Liny Chan
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា នៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់យើងឃើញថា ភាគីថៃបានធ្វើសកម្មភាពដាក់ទូកុងទីន័រ រាយបន្លាលួស ដោតទង់ជាតិ ហើយក៏មានការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស៊ីវិលយើងមួយចំនួននៅក្នុងទីតាំងមួយចំនួន ដែលនេះគឺជាសកម្មភាពបំពានលើបូរណភាព ទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយនិងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ជាដើម។ ក្នុងកម្មវិធីផ្សាយផ្ទាល់ការធ្វើ« បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះទៅកាន់ភាគីថៃ ហើយកម្ពុជាប្រកាន់ជំហរ ម៉ឺងម៉ាត់នៅក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម

    January 3, 2026
  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រើពាក្យសម្ដីក្នុងន័យគំរាមកំហែង និងការប្រើ ប្រាស់កម្លាំងប្រដាប់អាវុធជាដើម ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតាបានថ្លែងថា កម្ពុជាប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ភាសាគំរាម កំហែង ឬក៏ការប្រើប្រាស់កម្លាំង ទោះក្នុងរូបភាព និងក្រោមមូលហេតុណាក៏ដោយ ។ លោកជំទាវបន្តថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ បានធ្វើឲ្យមានភាពកក់ក្តៅដល់ប្រជាពលរដ្ឋទាំងសងខាងហើយនោះ កម្ពុជានឹងខិតខំជំរុញឲ្យមានវិធានការលើកកម្ពស់ការយល់គ្នាទៅវិញ ទៅមករវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះដែរ ក្នុងនាមជាអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានអំពាវនាវដល់អ្នកសារព័ត៌មាន និងសាធារណជន

    January 2, 2026
  • ព័ត៌មានជាតិ

    ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងថា បន្ទាប់ពីជួបវិបត្តិ ពេលនេះជាឱកាសដ៏ស័ក្ដិសមបំផុត សម្រាប់អាជ្ញាធរពាក់ព័ន្ធ អ្នកផលិតមាតិកា ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍ ត្រូវបង្កើនការផ្សព្វផ្សាយ និងរំលេចពីសក្ដានុពលរបស់ប្រទេសកម្ពុជា ទៅកាន់ភ្ញៀវអន្តរជាតិ ជាពិសេសភ្ញៀវទេសចរឥណ្ឌា ដើម្បីមកលេងកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើន។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជារងការវាយប្រហារដោយសារសង្គ្រាមឈា្លនពានពីរដ្ឋាភិបាល និងយោធាថៃនាពេលកន្លងទៅក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែមានតំបន់ទេសចរណ៍ល្អៗជាច្រើន ដើម្បីណែនាំជូនទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរឥណ្ឌា ។ លោកជំទាវបានបន្តថា បច្ចុប្បន្ននេះ គឺជាពេលវេលាដ៏ស័ក្ដិសមបំផុត ក្នុងការឆក់យកឱកាសបង្កើនការផ្សព្វផ្សាយ និងរំលេចឱ្យបានច្រើនអំពីសក្ដានុពលរបស់ប្រទេសកម្ពុជា ដែលរួមមាន៖ តំបន់វប្បធម៌ប្រវត្តិសាស្ត្រ តំបន់ឆ្នេរ រាជធានីភ្នំពេញ ជាពិសេសរំលេចថា

    January 2, 2026
  • ព័ត៌មានជាតិ

    សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាង ១ លានតោន ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមតួលេខក្រៅផ្លូវការបានបង្ហាញថា ផលិតកម្មសរុបសម្រេចបានប្រមាណ ១ ០២០ ៧៥៧ តោន។ ក្នុងអំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ ដែលជាការកើនឡើង ២៧ ភាគរយ បើធៀបនឹងឆ្នាំមុន។ លោកថា

    January 2, 2026
  • ព័ត៌មានជាតិ

    យោងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្ត​ បានបញ្ជាក់ថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​បង្រៀន និង​រៀន​ឡើង​វិញ​នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ តាមសេចក្តីណែនាំរបស់មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្តបន្ទាយមានជ័យបានបញ្ជាក់ផងដែរថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​ឡើងវិញបាន លើកលែងតែ​សាលាបឋមសិក្សា ជោគ​ជ័យ សាលាបឋមសិក្សា ព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឬទ្ធិ និង​អនុ​វិទ្យាល័យ​ បន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) នៅ​ពុំទាន់អាចដំណើរការបានទេ។ ជាមួយគ្នានេះដែរកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្តកោះកុង ក៏​បាន​​ជូនដំណឹង​ពីការបើកដំណើរការបង្រៀន និងរៀន​ឡើង​វិញ​នៅ​តាម​គ្រឹះស្ថា​ន​សិក្សា​ដែល​បាន​ផ្អាក​ដំណើរការកន្លងទៅ។ ក្នុងនោះក៏បានឲ្យរៀបចំជីកជាលេណដ្ឋាន(ត្រង់សេ) រួម​មួយ​នៅតាម​សាលា​រៀន​រៀងៗ​ខ្លួន

    January 2, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង ១២លានដុល្លារនិងជំនួយឥតសំណងជិត១លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩មកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាសុីនច្រូត ត្រាក់ទ័រ ម៉ាសុីនបូមទឹក និងម៉ាសុីនកិនស្រូវជាដើម។ សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ)

    January 2, 2026
  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ បានឲ្យដឹងថាជនភៀសសឹកប្រមាណ១០ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញក្រោយបទឈប់បាញ់បានអនុវត្តមក គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានលើកឡើងថា គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បាន បន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជា ពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបានឲ្យដឹងថាស្ថានភាពពលរដ្ឋភៀសសឹកបើគិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី១ខែមករា

    January 2, 2026
  • ព័ត៌មានជាតិ

    ប្រទេសបារាំងអំពាវនាវឱ្យកម្ពុជា និងថៃបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី ដែលគោរពច្បាប់អន្តរជាតិ និងដែលធានាការការពារប្រជាជនស៊ីវិលនៃព្រំដែនទាំងសងខាង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ទាក់ទងនឹប្រទេសកម្ពុជា និងថៃ ស្តីពីបទឈប់បាញ់ និងការដោះលែងទាហានកម្ពុជា នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ តាមរយៈផេកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រទេសបារាំងស្វាគមន៍ការដោះលែងទាហានកម្ពុជាទាំង១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ដែលបានជាប់ឃុំនៅប្រទេសថៃចាប់ពីខែកក្កដា។ ការវិលត្រឡប់របស់ពួកគេមកកម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញដំណាក់កាលសំខាន់មួយក្នុងការដាក់ឱ្យដំណើរការបទឈប់បាញ់រវាងប្រទេសទាំងពីរដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៧ ខែធ្នូ ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ។ ជាមួយគ្នានេះ ដើម្បីពង្រឹងបទឈប់បាញ់ និងធានាការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ប្រទេសបារំាងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ក៏ដូចជាគោរពការប្តេជ្ញាចិត្តអន្តរជាតិនានាដែលប្រទេសទាំងពីរបានធ្វើឡើង ជាពិសេសពាក់ព័ន្ធនឹងការដោះមីន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលឆបោកអនឡាញ។ រួមជាមួយប្រទេសទាំងពីរ និងប្រធានអាស៊ាន ប្រទេសបារាំងនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្ រែង

    January 2, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា សម្រាប់រាល់ស្ថានការណ៍វិវត្ត និងបច្ចុប្បន្នភាពថ្មីៗជុំវិញស្ថានភាពកម្ពុជា-ថៃ សូមអ្នកសារព័ត៌មាន និងសាធារណជន បន្តតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការក្នុងប្រទេសកម្ពុជា។ ការផ្តល់បច្ចុប្បន្នភាពប្រចាំថ្ងៃត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយស្តីពីស្ថានភាពពិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការវិវត្តជាមួយបច្ចុប្បន្នភាពច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ និងត្រឹមត្រូវច្បាស់លាស់។ ដូច្នេះសូមអ្នកសារព័ត៌មាន និងសាធារណជនតាមដានបច្ចុប្បន្នភាពតាមរយៈការផ្សាយផ្ទាល់ពេលព្រឹក និងរសៀល របស់ប្រព័ន្ធផ្សព្វផ្សាយជាតិ បណ្តាញផ្សាយរបស់ក្រសួង ស្ថាប័ន រាប់បញ្ចូលទាំងការផ្សាយលើបណ្តាញសង្គមផ្លូវការរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ។ ឯកឧត្តមបន្តថា ប្រភពព័ត៌មានផ្លូវការរួមមាន៖ ក)ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ខ)ក្រសួងការពារជាតិ, គ)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឃ)ក្រសួងព័ត៌មាន, ង)ក្រសួងមហាផ្ទៃ, ច)រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, ឆ)អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង

    January 2, 2026
  • PR

    ភាពជោគជ័យមិនមែនកើតឡើងក្នុងមួយយប់ឡើយ។ វាកើតចេញពីការខិតខំប្រឹងប្រែង ការរៀនសូត្រឥតឈប់ឈរ និងភាពមិនបោះបង់ចោល ទោះបីជាជួបឧបសគ្គប៉ុនណាក៏ដោយ។ នេះគឺជារឿងរ៉ាវដែលអាចពិពណ៌នាអំពី លោក តាំង សេងហួរ (Tang Senghour) សហគ្រិនវ័យក្មេងម្នាក់ ដែលកំពុងបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងវិស័យ Trading។ ពីការចាប់ផ្តើមដែលមិនងាយស្រួល លោកបានជ្រើសរើសផ្លូវដែលទាមទារទាំងចំណេះដឹង វិន័យ និងការអត់ធ្មត់ខ្ពស់។ ក្នុងពិភព Trading ដែលពោរពេញដោយការប្រកួតប្រជែង និងហានិភ័យ លោកបានបង្ហាញថា ជោគជ័យអាចទៅដល់បាន ប្រសិនបើមានការតាំងចិត្ត និងការរៀបចំផែនការច្បាស់លាស់។ អ្វីដែលធ្វើឲ្យ លោក តាំង សេងហួរ (Tang Senghour) ខុសពីអ្នកដទៃ គឺមិនមែនត្រឹមតែសមត្ថភាពរកឱកាសក្នុងទីផ្សារប៉ុណ្ណោះទេ

    January 1, 2026