Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចព្រះមង្គលមុនីរង្សី​ ហ៊ូ​ ឈីវនាថ​ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានមានសង្ឃដីកាស្នើអ្នកលក់ដូរគោដុតនៅតាមដងផ្លូវ មេត្តាបិទបាំងឲ្យបានល្អ កុំឲ្យប៉ះពាល់អារម្មណ៍ទេសចរឥណ្ឌា។ សម្តេចព្រះមង្គលមុនីរង្សី​ ហ៊ូ​ ឈីវនាថ​ ក៏បានមានសង្ឃដីកាថា កន្លងមកក្រសួងធម្មការនិងសាសនា ធ្លាប់ហាម​ដាច់ខាត​នូវ​សកម្មភាព​រូបភាព​អាជីវកម្ម «​គោដុត​» នៅ​ទីសាធារណៈ​ដូចជា​មុខ​ហាង​ជាដើម ដែល​បានបង្ហាញ​នូវ​សកម្មភាព​ហិង្សា​ឃោរឃៅ ផ្ទុយ​នឹង​គោលការណ៍​អហិង្សា​ធម៌​របស់​ព្រះពុទ្ធសាសនា​។ ហេតុនេះ ព្រះអង្គស្នើឲ្យអ្នកលក់ដូរគោដុតតាមដងផ្លូវ គោរពតាមការបំរាមរបស់ក្រសួងផងដែរ។ សូមជម្រាបថា ការអំពាវនាវរបស់សម្តេចព្រះមង្គលមុនីរង្សី​ ហ៊ូ​ ឈីវនាថ​ ដោយសារសព្វថ្ងៃឥណ្ឌាមកលេងកម្ពុជាច្រើន ដោយសារកម្ពុជា និងឥណ្ឌា មានជើងហោះហើរត្រង់

    December 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាការចូលរួមចំណែកក្នុងកិច្ចការងារសប្បុរសធម៌ និងកិច្ចការសង្គមជាមួយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោក CHUNG MYUNG GYU ប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា Korean Association of Cambodia រួមជាមួយ បណ្ឌិត្យសភា Hebron, ម៉ូតូ KIA, សមាគមអាហារូបករណ៍ Han Cam នៃសាធារណរដ្ឋកូរ៉េ បាននាំយកកង្ហារចំនួន ១០០គ្រឿង មកជូនដល់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសសឹក និងជូនទៅដល់វីរកងទ័ពជួរមុខ។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី

    December 30, 2025
  • ព័ត៌មានជាតិ

    (តៃប៉ិ)៖ នាថ្ងៃអង្គារនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានប្តេជ្ញាថា តៃវ៉ាន់នឹងមិនបង្កើនជម្លោះ ឬបង្កវិវាទឡើយ ស្របពេលដែលយោធាចិនចាប់ផ្តើមថ្ងៃទី២ នៃការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ​ ដែលផ្តោតលើហ្វឹកហាត់ឡោមព័ទ្ធដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥។ លោក Lai បានបង្ហោះសារលើ Facebook យ៉ាងដូច្នេះថា «យើងនឹងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដោយមិនបង្កើន​ជម្លោះ ឬបង្កឱ្យមានបញ្ហាវិវាទណាមួយឡើយ»។ ការបង្ហោះសាររបស់លោក Lai គឺស្របពេលដែលយោធាចិន កំពុងតែធ្វើសមយុទ្ធ​ទ្រង់ទ្រាយធំរយៈពេល២ថ្ងៃ ហៅថា Justice Mission 2025 ចាប់ផ្តើមកាលពីម្សិលមិញ។

    December 30, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ មេទ័ពខ្លាំងជួរមុខ ដែលតែងតែឈរជើងនៅមុខសមរភូមិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូន ជាតិ មាតុភូមិ ពេលជួបប្រទះស្ថានការណ៍ប្រឈមនឹងសង្រ្គាម។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ទេសដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី

    December 30, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា សាលារៀនបណ្ដោះអាសន្ននៅជំរំភៀសសឹកខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមដំណើរការបង្រៀន និងរៀនហើយ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ក្រសួងអប់រំ ក៏បានអំណរគុណដល់សប្បុរសជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបន្តរៀបចំសាលារៀនបណ្ដោះសន្ន នៅជំរំភៀសសឹកទាំង៣នៅខេត្តឧត្ដរមានជ័យ ដែលគ្រោងនឹងបញ្ចប់ការរៀបចំនៅសប្តាហ៍នេះ ដើម្បីឱ្យសិស្សានុសិស្សបន្តការរៀនសូត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 30, 2025
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលីន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការជួបជុំ ង្កចលាចលនៅតាមបន្ទាត់ព្រំដែន ព្រោះថៃមិនទាន់ដោះលែងទាហានទាំង ១៨រូបនៅឡើយ។ បើតាមសំណេររបស់លោកស្រី, មកដល់ម៉ោងនេះអាជ្ញាធរខេត្តប៉ៃលិន ក៏មិនទាន់ទទួលបានព័ត៌មានអំពីយុទ្ធជន១៨រូបនោះទេ សូមមេត្តាកុំមកជួបជុំបង្កជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាដាច់ខាត សូមមេត្តារក្សាភាពស្ងៀមស្ងាត់ ក្នុងនាមរដ្ឋបាលខេត្ត នឹងផ្តល់ព័ត៌មានពិតជូនបងប្អូនដើម្បីជ្រាប និងដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុទ្ធជនយើង ទាំងអស់គ្នានៅពេលវេលាច្បាស់លាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 30, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកា ២ពាន់លានដុល្លារ ក្នុងកញ្ចប់ជំនួយសម្រាប់មនុស្សរាប់លាននាក់ ដែលប្រឈមមុខនឹងភាពអត់ឃ្លាន និងជំងឺនៅក្នុងប្រទេសមួយចំនួន នាឆ្នាំ ២០២៦ ដែលជាផ្នែកមួយនៃយន្តការថ្មី ក្រោយរដ្ឋបាលលោក ត្រាំ បានកាត់បន្ថយជំនួយបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥។ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ជំនួយ ២ពាន់លានដុល្លារដែលទីក្រុងវ៉ាស៉ីនតោនបានសន្យានេះ នឹងត្រូវពិនិត្យដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (UN) ក្រោមគំរូថ្មីមួយដែលបានព្រមព្រៀងជាមួយ UN ដែលមានបំណងធ្វើឱ្យការផ្តល់មូលនិធិ និងការផ្តល់ជំនួយកាន់តែមានប្រសិទ្ធភាព និងបង្កើនការទទួលខុសត្រូវលើការចំណាយ។ សហរដ្ឋអាមេរិក និង UN គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន

    December 30, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់នាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ Bermuda នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។ នាវាទេសចរណ៍ មានបណ្ដោយប្រវែង២៨៨,៣៣ម៉ែត្រ និងទទឹងប្រវែង៣៧,៥០ម៉ែត្រ ជម្រៅ៨,៥០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ អញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍នៅកម្ពុជារួមមាន៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម​។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត

    December 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ពេល៣ថ្ងៃ នៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា​-ថៃ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ គឺមានភាពស្ងប់ស្ងាត់។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹយ៉ាងដូច្នេះថា៖ «បន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ស្ថានការណ៍នៅជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺមានសភាពស្ងប់ស្ងាត់»។ លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥»។ ជាមួយគ្នានេះដែរ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី

    December 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ ដោយសារគ្រាប់​យុទ្ធភណ្ឌមិនទាន់​ផ្ទុះ​ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ, អាជ្ញាធរមីនសូមអំពាវនាវ សូមកុំចូលតំបន់ណា ដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសង្គ្រាម​ និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ​ មេឃុំ​ និងប៉ុស្តិ៍នគរបាល។ នៅពេលប្រទៈឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដុំ​ ឬចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឱ្យរបួស ពិការ​ ស្លាប់គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ៖ 012 800 473,

    December 30, 2025