Naren
  • ព័ត៌មានជាតិ

    (សៀមរាប)៖ បច្ចុប្បន្នកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប បាននិងកំពុងកើនឡើងមកវិញហើយ ខណៈក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរមកទស្សនាខេត្តនេះ ចន្លោះជាង៤ពាន់នាក់ ទៅជាង៥ពាន់នាក់ គិតចាប់ពីខែមករា ឆ្នាំ២០២៤មក។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០២៤មក មានភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ចន្លោះជាង៤ពាន់នាក់ ទៅជាង៥ពាន់នាក់ក្នុងមួយថ្ងៃៗ។ គួរជម្រាបថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានបង្ហាញឱ្យឃើញថា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១១ម៉ឺននាក់ ក្នុងនោះទេសចរបរទេសមាន១៨,០៧៧នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា​ ព្រះបាទ​សម្ដេច ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ទ្រង់នឹងយាងសួរសុខទុក្ខ​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ក្រុម​កម្មករ​ កម្មការិនី​ ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​ អបអរ​សារទរ​ទិវាជាតិទីក្រុង​ស្អាត​ នៅកោះនរា ខណ្ឌច្បារអំពៅ។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ បាន​អមដំណើរ​លោកឧកញ៉ា​មហាមន្រ្តី​ គុយ​ សុផល​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ទូទៅ អម​ក្រសួង​ព្រះបរមរាជវាំង​ ដោយបានដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​ព្រះ​រាជពិធី​សួរសុខទុក្ខ​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ក្រុម​កម្មករ​ កម្មការិនី​

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានក្រើនរំលឹកដល់យុវជន-យុវនារីខ្មែរ កុំយកថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ ប្រព្រឹត្តិសកម្មភាព ដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរយើង។ នេះបើតាមសេចក្ដីអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ។ ក្រសួងកិច្ចការនារី សង្កេតឃើញថា មានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយចំនួន នៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់

    February 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ តុលាការស្រុក Basmany នៃទីក្រុងមូស្គូបានបញ្ជាឱ្យចាប់ខ្លួនអ្នកនាំពាក្យក្រុមហ៊ុន Meta Platform លោក Andy Stone ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងបទលើ្មសភេរវកម្ម និងញុះញង់ឱ្យមានសកម្មភាពជ្រុលនិយម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តុលាការបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា Stone ត្រូវបានចោទប្រកាន់ក្រោមផ្នែកផ្សេងៗនៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ី ហើយឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់រួមមានការផ្សព្វផ្សាយសកម្មភាពភេរវករ ការអំពាវនាវជាសាធារណៈដើម្បីធ្វើសកម្មភាពភេរវករ យុត្តិកម្មសាធារណៈនៃអំពើភេរវកម្ម ឬការឃោសនារបស់ អំពើភេរវកម្ម និងការអំពាវនាវជាសាធារណៈ ដើម្បីធ្វើសកម្មភាពជ្រុលនិយម។ ដីកាបញ្ជាឱ្យចាប់ខ្លួននេះ ត្រូវបានចេញដោយកំបាំងមុខ ហើយការចាប់ខ្លួនលោក Stone នឹងត្រូវឃុំខ្លួនរយៈពេលពីរខែ រង់ចាំការកាត់ក្តីលើករណីជាច្រើនទាក់ទងនឹងអំពើភេវកម្ម។ ក្នុងនោះតុលាការក៏បានបញ្ជាក់ផងដែរថា

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាប់ផ្ដើមរឹតបន្តឹងការស្នើសុំមន្រ្តីនគរបាលជាតិ យកទៅបម្រើការងារនៅអង្គភាពផ្សេងៗ និងការងារផ្ទាល់ខ្លួន សម្រាប់ថ្នាក់ដឹកនាំ។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមលិខិត, ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានថ្នាក់ដឹកនាំ និងប្រធានអង្គភាពមួយចំនួន បានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅអង្គភាពដើម ពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ឲ្យមកបម្រើការងារក្នុងអង្គភាពរបស់ខ្លួន ឬមកជួយការងារផ្ទាល់ខ្លួន ជាអង្គរក្ស អ្នកបើកបរ ជំនួយការ នៅក្នុងឬក្រៅក្រសួងមហាផ្ទៃ

    February 13, 2024
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ដំណាំឪឡឹកសាច់លឿង និងតាសក់ផ្អែម របស់កសិករនៅតាមបណ្តាលស្រុកមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានចុះហត្ថលេខា និងចាត់ទុកជាប្រភេទដំណាំផលិតកម្ម កសិកម្មតាមកិច្ចសន្យា ជាមួយឈ្មួញមួយចំនួននៅភ្នំពេញ និងខេត្តសៀមរាប។ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា៖ «ដំណាំឪឡឹកសាច់លឿង និងតាសក់ផ្អែម របស់កសិករនៅខេត្តឧត្តរមានជ័យ បានក្លាយជាដំណាំផលិតកម្ម កសិកម្ម តាមកិច្ចសន្យាហើយ ដែលនេះជាជោគជ័យមួយរបស់បងប្អូនប្រជាកសិករ ដែលមានមុខរបរដាំដំណាំប្រភេទឪឡឹកសាច់លឿង និងប្រភេទតាសក់ផ្អែមនេះ»។ ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានបន្តថា ទម្រាំបងប្អូនកសិករដាំដំណាំប្រភេទឪឡឹកសាច់លឿង និងតាសក់ផ្អែម

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ១០០គ្រឿង ក្នុងនោះរថយន្តចំនួន ៣៦គ្រឿង និងម៉ូតូ ៦៤គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ខាងក្រោមនេះជាអនុក្រឹត្យសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងសហការរួមគ្នាទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍និងការផ្សព្វផ្សាយនានា សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក Tassilo Brinzer នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។ កិច្ចពិភាក្សានេះដែរផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ។ ក្នុងជំនួបនោះ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានសង្កត់ធ្ងន់អំពីភារកិច្ចចម្បងរបស់សភាពាណិជ្ជកម្មអឺរ៉ុប ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការទាក់ទាញការវិនិយោគិនពីប្រទេសក្នុងតំបន់អឺរ៉ុប និងពិភពលោកឱ្យមកបណ្តាក់ទុននៅកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ លោករដ្ឋមន្ត្រី សុខ សូកេន និងលោកប្រធាន Eurocham ប្រចាំកម្ពុជា

    February 12, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ ចូលខ្លួនមកសារភាព និងដោះស្រាយដើម្បីអនុវត្តតាមនីតិវិធី។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរងរបួសស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រី១នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    February 12, 2024