទួលដំណឹងអំពីសេចក្ដីរាយការណ៍ស្ដីពីការបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុមួយដែលស្ថិតនៅក្នុងតំបន់មួយរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ក្រសួងការបរទេសឥណ្ឌា វិញ កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ក៏បានថ្កោលទោសដោយបានចាត់ទុកថាការបំផិ្លចបំផ្លាញរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈយ៉ាងជ្រាលជ្រៅដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។ ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវផងដែរឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា ការទូត ចាប់ផ្ដើមសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត៕⁩ ផ្ដល់សិទ្ធិដោយ៖

    December 26, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ទាហានឈ្លានពានរបស់សៀមនៅតែបន្ដបាញ់ផ្លោងចូលទឹកដីកម្ពុជាដដែល ខណៈនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ មានភាពស្ងាប់ស្ងាត់។ * សមរភូមិខេត្តព្រះវិហារ រួមមាន ប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ តាថាវ និងប្រាំមករា ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងដដែល តែភ្នំខ្មោចនៅក្បែរនោះស្ងប់ស្ងាត់* សមរភូមិខេត្តឧត្តរមានជ័យ រួមមាន ប្រាសាទតាមាន់ ជប់គគីរ ថ្មដូន ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងចូល* សមរភូមិខេត្តបន្ទាយមានជ័យ រួមមាន ភូមិជោគជ័យ និងភូមិព្រៃចាន់ ទាហានសៀមបន្ដបាញ់ផ្លោងខ្លាំង​ និងប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់មិនដាច់តាំងពីព្រឹក។

    December 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ នាយកប្រចាំតំបន់ឥណ្ឌូចិន នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ីសាយណូហ្វ៊ីល (Director of Indochina Region of the Sino-Phil Asia International Peace Awards Foundation, Inc) ដែលមាននិវេសនដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងមានសមាជិកបរធនបាល មកពីតំណាងទ្វីបទាំង៥ របស់ពិភពលោកមានចក្ខុវិស័យ ក្នុងការលើកកម្ពស់សន្តិភាព និងការងារមនុស្សធម៌ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អាស៊ាន ដៃគូអន្តរជាតិ និងប្រទេសទាំងអស់ ដែលស្រឡាញ់សន្តិភាពឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងជាបន្ទាន់ដើម្បីបញ្ឈប់ការប្រើប្រាស់អាវុធធ្ងន់ និងយន្តហោះយោធារបស់ប្រទេសថៃ ដែលរួមមានយន្តហោះចម្បាំង

    December 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីថៃបំផ្លាញព្រះវិស្ណុនៅលើដែនអធិបតេយ្យកម្ពុជា លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចេញអត្ថបទមួយ ដាក់ចំណងជើងថា «ថៃកំពុងដើរចូលក្នុងរណ្តៅឯកោខាងវប្បធម៌៖ សង្គ្រាមអត្តសញ្ញាណ និងការបំបាក់ដួងព្រលឹងខ្មែរ»។ ខាងក្រោមនេះជាអត្ថបទរបស់លោកបណ្ឌិត ញិល រដ្ឋា៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 26, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ – ចាប់ពីម៉ោង ៩:៥៩នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ៦គ្រាប់បន្ថែមទៀត ចូលភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។

    December 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Piggot នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ។ តាមសេចក្តីថ្លែងការណ៍របស់ លោក Tommy Piggot បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ដើម្បីបង្ហាញការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងបន្តកើតមានរវាងប្រទេសកម្ពុជា និងថៃ។ នៅក្នុងកិច្ចពិភាក្សានោះ លោករដ្ឋមន្ត្រី Rubio

    December 26, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ – ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ផ្ដល់សិទ្ធិដោយ៖

    December 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយនៅវេលាម៉ោង ១០៖០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។ នៅថ្ងៃទីបីនេះ កិច្ចប្រជុំនឹងបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕

    December 26, 2025