- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ទទួលបានសំណើសុំអន្តរាគមន៍ពីក្រុមហ៊ុនភ្នាក់ងារ ដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយ ន.ទ.ក. និងទទួលបានសិទ្ធិស្របច្បាប់ ពីក្រុមហ៊ុនផលិតគ្រឿងសម្ភារបរិក្ខារផ្ទាល់ (Vendors) ក្នុងការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Apple (iPhone) និងក្រុមហ៊ុន Samsung នាឡិកាឆ្លាតរបស់ក្រុមហ៊ុន Garmin និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ប្រភេទផ្សេងៗទៀត ដើម្បីជួយទប់ស្កាត់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទាំងនោះ ដោយបុគ្គលខុសច្បាប់ ដែលពុំមានវិញ្ញាបនបត្រទទួលស្គាល់ គុណវុឌ្ឍិជាភ្នាក់ងារ និង/ឬពុំមានចុះបញ្ជីទទួលស្គាល់យថាប្រភេទ (TA) នៅ ន.ទ.ក. ពីព្រោះថាការណ៍នេះបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុនស្របច្បាប់។ សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News
October 27, 2023 - បច្ចេកវិទ្យា
នៅរសៀលថ្ងៃទី27 ខែតុលា ឆ្នាំ2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក OPPO Find N3 Series ចំនួន 2 ម៉ូដែលគឺ OPPO Find N3 និង Find N3 Flip ដែលស្មាតហ្វូនអេក្រង់បត់ទាំងនេះ 2 ត្រូវបានគេតាំងនាមជា “អធិរាជអេក្រង់បត់”។ ចំពោះមហាព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា |
October 27, 2023 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ នៅថ្ងៃសុក្រនេះ ថ្នាក់ដឹកនាំត្រកូលរាជវង្សនៅម៉ាឡេស៉ី បានបោះឆ្នោតជ្រើសរើស ព្រះចៅស៊ូលតង់ Sultan Ibrahim Sultan Iskandar នៃរដ្ឋ Johor ធ្វើជាព្រះមហាក្សត្រថ្មីរបស់ប្រទេសអាស៊ានមួយនេះ សម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។ ការជ្រើសរើសខាងលើធ្វើឡើង អំលុងកិច្ចប្រជុំរវាងព្រះចៅស៊ូលតង់នៃរដ្ឋទាំង៩របស់ម៉ាឡេស៉ី។ ស៊ូលតង់ Ibrahim នឹងឡើងគ្រងរាជ្យបន្តពីព្រះមហាក្សត្រម៉ាឡេស៉ីបច្ចុប្បន្ន គឺស៊ូលតង់ Al-Sultan Abdullah ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ស៊ូលតង់ Abdullah គឺជាព្រះមហាក្សត្រទី១៦ នៃប្រទេសម៉ាឡេស៉ី
October 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពុំមានការទាក់ទង ឬក៏ពិភាក្សាណាមួយឡើយជាមួយលោក Park Hang-seo អតីតគ្រូបង្វឹកជម្រើសជាតិវៀតណាម ក្នុងការមកដឹកនាំក្រុមបាល់ទាត់កម្ពុជា។ ថាថ្លែងបែបនេះ បន្ទាប់ពីមើលឃើញមានការចុះផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការចរចារវាង ស.ប.ក ជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Park Hang-seo ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជានៅលើបណ្ដាញសង្គមថ្មីៗនេះ។ ស.ប.ក ក៏សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយខុសពីការពិតខាងលើនេះដែរ។ យ៉ាងណាក៏ដោយ ការចុះផ្សាយខាងលើនេះ គាប់ជួនក្រុមគោព្រៃកម្ពុជា ទើបតែបរាជ័យក្នុងការស្វែងរកកៅអីលេងជុំទី២ នៃវគ្គជម្រុះ World Cup 2026 ដែលបានចាញ់ម្ចាស់ផ្ទះប៉ាគីស្ថាន ១-០
October 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពូជស្រូវ «ចំប៉ីស៧០» ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ននេះ ផលិតពូជគ្រឹះបានប្រមាណជិត ២០តោនហើយ និងរំពឹងថានៅឆ្នាំក្រោយអាចនឹងផលិតស្រូវចំណីបាន ៥០ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅឆ្នាំ២០២៣នេះ CARDI មានគម្រោងផលិតពូជគ្រឹះប្រមាណ២០តោន ដើម្បីចែកជូនដល់សហគមន៍ ឬសមាគមកសិករ និងក្រុមហ៊ុនឯកជន យកទៅផលិតពូជចុះបញ្ជី និងពូជអនុញ្ញាតសម្រាប់ចែកចាយ និងផ្គត់ផ្គង់ពូជសុទ្ធ ដល់កសិករដែលមានបំណងចង់ដាំស្រូវនេះ។ នៅក្នុងបច្ចេកទេសផលិតពូជ ត្រូវបានចែកចេញជា
October 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីព សហភាពសហជីព និងសហព័ន្ធសហជីព រួមទាំងសមាគមនិយោជកនៅកម្ពុជាដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺនាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រ និងឯកភាពទទួលយកចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់កម្មករនៅឆ្នាំ២០២៤។ ក្រុមសហជីពទាំងនោះរួមមាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពសិទ្ធិកម្មករកម្ពុជា និងសមាគមនិយោជកក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ និងផលិតផលធ្វើដំណើរជាដើម បានសេចក្តីថ្លែងការណ៍គាំទ្រព្រោងព្រាតចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មកចំនួន២០៤ដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ សម្រាប់សហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ការដំឡើងចំនួន២០៤ដុល្លារនេះ ត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហជីពដែលជាគិតគូរប្រយោជន៍ជូនកម្មករនិយោជិត។ ដោយឡែកសមាគមនិយោជកវិញ បានអះអាងថា ក្រៅពីប្រាក់ឈ្នួលចំនួន ២០៤ដុល្លារអាម៉េរិកក្នុងមួយខែ កម្មករ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗដែលរួមមាន ប្រាក់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់ស្នាក់នៅរួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលប្រចាំខែជាមធ្យមរហូតដល់ ២៣២ដុល្លារអាម៉េរិក។
October 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញគោលការណ៍ធំៗ៤ចំណុច ផ្ដោតលើមូលធនមនុស្សនិងការបណ្ដុះបណ្ដាលជំនាញក្នុងវិស័យទេសចរណ៍ នវានុវត្តន៍និងឌីជីថលូបនីយកម្មវិស័យទេសចរណ៍ ការអភិវឌ្ឍនិងវិនិយោគផលិតផលទេសចរណ៍បៃតង ការជំរុញការទាក់ទាញទេសចរជាតិនិងអន្តរជាតិ ព្រមទាំងការបង្កើនការផ្សព្វផ្សាយពីគោលដៅកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិជាដើម។ ការដាក់ចេញគោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងក្នុងឱកាសក្រសួងទេសចរណ៍ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគម សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជនសរុបប្រមាណចំនួន៣២០នាក់។ គោលការណ៍នាំទាំង៤ចំណុចនោះ រួមមាន៖ ១. ផ្ដោតលើមូលធនមនុស្ស៖ លោករដ្ឋមន្ត្រីបានស្នើដល់ក្រសួង
September 27, 2023 - ព័ត៌មានជាតិ
(សហរដ្ឋអាមេរិក)៖ ការផ្សព្វផ្សាយរូបភាពវិដេអូរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅតំបន់ Time Square អំឡុងទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនោះ គឺពុំមានគិតថ្លៃនោះទេ ដោយសារតែការស្រឡាញ់គាំទ្ររបស់យុវជនកូនខ្មែរម្នាក់ ដែលធ្វើការជាមួយនឹងក្រុមហ៊ុន Billboard នេះជួយចាត់ចែងចាក់ផ្សាយ។ ក្រុមហ៊ុនខាងលើនេះជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមានកូនខ្មែរម្នាក់ឈ្មោះ សុទ្ធ ដាវីដ (David Soth) បានបំពេញការងារក្នុងនោះក្នុងនាមជាបុគ្គលសំខាន់។ លោក ដាវីដ ជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមានស្មារតីជាតិនិយម បានសម្របសម្រួល រហូតដល់ថៅកែរបស់ខ្លួន បានផ្តល់នូវការគាំទ្រ ហើយសម្រេចឱ្យផ្សព្វផ្សាយរូបរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
September 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីឥណ្ឌាបានលើកឡើងនូវគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿនិងសាសនា ព្រមទាំងឯកភាពក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូវដែលី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ទេវ្យានីឧត្តម ខូប្រាគតិ (Devyani Khobragade) ឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍, នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ក្នុងសប្ដាហ៍នេះ។ ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ក្នុងគោលដៅជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។ សេចក្ដីប្រកាសព័ត៌មានបានបន្តថា «លោករដ្ឋមន្ត្រី និងលោកស្រីអគ្គរដ្ឋទូតក៏បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿនិងសាសនា ព្រមទាំងបានឯកភាពគ្នាក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូដែលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន»។ លើសពីនេះ លោករដ្ឋមន្ត្រី សុខ សូកេន
September 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយប្រធានសមាគមជប៉ុន-កម្ពុជា, សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីទស្សនវិស័យនៃការកសាងសន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និងគំនិតផ្តួចផ្តើមនៃការបង្កើតសមាគមបណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ។ ក្រៅតែពីរំលឹកលើបញ្ហាខាងលើនេះ ក្នុងជំនួបនៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា នៅវិមាន៧មករា លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផលការងារដែលសមាគមសម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកប្រធានសមាគម
September 13, 2023









