Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភចំពោះការបន្តការវាយប្រយុទ្ធគ្នា និងតួលេខអ្នកស្លាប់ រងរបួសនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាមួយការស្នើឱ្យមានបទឈប់បាញ់មួយជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥។ អ្នកនាំពាក្យខាងលើបានឱ្យដឹងទៀតថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅតែបន្តរក្សាការទំនាក់ទំនងជាមួយសមភាគីកម្ពុជា និងថៃ ព្រមទាំងម៉ាឡេស៊ី ដើម្បីសម្ដែងការព្រួយបារម្ភ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ដូច្នេះថា «យើងជំរុញយ៉ាងខ្លាំងឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ ការការពារជនស៊ីវិល ក៏ដូចជាជំរុញឱ្យភាគីទាំង២អនុវត្តយ៉ាងពេញលេញតាម បទឈប់បាញ់ និងវិធានការបន្ធូរបន្ថយផ្សេងទៀតដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាពួកាលពីថ្ងៃទី២៦ ខែខែតុលា»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមវេលាម៉ោង២៖៣០រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិតាមព្រំដែន ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាដដែល។ ទិសបន្ទាយមានជ័យ មានបឹងត្រកួន ភូមិសាស្ដ្រស្រុកស្វាយចេក ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោងចូល។ សម្រាប់ទិសញឧត្តរមានជ័យ ក៏នៅបន្ដបាញ់ផ្លោងចូលមួយៗដូចគ្នា។ សម្រាប់ទិសព្រះវិហារ ទាហានសៀមកំពុងបន្តបាញ់ផ្លោងចូលយ៉ាងខ្លាំងផងដែរ មានភ្នំខ្មោច មុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ។ សម្រាប់ទិសថ្មដា ពីម៉ោង១៖៥០នាទី ដល់ម៉ោង២៖១៩នាទី ទាហានសៀមប្រើដ្រូនទម្លាក់គ្រាប់នៅអូរភ្លុកដំរី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ បានថ្កោលទោសដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។ ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវផងដែរឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា ការទូតចាប់ផ្ដើមសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត៕⁩ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ តាំងពីព្រឹក រហូតមកដល់ម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបានបាញ់ផ្លោងកាំភ្លើងធំ ប្រមាណជាង៣០គ្រាប់ ចូលក្នុងភូមិសាស្ដ្រស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលហួសឆ្ងាយពីព្រំដែនជម្លោះ និងបង្ហាញអំពីការឈ្លានពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាកាន់តែច្បាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រាសាទព្រះវិហារ ភ្នំខ្មោច តាថាវ វាលឥន្ទ្រីយ៍ ទាហានឈ្លានពានសៀមកំពុងបន្ដវាយសម្រុក និងបាញ់ផ្លោងយ៉ាងខ្លាំង ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានទន្ទ្រានទឹកដីកម្ពុជា។ កងកម្លាំងរបស់កម្ពុជា ក៏បានធ្វើការឆ្លើយតបបាញ់ត្រឡប់ទៅវិញផងដែរ ដើម្បីការពារដែនអធិបតេយ្យជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិទិសបន្ទាយមានជ័យ មានភូមិជោគជ័យ ភូមិព្រៃចាន់ និងច្រកបឹងត្រកួន ទាហានឈ្លានពានរបស់សៀមបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា ហើយកម្ពុជាក៏បានតបតដើម្បីការពារទឹកដីពីការរំលោភបំពាន។ ដោយឡែក សមរភូមិទិសឧត្តរមានជ័យ ប្រាសាទតាមាន់ ជប់គគីរ ថ្មដូន តាក្របី ទាហានសៀមបានបាញ់ផ្លោងកាលពីម៉ោងជាង៧ព្រឹក ហើយស្ងប់ស្ងាត់បន្ដិចនៅម៉ោងជាង៩ តែបន្ដបាញ់ផ្លោងមួយៗ សម្រាប់ទិសប្រាសាទព្រះវិហារ ទាហានសៀមបន្ដបាញ់ផ្លោងតាំងពីវេលាទាបភ្លឺ ហើយមកទល់ម៉ោងជាង៩នេះ បន្ដបាញ់ផ្លោងនៅមុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយ នៅវេលាម៉ោង០៩៖០៥នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    December 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការណែនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន), នៅថ្ងៃទី២៣ និង២៤ ខែធ្នូ ឆ្នាំ ២០២៥ លេខាធិការដ្ឋាន ក.វ.ឦសាន ដែលដឹកនាំដោយលោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ) និង ជាប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន, លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ កសហវ និង ជាអនុប្រធានលេខាធិការដ្ឋាន រួមទាំងសមាជិកនៃលេខាធិការដ្ឋាន បានរៀបចំជំនួបជាមួយក្រុមហ៊ុនវិនិយោគចំនួន៩ ដែលទទួលបានគោលការណ៍វិនិយោគ។ គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីផ្តល់ព័ត៌មានជូនវិនិយោគិន

    December 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ៨: ៤១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១នាក់។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ

    December 24, 2025