Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ មានហេតុការណ៍បាក់ស្ពានមួយសង្កត់លើរថយន្ដដឹកទំនិញមួយគ្រឿង និងរថយន្ដ pickup មួយគ្រឿងនៅលើផ្លូវ Thep Ratthanakorn ក្នុងខេត្ត Samut Prakan ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។ តាម Khaosod ហេតុការណ៍បាក់ស្ពានថ្មើរជើងខាងលើបានបណ្ដាលឱ្យមនុស្សមួយចំនួនរងរបួស និងមានមនុស្សជាប់នៅក្នុងរថយន្ដ។ ចំណែក អាជ្ញាធរកំពុងរួសរាន់ធ្វើដំណើរទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការស៊ើបអង្កេត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 18, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ នៅវេលាម៉ោង១១៖០៦នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានប្រើប្រាស់យន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ – ម៉ោង ០៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោច។– ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រពាក់ស្បែក ។ កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

    December 18, 2025
  • ព័ត៌មានអន្តរជាតិ

    (គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃពុធ ទី១៧ ខែធ្នូ បាននិយាយថាកម្ពុជា និងថៃ យល់ព្រមចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ក្នុងទីក្រុងគូឡាឡាំពួ ដើម្បីពិភាក្សាពីការទប់ស្កាត់កុំឱ្យជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំង២រាលដាល់កាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes។ តាមលោក អាន់វ៉ា កម្ពុជា និងថៃក៏បានយល់ព្រមផងដែរឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះត្រួតពិនិត្យតំបន់ព្រំដែន ហើយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃ ប្រទេសទាំង២ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តការចូលរួមក្នុងកម្រិតយោធា។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្ថែមថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានមានគោលដៅបញ្ចុះបញ្ចូលឱ្យថៃ និងកម្ពុជាទប់ស្កាត់កុំឱ្យភាពតានតឹងកើនឡើងរឹតតែខ្លាំងនៅតាមបណ្ដោយ ព្រំដែនរវាងប្រទេសទាំង២ ខណៈមេដឹកនាំនៃប្រទេសទាំង២ក៏មានបំណងបញ្ចប់ជម្លោះឱ្យបានកាន់តែឆាប់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 18, 2025
  • PR

    នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីសាមគ្គីភាព និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបានកើតឡើងពីគ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ។ ឈរលើស្មារតីរួបរួមនេះហើយបុគ្គលិកនៃធនាគារ វីង បានចូលរួមបរិច្ចាគថវិកាសរុបចំនួន ២០០.០០០ ដុល្លារអាមេរិក ដែលជាធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ក្រុមគ្រួសារកំពុងរងគ្រោះដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីកងទ័ពថៃមកលើទឹកដីកម្ពុជា។ បុគ្គលិកធនាគារ វីង ប្រមាណ ៥.០០០ នាក់ បានស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែ ធ្នូ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីចូលរួមចំណែកក្នុង “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដែលជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង លោកជំទាវ អ្នកឧកញ៉ា

    December 18, 2025
  • ព័ត៌មានជាតិ

    (ណៃពិដោ)៖ កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បាននិយាយថា លោកស្រី អោងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំង គឺមានសុខភាពល្អធម្មតា បន្ទាប់ពីកូនប្រុសលោកស្រី បានអះអាងថា ខ្លួនទទួលបានព័ត៌មានតិចតួចបំផុត អំពីស្ថានភាពរបស់អតីតមេដឹកនាំវ័យ៨០ឆ្នាំរូបនេះ ហើយភ័យព្រួយថា លោកស្រី ស៊ូជី អាចបានបាត់បង់ជីវិតទៅហើយ ទាំងខ្លួនមិនបានដឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងតូក្យូ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កូនប្រុសលោកស្រី ស៊ូជី គឺលោក Kim Aris បានប្រាប់ Reuters ថា រូបលោកមិនបានទទួលដំណឹងអំពីម្តាយរបស់ខ្លួនច្រើនឆ្នាំមកហើយ ហើយជឿថា

    December 17, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ មកទល់ម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបានបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោង ចូលតំបន់អូរភ្លុកដំរី នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានទឹកដីកម្ពុជា។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នៅតែបន្ដឈរជើងយ៉ាងរឹងមាំគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីជាតិ និងបាញ់តបតប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕

    December 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយមើលឃើញពីស្ថានភាពជាក់ស្ដែងក្នុងការប្រើប្រាស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភម៉ូតូចំនួន៦គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចល័តដឹកស្បៀងទៅជួរមុខ។ ឆ្លើយតបបញ្ហាចំពោះមុខនេះ នាយឧត្តមសេនីយ៍ ស ថេត ក្នុងនាមជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ គឺបានគិតគូធ្វើការបែងចែកស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាជាបន្ដបន្ទាប់ដល់កម្លាំងនគរបាល ដែលកំពុងប្រកៀកស្នាគ្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីវាយបណ្ដេញខ្មាំងឈ្លានពានដែលបន្ដមហិច្ឆតាចង់ដណ្ដើមកាន់កាប់ដែនអធិបតេយ្យកម្ពុជា។ នាយឧត្តមសេនីយ៍ ស ថេត ជំនួសមុខឲ្យថ្នាក់ដឹកនាំនគរបាលជាតិទាំងអស់ បានផ្ញើក្ដីនឹករលឹក និងកម្លាំងចិត្តយ៉ាងធំធេងទៅដល់កម្លាំងនគរបាលជួរមុខ ក៏ដូចជាកងយោធពលខេមរភូមិន្ទ និងបន្ដគាំទ្រតាមគ្រប់ មធ្យោបាយទាំងអស់ដល់កម្លាំងជួរមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមដាំបន្លែ ចលនា «យើងរួមគ្នាដើម្បីជាតិ» នាសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ។ សូមជម្រាបថា នាពេលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានណែនាំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកា ធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹក។ លោកជំទាវអំពាវនាវថា «ដើម្បីបង្កើនទឹកចិត្ត និងកម្លាំង ខ្មែរជួយខ្មែរ នាងខ្ញុំបានរៀបចំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាព ធ្វើការចាប់ផ្តើមដាំ បន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹករបស់យើង

    December 17, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តពង្រីកបម្រាមធ្វើដំណើរមិនឱ្យចូលមកសហរដ្ឋអាមេរិក តាមរយៈការហាមឃាត់មនុស្ស មកពី៧ប្រទេសថែមទៀត រួមមានទាំងស៉ីរី ហើយនិងអ្នកកាន់លិខិតឆ្លងដែនអាជ្ញាធរប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រការនេះនាំឱ្យចំនួនប្រទេសកើនដល់ជិត៤០ហើយ ដែលពលរដ្ឋត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក។ ទន្ទឹមគ្នា លោក ត្រាំ ក៏បានរឹតបន្តឹងក្បួនច្បាប់ សម្រាប់ការធ្វើដំណើរទូទៅ មកពីក្រុមប្រទេសលោកខាងលិចផងដែរ។ សេតវិមានបាននិយាយក្នុងសេចក្តីប្រកាសថា សហរដ្ឋអាមេរិកហាមឃាត់ជនបរទេសទាំងឡាយណា ដែលមានបំណងគំរាមកំហែង​ពលរដ្ឋអាមេរិក ហើយលោក ត្រាំ ក៏ចង់រារាំងផងដែរ មិនឱ្យមានជនបរទេសណានៅក្នុងសហរដ្ឋអាមេរិក ដែលនឹងបង្កការបំផ្លិច​បំផ្លាញឬអស្ថិរភាព ចំពោះវប្បធម៌ រដ្ឋាភិបាល ស្ថាប័ន

    December 17, 2025