Liny Chan
  • ព័ត៌មានជាតិ

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខ វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ។ នាឱកាសនៃការចុះសួរសុខទុក្ខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភាភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន

    January 5, 2026
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៥ ដូចខាងក្រោម៖ របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឈីវ យីស៊ាង មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី

    January 5, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ សម្រេចជូនកងកម្លាំងសមរភូមិមុខ អាចពន្យាពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយគ្មានកាលកំណត់» ខណ:ត្រឹមម៉ោង ១១ ថ្ងៃទី៥ អ.ប.ព. ទទួលបាន ៣៨.៣៦%។ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (អ.ប.ព.) បានសម្រេចជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងជាប់ដៃនៅសមរភូមិមុខ ដែលមានឋានៈចាប់ពីវរៈសេនីយ៍ឯកឡើង អាចពន្យាពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានកាលកំណត់។ ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ផងដែរថា (អ.ប.ព. ០៥/០១/២០២៦) –

    January 5, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅចុងរដូវវស្សាឆ្នាំនេះ ទីផ្សារចាំទទួលទិញស្រូវពីកសិករ ធ្វើឡើងមុនសហគមន៍កសិកម្មទំនើប ធ្វើផលិតកម្ម កាន់តែរីកធំទូលាយ ខណៈមានកិច្ចសន្យចាំទទួលទិញនិង កិច្ចសន្យាផ្គត់ផ្គង់ស្រូវបានកើតមាន ជាបន្តបន្ទាប់។ កាលពីថ្ងៃទី៤ធ្នូ២០២៥ ក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំបានធ្វើ កិច្ចសន្យាក្នុងទំហំជិត៧លានដុល្លារ ត្រូវបានធ្វើឡើងដើម្បីប្រមូលទិញស្រូវសែនក្រអូបនិង ស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ៦០០០ហិកតា។ ហើយកាលពីថ្ងៃទី៣ធ្នូ២០២៥ ក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀត ដែលមួយនៅសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះមានជ័យនៃខេត្តបន្ទាយមានជ័យនិងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ នៃខេត្តបាត់ដំបង បានធ្វើកិច្ចសន្យាធានា ការផ្គត់ផ្គង់ស្រូវសែនក្រអូប ក្នុងបរិមាណជិត១០០០០តោន ក្នុងអំឡុងពេល៤ខែខាងមុខទៀត។ កិច្ចសន្យាផ្គត់ផ្គង់និងប្រមូលទិញស្រូវរវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើប ខាងលើនេះបានធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីថ្នាក់ដឹកនាំក្រសួងកសិកម្មជាមួយ នឹងការធានាតម្លៃសមរម្យទុកជាមុន។ នេះគឺជាជោគជ័យរបស់រាជរដ្ឋាភិបាលនៅក្នុងការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយវិបត្តិទីផ្សារស្រូវរបស់កសិករ តាមរយះមានកិច្ចសន្យាផ្គត់ផ្គង់និង ប្រមូលទិញភោគផលកសិកម្ម។ ជោគជ័យនេះ

    January 5, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ណុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំវីរកងទ័ពឈ្មោះ “វ៉ា មករា” អាយុ ៣៧ឆ្នាំ ជាកងទ័ពជួរមុខ មកទទួលការព្យាបាលដោយការវះកាត់ នៅមន្ទីរពេទ្យកាល់ម៉ែត។ គួរជម្រាបជូនថា កន្លងមក វីរកងទ័ពមានជំងឺខូចប្រឹសបេះដូង​រ៉ាំរ៉ៃ និងបេះដូងចំហ ដែលបានធ្វើទុក្ខខ្លាំងចាប់ពីឆ្នាំ ២០២២ មក ដោយមានអាការៈណែនទ្រូង ពិបាកដង្ហើម ហត់ និងញ័រទ្រូងខ្លាំង នាំឱ្យវីរកងទ័ពមានការលំបាកក្នុងការបំពេញការងារប្រចាំថ្ងៃ។ ក្រុមវេជ្ជបណ្ឌិតឯកទេសរបស់សមាគម

    January 5, 2026
  • ព័ត៌មានជាតិ

    យោងតាមអាជ្ញាធរដែនដី បានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្តិតយកទិដ្ឋភាពជនភៀសសឹកនេះ នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។ ប្រភព៖ ក្រសួងព័ត៌មាន រូបថត៖ ខឹម សុវណ្ណារ៉ា /

    January 5, 2026
  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មានបានលើកឡើងថាក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ថៃ នៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ «ភាគីទាំងពីរបាន ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា ដោយសន្តិវិធី»។ ដើម្បីចូលរួមក្នុងការអនុវត្តវិធានការខាងលើនេះឱ្យមានប្រសិទ្ធភាព ក៏ដូចជាគាំទ្រដល់លទ្ធផល នៃសេចក្តីប្រកាសរួមឱ្យបានពេញលេញ ពិសេសក្នុងដំណាក់កាលកម្ពុជានិងថៃ កំពុងកសាងទំនុកចិត្ត គ្នា ដើម្បីមានបទឈប់បាញ់អចិន្ត្រៃយ៍ មានសន្តិភាពឡើងវិញ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដូចតទៅ៖ ១-សូមបន្តតាមដាន

    January 3, 2026
  • ព័ត៌មានជាតិ

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងអះអាងថា ចាប់តាំងពីមានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ខាងភាគីកម្ពុជាគឺប្រកាន់បាននូវការគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន រួមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធនានារវាងកម្ពុជា-ថៃ ហើយក្រសួងការពារជាតិក៏បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងផ្សេងៗទៀតរបស់ភាគីទាំងពីរកម្ពុជា-ថៃ។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការការពារជាតិកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា វាគឺជាការទទួលខុសត្រូវរួមគ្នារវាងភាគីទាំងពីរក្នុងការគោរព និងអនុវត្តបទឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតរវាងកម្ពុជា-ថៃឱ្យបានម៉ឺងម៉ាត់ ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ព្រោះភាពស្មោះត្រង់ត្រូវស្តែងចេញតាមរយៈសកម្មភាពជាក់ស្តែង មិនមែនតាមរយៈពាក្យសម្តីតែប៉ុណ្ណោះទេ។ ដូច្នេះសកម្មភាពទាំងឡាយណាដែលបានប្រព្រឹត្តផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង សកម្មភាពនោះត្រូវតែបញ្ឈប់ជាបន្ទាន់ដើម្បីធានាដល់ការពង្រឹង និងការធានាដល់និរន្តរភាពនៃបទឈប់បាញ់ ហើយក្នុងនាមជាភាគីដែលមានការទទួលខុសត្រូវខ្ពស់ កម្ពុជានឹងបន្តធ្វើការជាមួយភាគីថៃក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរ ជាតិ

    January 3, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង។ បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖១) សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ២) លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង ៣) ការដោះលែងយោធិនកម្ពុជាទាំង១៨រូប

    January 3, 2026
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា និងសហការី ចូលជួបសម្តែងការគួរសមសម្រាប់ឆ្នាំថ្មី និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត សម្រាប់ឆ្នាំថ្មី២០២៦ នៅទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្និតរមួតរវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាដែលបានជួយឱ្យបានសម្រេចនូវលទ្ធផល ក៏ដូចជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាច្រើនដែលបាននាំនូវកំណើនភ្ញៀវទេសចរឥណ្ឌាគួរឱ្យកត់សម្គាល់ និងជាទីមោទនៈក្នុងឆ្នាំ២០២៥ កន្លងមកនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនាឆ្នាំថ្មីនេះ នូវគម្រោងជំនួយទាំង៣ ក្រោមក្របខ័ណ្ឌ Quick Impact

    January 3, 2026