Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ភាគីថៃបានទាត់ចោលសំណើចំនួន ៣ដង របស់ប្រទេសម៉ាឡេស៊ី និង ១ដង របស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោយការផ្ទុះអាវុធឡើងវិញ លើកទី២។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖ «ប្រទេសម៉ាឡេស៊ី បានធ្វើសំណើចំនួន ៣ដង ដើម្បីឱ្យមានការវិលត្រឡប់ទៅរកបទឈប់បាញ់ ហើយឯកឧត្តមប្រធានាធិបតី លោក

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់អង្គប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានថា ថៃបានចាប់ខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ និងស្នើឲ្យមានការដោះលែងពួកគាត់វិញ។ លោកបានថ្លែងបែបនេះ ក្នុងសន្និសីទព័ត៌មានមួយ បន្ទាប់ពីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៉ី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ថ្ងៃនេះជា ថ្ងៃទី១៤៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏បានរំលឹក ទៅដល់អង្គប្រជុំដែរថា ទាហានយើងទាំង ១៨នាក់ ត្រូវបានចាប់ខ្លួនដោយខុសច្បាប់។ អីចឹង សុំឲ្យអង្គប្រជុំ រួមគ្នាឲ្យមានការដោះលែងទាហានរបស់យើងទាំង ១៨នាក់នេះ»។ កម្ពុជាបានអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់

    December 23, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ តាំងពីព្រឹកព្រលឹម ដល់ម៉ោង២៖៥០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានសៀមបានបាញ់ផ្លោងកាំភ្លើងធំសរុបជិត៦០គ្រាប់ ចូលស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបង្ហាញកាន់តែច្បាស់អំពីមហិច្ឆតាស្រែកឃ្លានទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ៕

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា ការបាញ់គ្រាប់បែកចង្កោមប្រភេទ M46 របស់ទាហានឈ្លានពានសៀម មកកាន់ទឹកដីកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ​ លើការ ហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ។ លោក ហេង រតនា បានបញ្ជាក់ដូច្នេះថា «នៅថ្ងៃទី២២-២៣​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ ពួកទាហានសៀម បន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 តាមរយៈគ្រាប់កាំភ្លើងធំ១៥៥ ​មកចូលបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា​ ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ​ ហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ»។ បន្ថែមលើសនេះ លោក ហេង

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២២ ខែធ្នូ។ ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ដែលជាសហប្រធាន GBC ថៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសន្ទនា និងដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ចំពេលមានភាពតានតឹងនៅតាមបណ្តោយព្រំដែន។ សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន បានស្វាគមន៍ការពិភាក្សាស្តីពីការបន្តបទឈប់បាញ់ និងបញ្ឈប់នូវអរិភាពទាំងឡាយ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងក្តីសង្ឃឹមសម្រាប់ការបន្ថយភាពតានតឹងនៅដំណាក់កាលដំបូង។ លើខ្លឹមសារនៃកិច្ចពិភាក្សា កម្ពុជាបានស្នើឱ្យកិច្ចប្រជុំ GBC ផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន។

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន បានឱ្យដឹងថា ការចូលទៅបញ្ចេញមតិ (Comment) ចែករំលែក (Share) ឬចុចប្រតិកម្ម (React) លើអត្ថបទ រូបថត រូបភាព វីដេអូ ឬសារទម្រង់ផ្សេងៗ ដែលជាមាតិកាតាមបណ្ដាញសង្គមរបស់ប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ (ព័ត៌មានក្លែងក្លាយ) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមាតិកានោះ ដោយមិនដឹងខ្លួន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ទង្វើខាងលើនេះ ធ្វើឱ្យព័ត៌មានក្លែងក្លាយ បាននិងកំពុងសាយភាយ បំភ្លៃ ភូតកុហក ញុះញង់ និងបំបាក់ស្មារតី

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង ពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បី ជួយដល់គ្រួសារភៀសសឹក។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដល់ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាបថា ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាព មនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង

    December 23, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង១២៖៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិតាថាវ ប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ ភ្នំទ្រព្យ ទាហានសៀមបន្ដបាញ់ផ្លោងចូលដីកម្ពុជា ដើម្បីបន្ដមហិច្ឆតាឈ្លានពានរបស់ពួកគេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 23, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ទាហានសៀម បន្ដសកម្មភាពឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយបាញ់ផ្លោងកាំភ្លើងធំចូលដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លើសពីព្រំដែនជម្លោះនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ សកម្មភាពនៃបាញ់ផ្លោងនេះ តាំងពីយប់រំលងអធ្រាត្រ រហូតដល់ម៉ោង១១ព្រឹកនេះ។ បើគិតត្រឹមព្រឹកព្រលឹម មកទល់ម៉ោង១១នេះ ទាហានសៀនបាញ់ផ្លោងជិត ៣០គ្រាប់ហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានជូនដំណឹងថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា «សួនច្បារនរោត្តម សីហនុ»។ ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។ ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨

    December 23, 2025