- Liny Chan
- ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានប្រើប្រាស់យន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែក នៅស្រុកស្រីស្នំ ខេត្តសៀមរាប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានបង្កកំណើតកូន កូនដំរីក៏បានស្លាប់ផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ
December 24, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ប្រជាពលរដ្ឋ និងកូនសិស្សរត់ប្រសាច ក្រោយពួកឈ្លានពានប្រើ F16 ទម្លាក់នៅក្បែរភ្នំសំពៅ ខេត្តបាត់ដំបង នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ មុខទំនិញសំខាន់ៗដែលត្រូវបានកែសម្រួលអត្រាពន្ធគយនិងអាករពិសេស មានដូចខាងក្រោម៖1- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក ០% លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែននិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់2- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញ បន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ
December 24, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានបន្ដសកម្មភាពបាញ់សង្គ្រប់ខ្លាំងនៅមុខប្រាសាទព្រះវិហារ និងភ្នំខ្មោច ដើម្បីឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្លាំងកម្ពុជា បានប្រើប្រាស់ BM21 ដោយបាញ់ស្រោចទៅកាន់មូលដ្ឋានទ័ពរបស់ទាហានសៀម និងកម្លាំងថ្មើរជើងរបស់សៀម ដើម្បីប្រឆាំងទប់ទល់ និងការពារបូរណភាពទឹកដីពីការឈ្លានពាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានប្រើប្រាស់យន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់ចំនួន៦គ្រាប់ នៅក្បែរភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ -នៅវេលាម៉ោង ៩:១២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយចំនួន ១គ្រាប់ ធ្លាក់នៅជិតរង្វង់មូល៥៨ និងចំនួន ១គ្រាប់ទៀត ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន
December 24, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ – នៅវេលាម៉ោង ៥:០៥នាទីព្រឹក យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានហៅទង្វើឈ្លានពានរបស់យោធាថៃ ដែលទម្លាក់គ្រាប់បែក បាញ់ផ្សែងពុល បំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះក្នុងដែនអធិបតេយ្យរបស់កម្ពុជាថាជា «ឧក្រិដ្ឋកម្មបរិស្ថាន» ល្មើសធ្ងន់ធ្ងរទៅនឹងច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស បន្ថែមពីការហៅរបស់ក្រសួងមហាផ្ទៃកម្ពុជា ថាថៃប្រព្រឹត្ត«ឧក្រិដ្ឋកម្មសង្គ្រាម»។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហៅទង្វើយោធាថៃឈ្លានពានទាំងកំរោល និងព្រៃផ្សៃបែបនេះ ក្នុងពេលធ្វើបាឋកថា ស្តីពី ការគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។ រដ្ឋមន្ត្រីបរិស្ថាន បានពន្យល់ថា៖ « ខ្ញុំប្រើពាក្យឧក្រិដ្ឋកម្មបរិស្ថាន ដោយសារនៅក្នុងច្បាប់អន្តរជាតិមានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារទេ»។ លោកបណ្ឌិត អ៊ាង
December 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យា Ai ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា, ពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លូតត្រង់ បានទទួលរងគ្រោះថ្នាក់រួចទៅហើយដោយសារការវាយប្រហារផ្នែកយោធារបស់ថៃដោយបំពានច្បាប់ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនជាងកន្លះលាននាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីភូមិឋានខ្លួន ហើយកំពុងទទួលរងនូវទុក្ខវេទនា ក្រោយពេលថៃបានទម្លាក់គ្រាប់បែក និងបានបន្តការវាយប្រហារ ដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ដោយឥតរើសគោលដៅឡើយ។ លោក ទេព អស្នារិទ្ធ
December 23, 2025









