Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកបណ្ឌិត ចាយ បូរិន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំ ស្តីពី ការទប់ស្កាត់នូវរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ៕ ខាងក្រោមនេះ ជាសេចក្តីណែនាំ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២៥នេះ សាលាចំនួន៤៨ទីតាំង ក្នុងចំណោមសាលា២៦០នៅខេត្តឧត្តរមានជ័យ ដែលបានបិទទ្វាកន្លងមកបានដំណើរការរៀនបណ្ដើរៗហើយ។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោក អ៉ីហ្កូ​ ទ្រីសម៉ាន់ បានថ្លែងថា ការដោះលែងទាហានកម្ពុជា ១៨នាក់ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ លោកបានបញ្ជាក់ថា «ការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់នៅថ្ងៃនេះ គឺជាការវិវត្តដ៏គួរឱ្យរីករាយ និងជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ សហភាពអឺរ៉ុប សូមអំពាវនាវឱ្យមានការបន្តអនុវត្តប្រកបដោយសុឆន្ទៈ នូវរាល់ការប្តេជ្ញាចិត្តដែលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូ»។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យុទ្ធជនកម្ពុជា

    December 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាប់ផ្តើមដំណើរការជាផ្លូវការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយគ្រប់ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន

    December 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារស្វាគមន៍ដល់យុទ្ធជនទាំង១៨រូប ដែលបាននិវត្តមកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យុទ្ធជនកម្ពុជា ចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយតាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក។ ការសម្រេចដោះលែង យុទ្ធកម្ពុជាទាំង១៨នាក់ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល ៧២ម៉ោង ដែលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    December 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១

    December 31, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ជាទូទៅ មនុស្សយើងដុះធ្មេញតែពីរឈុតប៉ុណ្ណោះគឺ ធ្មេញទឹកដោះ និងធ្មេញពេញវ័យ។ ប៉ុន្តែពេលនេះ ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេសជប៉ុនកំពុងសាកល្បងឱសថថ្មីម្យ៉ាង ដែលអាចផ្លាស់ប្តូរការយល់ឃើញនេះទាំងស្រុង ដោយអនុញ្ញាតឱ្យធ្មេញដុះឡើងវិញបាន។ គំនិតនេះមិនមែនជាការដាំបង្គោលធ្មេញសិប្បនិម្មិតនោះទេ ប៉ុន្តែគឺជាការដាស់ គ្រាប់ពូជធ្មេញ ដែលមានស្រាប់នៅក្នុងខ្លួនមនុស្សឱ្យដំណើរការឡើងវិញ។ គ្រាប់ពូជធ្មេញបង្កប់៖ ក្នុងអំឡុងពេលលូតលាស់ដំបូង មនុស្សភាគច្រើនមានពន្លកធ្មេញបន្ថែមដែលមិនដែលលូតលាស់ពេញលេញ។ ប្រូតេអ៊ីន USAG-1៖ ពន្លកធ្មេញទាំងនេះត្រូវបាន បិទ ដោយប្រូតេអ៊ីនម្យ៉ាងឈ្មោះ USAG-1 ដែលរារាំងការលូតលាស់ធ្មេញបន្ថែម។ដំណោះស្រាយ៖ អ្នកស្រាវជ្រាវជប៉ុនបានរកឃើញថា ការប្រើប្រាស់ថ្នាំដើម្បីទៅរារាំងប្រូតេអ៊ីន USAG-1 នេះ អាចធ្វើឱ្យពន្លកធ្មេញទាំងនោះចាប់ផ្ដើមដុះឡើងវិញបាន។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាកល្បងលើសត្វកណ្តុរ ក្រុមហ៊ុនអាជីវកម្មថ្មី (Startup) ឈ្មោះ Toregem BioPharma (បង្កើតឡើងដោយអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យក្យូតូ)

    December 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចព្រះឧត្តមវង្សា គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានមានសង្ឃដីកាស្នើអ្នកលក់ដូរគោដុតនៅតាមដងផ្លូវ មេត្តាបិទបាំងឲ្យបានល្អ កុំឲ្យប៉ះពាល់សតិអារម្មណ៍ទេសចរឥណ្ឌា។ សម្តេច ក៏បានមានសង្ឃដីកាថា កន្លងមក ក្រសួងធម្មការនិងសាសនា ធ្លាប់ហាម ដាច់ខាត នូវ សកម្មភាព រូបភាព អាជីវកម្ម « គោដុត » នៅ ទីសាធារណៈ ដូចជា មុខ ហាង ជាដើម ដែល បានបង្ហាញ

    December 31, 2025
  • ព័ត៌មានជាតិ

    (តេហេរ៉ង់)៖ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ បានលើកឡើងថា ទង្វើឈ្លានពានណាមួយប្រឆាំងមកលើអ៉ីរ៉ង់ នឹងត្រូវទទួលរងទៅវិញនូវការឆ្លើយតបដ៏ខ្លាំងក្លាភ្លាមៗ បន្ទាប់ពីមានការគំរាមពីសំណាក់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កាលពីថ្ងៃចន្ទ លោក ត្រាំ បានគំរាមថា សហរដ្ឋអាមេរិក អាចនឹងគាំទ្រការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីលើអ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ ចាប់ផ្ដើមកសាងកម្មវិធីមីស៊ីលបាលិស្ទីគ និងកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ។ លោក Ali Shamkhani ដែលជាទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានបង្ហោះសារថា សមត្ថភាពមីស៉ីលនិងការពារជាតិរបស់អ៉ីរ៉ង់ មិនអាចត្រូវបានរាំងខ្ទប់

    December 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជនភៀសសឹក ដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញ សូមមេត្តាកុំចូលតំបន់ណាដែលសង្ស័យថា មានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ សូមមេត្តាសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏បានអំពាវនាវ នៅពេលលោកអ្នកប្រទះឃើញគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ដែលនៅក្បែរលោកអ្នក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News Fresh News

    December 30, 2025