Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយៈមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម សម្រាប់យុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងមានកូនឈើជាង៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថានបានបណ្តុះបានកូនឈើចំនួនជាង៤០ម៉ឺនដើម និងទី២ គឺក្រសួងបានទទួល កូនត្នោតចំនួនជាង៣០ម៉ឺនដើម

    February 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើយោងតាមការព្យាករណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួនអ្នកមានការងារអាយុចាប់ពី១៥-៦៤ឆ្នាំ លើវិស័យកសិកម្មមានការធ្លាក់ចុះពី៣៥,៥%នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥។ ដោយឡែកវិស័យឧស្សាហកម្មបានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨% ដល់៤១,១%។ នេះបើតាមការចុះផ្សាយព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមការព្យាករណ៍បានបញ្ជាក់ថា ចន្លោះឆ្នាំ២០២៤-២០២៦ខាងមុខ កម្ពុជាអាចបឹងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ២,៥%ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ១០,២លាននាក់នៅឆ្នាំ២០២៦។ គួរកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ១៦,៥ម៉ឺននាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ៥,៧%។ រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ១៦,៧ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ៤,៤%។ និន្នាការកំណើនការងារនៅក្នុងវិស័យទាំង២នេះ គឺដោយសារការកើនឡើងនៃតម្រូវការក្នុងការពង្រីកផលិតកម្មនិងអាជីវកម្ម

    February 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃឱកាសពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ១,០៥១,៤៧២នាក់ ក្នុងនោះទេសចរជាតិ ៩៩៣,៩៩១នាក់ ទេសចរបរទេស ៥៧,៤៨១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាននាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ របាយការណ៍ដដែលក៏បានបញ្ជាក់ពីរាជធានី-ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន៖ ១. ព្រះសីហនុ * ទេសចរជាតិ៖ ២៨២,៣៩៦នាក់ * ទេសចរបរទេស៖ ១១,៩០៥នាក់ ២. សៀមរាប * ទេសចរជាតិ៖ ៩៩,៦០០នាក់ * ទេសចរបរទេស៖

    February 12, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២៤ បានដឹកនាំប្រជុំដាក់ចេញវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ​ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ព្រះរាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរទេសចរណ៏ មន្ទីរព័ត៌មាន និងលោកអភិបាលក្រុង ស្រុកទាំង៧។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត កុំ៣ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង

    February 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈលោក សេង ឌីណា ជាអនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    February 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីបាញ់សម្លាប់នៅខណ្ឌសែនសុខនោះ បុរសជាមេធាវី រីឯនារីរងគ្រោះដែលជាសង្សារជាអ្នករកស៊ីលក់តាមអនឡាញ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះកើតឡើងនៅវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា បុរសរងគ្រោះឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ

    February 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាព នៃ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា រាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្នុងគោលបំណងជំរុញឲ្យមានសកម្មភាពវិនិយោគ និង ធុរកិច្ចកាន់តែច្រើន និង មានសន្ទុះលឿន ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ ២០២៤។ តាមរយៈនេះ, ធុរជន

    February 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ការងារសន្តិសុខឱ្យមានប្រសិទ្ធភាពខ្ពស់ និងបានរៀបចំកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គ.ជ.ប ដោយប្រើប្រាស់រុប ១៥,៧២៤នាក់។ ការឱ្យដឹងបែបនេះរបស់លោក យិច សមិទ្ធិ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយខ្លឹមសារសំខាន់ចំនួន២ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺទី១៖ ការចាប់ផ្តើមបើកដំណើរការ នៃការឃោសនាបោះឆ្នោត និងទី២៖ ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលឃោសនាបោះឆ្នោត នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

    February 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការផ្តល់សេវាការពារក្តីដល់ស្ត្រីនិងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សានិងការអប់រំច្បាប់ ត្រូវបានចុះហត្ថលេខាដោយលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរួមខាងក្រោម៖

    February 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សភាប្រជាជនកូរ៉េខាងជើង បានបោះឆ្នោតដើម្បីលុបចោលនូវរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ សភាប្រជាជន ដែលជាអ្នកអនុម័តលើគោលនយោបាយរបស់គណបក្សពលករកំពុងកាន់អំណាច ក៏បានបោះឆ្នោតលុបចោលច្បាប់ គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍នៅតំបន់ភ្នំ Kumgang ផងដែរ។ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលធ្វើការងារទាក់ទងជាមួយទីក្រុងព្យុងយ៉ាង បានឱ្យដឹងថា សកម្មភាពរបស់កូរ៉េខាងជើង មិនគួរឱ្យភ្ញាក់ផ្អើលទេ ហើយនឹងកាន់តែធ្វើឱ្យខ្លួនឯងឯកា។ មន្ត្រីម្នាក់បានបន្ថែមថា ទីក្រុងសេអ៊ូលមិនទទួលស្គាល់ទេ នូការផ្លាស់ប្តូរជាឯកតោភាគីបែបនេះ។ គួរបញ្ជាក់ថា ដំណើរកម្សាន្តទៅកាន់ភ្នំ Kumgang នៅកូរ៉េខាងជើងជាប់ព្រំដែនភាគខាងកើតជាមួយកូរ៉េខាងត្បូង គឺជានិមិត្តរូប

    February 8, 2024